សេចក្តីរាយការណ៍ពីសកម្មជន ព្រៃឈើ និងសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិវ៉ា យោង ជិតច្រកទ្វេភាគី ណាំ លៀ បាន ឲ្យដឹងថា លោក សំរិទ្ធ ណយមេប៉ុស្តិ៍ទ្វេ ភាគី ណាំលៀ និងលោក ហឿន សុខណាប្រធានច្រកទ្វារទ្វេភាគីណាំលៀ គឺជាអ្នក ឃុបឃិតបើកដៃឲ្យឈ្មួញជាច្រើន នាក់ដឹកជញ្ជូនឈើចេញទៅស្រុកយួន ដោយឆ្លងកាត់ច្រកនេះដើម្បីជាថ្នូរនឹងផល ប្រយោជន៍ ។ ប្រជាពលរដ្ឋបានរិះគន់ថាទាំងលោក សំរិទ្ធ ណយ ទាំងលោក ហឿនសុខណា មិនដែលទប់ស្កាត់ បទល្មើស ដឹក ជញ្ជូន ឈើចេញ ទៅស្រុកយួនតាមច្រកទ្វេភាគីណាំលៀ នោះទេគឺគិតតែពីរឿងប្រមូលលុយ ចែកគ្នាធ្វើមាន ធ្វើបានយ៉ាងក្រអឺតក្រទម។ប្រភពបាន ឲ្យដឹងទៀតថាសមត្ថកិច្ចជាច្រើនស្ថាប័ន ប្រចាំច្រកទ្វេភាគីណាំលៀរួមទាំងមន្ត្រីគយ និងកាំកុងត្រូលផងដែរ សុទ្ធតែជាប់ពាក់ព័ន្ធនឹងការឃុបឃិត គ្នាបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើ ចេញទៅស្រុកយួនយ៉ាង គគ្រឹកគគ្រេង។
ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងស្រុកពេជ្រាដាខេត្តមណ្ឌលគិរី បានឲ្យដឹងថារហូតមកដល់ ពេលនេះ ឈ្មួញនៅ តែអាច ដឹកជញ្ជូណឈើចេញទៅស្រុកយួន តាមច្រកទ្វេភាគីណាំលៀយ៉ាងពេញ បន្ទុកដោយសារមាន ការឃុបឃិត បើកដៃពី សំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយ។ ចំណែកលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីនិង លោក វង់ សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌល គិរីទំនងជាទទួលបានផល ប្រយោជន៍ពី ក្រុមឈ្មួញដឹកជញ្ជូនឈើនិងពីក្រុមសមត្ថកិច្ចពុករលួយទើបបណ្តោយឲ្យបទល្មើស បន្តកើតឡើង យ៉ាងរាលដាល ។បញ្ហានេះក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរមើលរំលងតទៅ ទៀតទេព្រោះបច្ចុប្បន្ន ឈ្មួញនៅតែបន្ត កាប់ឈើក្នុងខេត្តមណ្ឌលគិរី ហើយដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកទ្វេភាគីណាំលៀ យ៉ាងអនាធិបតេយ្យគ្មានញញើតអ្វីឡើយ។
ប្រភពពីសមត្ថកិច្ចតូចតាចក្នុងស្រុកពេជ្រដាបានឲ្យដឹងថាឈើប្រណីតប្រភេទធ្នង់ បេង នាងនួន សុក្រំជាដើមត្រូវបាន គេដឹកជញ្ជូនតាមរថយន្តកាមរី ហាយឡិនឌ័រ ឡង់គ្រីស័រ និងឡិចស៊ិសជាដើមចេញពីភូមិពូជ្រៃ ឃុំក្រងតេះ ស្រុកពេជ្រាដា ហើយកាត់តាមតំបន់មួយចំនួនរួចចេញទៅស្រុកយួនតាមច្រកទ្វេភាគីណាំលៀ យ៉ាងរលូនគ្មានឧបសគ្គអ្នីឡើយ។ក្រុមឈ្មួញអាចដឹកជញ្ជូនឈើពីទឹកដីខ្មែរចូលស្រុកដាក់មីលទឹកដីយួនបានយ៉ាងស្រួលព្រោះអី សមត្ថកិច្ចក្រោមការគ្រប់គ្រងរបស់លោក សំរិទ្ធណាយ និងលោក ហឿន សុខណា បានកំណត់ពេលវេលាជាក់លាក់ដើម្បីឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន។ បើតាមសេចក្តីរាយការណ៍ខ្លះ បានឲ្យដឹងថាមានមន្ត្រីយោធាមួយចំនួនដូចជាលោក គង់ ដាំមេបញ្ជា ការយោធាគ១ និងមន្ត្រីយោធាឈ្មោះ គីម ឆុង និងឈ្មោះ តាងើយជាដើមក៏ជាប់ពាក់ព័ន្ធ បទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីណាំលៀ៕
Recent Comments