នគរបាល​អន្តោប្រវេសន៍​មន្ត្រីគយ​និងមន្ត្រី​កាំកុងត្រូល​​នៅច្រកទ្វារ​អន្តរជាតិ​បាវិត​ប្រមួល​តាមរបៀបពុករលួ​យ?

អំពើពុករលួយរបស់ សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិ បាវិត កំពុងត្រូវបាន ក្រុម អ្នករត់ការឯកសារ នាំចូលទំនិញតាម ច្រកនេះ លាតត្រដាង ជាសាធារណៈផងដែរព្រោះ ពីមួយ ឆ្នាំទៅ មួយឆ្នាំ សមត្ថកិច្ចពុករលួយ  ទាំងនោះគាប យកលុយ ពីឈ្មួញ និងអាជីវករ នាំចូលទំនិញ កាន់តែច្រើនឡើងៗ ។ សូម្បីតែឈ្មួញនាំចូលទំនិញវិយោគតាម ច្រកទ្វារអន្តរជាតិបា វិត ក៏អត់ ទ្រាំត ទៅទៀតលែងបានដែរព្រោះ នគរបាលអន្តោប្រវេសន៍  មន្ត្រីគយ មន្ត្រីកាំកុងត្រូល និងសមត្ថកិច្ចពាក់ព័ន្ធដទៃ ទៀតតម្រូវឲ្យបង់លុយ លើតុ លុយក្រោមតុ កាន់តែច្រើន ឡើងៗ។ ជាងនេះទៅទៀតក្រុមសមត្ថកិច្ចពុករលួយ បានឃុបឃិត ឲ្យឈ្មួញមួយ ចំនួននាំចូល ទំនិញគេចពន្ធតាមអំពើចិត្ត ហើយសូម្បីតែតាមរថយន្តក្រុង ដឹកជញ្ចូនអ្នកទេសចរ ក៏មានបង្កប់ ទំនិញគេចពន្ធ ទំនិញ ខុសច្បាប់ពីប្រទេសយួនយ៉ាងពេញបន្ទុកដែរ។ ក្រុមសមត្ថកិច្ចកិច្ចទាំងនោះបានអះអាងដូចៗគ្នាថា ពួកគេខំប្រឹងរកចំណូលជូនថ្នាក់លើឲ្យបានទៀងទាត់ដើម្បីអាចឈរជើងនៅច្រកនេះបានយូរនិងរលចំណូល បានច្រើន។

នគរបាលអន្តោប្រវេសន៍  មន្ត្រីគយ មន្ត្រីកាំកុងត្រូល ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ផ្សេងៗទៀតនៅច្រកទ្វារអន្តរជាតិ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ត្រូវបានមន្ត្រីប្រចាំច្រកនេះបើកកកាយជា បន្តបន្ទាប់យ៉ាងណាក៏ ដោយក៏ក្រសួង និងស្ថាប័ន ពាក់ព័ន្ ធមិនទាន់ចាត់វិធានការទប់ស្កាត់នៅឡើយ។ ផ្ទុយទៅវិញរហូតមកដល់ពេលនេះ ក្រសួងនិងស្ថាប័នពាក់ ព័ន្ធនៅតែធ្វើមិនដឹងមិនឮចំពោះ អំពើពុករលួយរបស់ក្រុមសមត្ថកិច្ចឈរជើងនៅច្រកទ្វារអន្តរជាតិបាវិត ហើយទុកឲ្យ ពួកគេប្រព្រឹត្តអំពើពុក រលួយកាន់តែខ្លាំងថែមទៀត។ ក្នុងចំណោមសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិបាវិត ដែលកំពុងល្បីខាងប្រព្រឹត្តអំពើពុករលួយខ្លាំងបំផុតគឺ នគរបាលអន្តោប្រវេសន៍ , មន្ត្រីគយ, មន្ត្រីកាំកុងត្រូល, នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងក្រុមមន្ត្រីស្នាក់ការច្រកទ្វារ។ បញ្ហានេះជារឿងដែលក្រសួងនិងស្ថាប័ន ពាក់ព័ន្ធមិនគួរមើលរំលងតទៅទៀតទេ ហើយត្រូវយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។

ប្រភពពីក្រុមអ្នករត់ការឯកសារក្រុមហ៊ុននាំចូលទំនិញមួយចំនួន បានឲ្យដឹងថានគរបាលអន្ តោប្រវេស ន៍ក្រោមការ គ្រប់គ្រង  របស់លោក ខាត់ សារ៉ាត់ កំពុងតែប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេ ដែលបញ្ហានេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ មិនគួរ បណ្តែតបណ្តោយតទៅទៀតឡើយ។ ប្រភពបានឲ្យដឹងថា បើទោះបីពួកគេនាំចូល ទំនិញស្របច្បាប់មានឯកសារបង់ពន្ធជូនរដ្ឋត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ក្នុងទំនិញ១កុងតឺន័រឬមួយ រថយន្តធុនធំត្រូវតែ ចំណាយ លុយពី១២០ដុល្លារ ទៅ១៣០ដុល្លារឬ១៥០ដុល្លារថែមទៀតទើប អាចនាំទំនិញពីទឹកដីយួនចូលទឹកដីខ្មែរបាន។ ប្រសិនបើមិនបង់លុយលើតុ លុយក្រោមតុ ទៅតាមការកំណត់របស់ក្រុមនគរបាលអន្តោប្រវេសន៍ ក្រុមមន្ត្រី គយនិង សមត្ថកិច្ច ពាក់ ព័ន្ធទាំងនោះទេគឺមិនអាចដឹកទំនិញឆ្លងកាត់ច្រកព្រំដែនបានឡើយ។ ប្រការនេះធ្វើឲ្យក្រុមឈ្មួញនាំចូលទំនិញស្របច្បាប់និងទំនិញវិនិយោគតាមច្រកទ្វារអន្តរជាតិបាវិតត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំងព្រោះត្រូវក្រុមសមត្ថកិច្ចពុករលួយគាបយកលុយតាមអំពើចិត្ត។

ក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិបាវិត បានឲ្យដឹងថា សម្រាប់ទំនិញជាច្រើនប្រភេទ ដែលនាំចូល ដោយបង់ ពន្ធត្រឹមត្រូវគឺត្រូវចំណាយបន្ថែមសម្រាប់ សមត្ថកិច្ចពុករលួយក្នុង១កុងតឺន័រឬរថយន្តធុនធំ១គ្រឿង សម្រាប់ន គរបាល អន្តោប្រវេសន៍ចំនួន១០ ដុល្លារ,ស្នាក់ការច្រកទ្វាររបស់ អាជ្ញាធរខេត្ត២ទៅ៣ដុល្លារ,នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ៣ដុល្លារ។ ក្រៅពីនេះត្រូវបង់ឲ្យទៅខាងកាំកុងត្រូល និងសមត្ថកិច្ចឈរ ជើងលើផ្លូវជាតិលេខ១ ចាប់ពីច្រកបាវិតរហូតដល់រាជធានីភ្នំពេញសរុបអស់ពី១២០ទៅ១៣០ ឬ១៥០ដុល្លារ ទើបទំនិញអាចចូលដល់ក្នុងឃ្លាំង។ ដោយសារតែឈ្មួញនាំទំនិញពីស្រុកយួន ចូលស្រុកខ្មែរត្រូវបង់ពន្ធជូនរដ្ឋផង និងបង់លុយលើតុក្រោម តុឲ្យក្រុម មន្ត្រីពុករលួយ ជាច្រើនស្ថាប័នផង ទើបទំនិញលើទីផ្សារមានតម្លៃខ្ពស់ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះអង្គភាពប្រឆាំងអំពើពុករលួយគួរតែពិនិត្យឡើងវិញជាបន្ទាន់ព្រោះអំពើពុករលួយ តាមដងផ្លូវកំពុងរាលដាលយ៉ាង ពេញបន្ទុក គឺពុំមានការថយចុះឡើយ។

មន្ត្រីកាំកុងត្រូលនៅច្រកបាវិតកំពុងរងការរិះគន់ថា គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើ មានធ្វើបាន ហើយមិន យក ចិត្តទុកដាក់ពិនិត្យ លើគុណភាពទំនិញជាពិសេស គ្រឿងឧបភោគបរិភោគមុនពេល អនុញ្ញាតឲ្យឈ្មួញនាំចូលមក លក់ ចែក ចាយក្នុងទីផ្សារស្រុកខ្មែរនោះទេ។ ហេតុ នេះហើយទើបកន្លងមកមានឈ្មួញខិលខូចបាននាំចូលទំនិញខូចគុណ ភាព ទំនិញហួសកាលកំណត់ ប្រើប្រាស់និងបន្លែបង្ការមានផ្ទុកសាធាតុគីមី មកលក់ពេញទីផ្សារស្រុកខ្មែរ ព្រោះ ក្រុមមន្ត្រីពុករ លួយ គិតតែពីរឿងផល ប្រយោជន៍ផ្ទាល់ខ្លួន៕

IMG_22891