ប្រភពពីសមត្ថកិច្ចនគរបាល ក្នុងស្រុកអូររាំង បានឲ្យដឹងថា មួយរយៈពេលចុងក្រោយ នេះមន្ត្រីនគរបាលឈ្មោះ គួយ សុ ឃុន ដែល ជាមន្ត្រីនគរបាលខេត្តមណ្ឌលគិរី និងជាប្អូនប្រុស លោក ស្វាយ សំអ៊ាង អភិបាលខត្តមណ្ឌលគិរី នៅតែធ្វើ សកម្មភាព ប្រមូលទិញឈើទុកឲ្ យ ឈ្មួញយួនដឹកជញ្ជូនចេញទៅ ស្រុកយួនតាមច្រកដាក់ដាំនិង ច្រករបៀងកង់ឡង់ ក៏ដូចជា ច្រក ផ្សេងៗទៀតយ៉ាងងងើល ។ ប្រភពបានឲ្យដឹងទៀតថា ឈើទាំងនោះត្រូវគេដឹកចេញពីតំបន់ ព្រៃការពារ ព្រៃ អភិរក្ស និងតំបន់ដែនជម្រក សត្វព្រៃតាមបណ្តាស្រុក នានាក្នុង ខេត្តមណ្ឌលគិរី ហើយម ន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ ព័ន្ធមិនហ៊ានបង្ក្រាបឈ្មួញ គួយ សុឃុន ឡើយព្រោះ ឈ្មួញរូបនេះមានខ្នង បង្អែកយ៉ាងរឹងមាំ។ សូម្បីតែលោក តូច យ៉ុន ស្នងការនគរបាលខេត្ត មណ្ឌលគិរី ក៏ត្រូវគេសង្ស័យថាជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញឈ្មោះ គួយ សុឃុន ធ្វើអ្វីៗ តាមអំពើចិត្តដែរ ក្នុងខណៈឈ្មួញ គួយ សុឃុន ប្រើស្បែកជាមន្ត្រីនគរបាលហើយប្រកប របរជាឈ្មួញឈើដ៏ធំ នៅក្នុងខេត្តមណ្ឌលគិរី.។
ប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីរាជការក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថាករណី សមត្ថកិច្ចចម្រុះចុះឆែកឆេរកន្លែងស្តុកឈើរបស់ឈ្មួញឈ្មោះ គួយ សុឃុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ គ្រាន់តែជារឿងលេងសើចឥតប្រយោជន៍ព្រោះអីគ្មាននរណាហ៊ានប៉ះ ពាល់ឈ្មួញ គួយ សុឃុន ដែលមានខ្នងបង្អែកយ៉ាងរឹងមាំនោះទេ។ ដោយហេតុថាឈ្មួញឈើ ឈ្មោះ គួយ សុឃុន គឺជាប្អូនប្រុសបង្កើតរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាមន្ត្រីនគរបាលខេត្តមណ្ឌលគិរី ផងដែរដូច្នេះហើយទើបឈ្មួញរូបនេះនៅតែអាចប្រមូល ទិញឈើប្រណីតនិងឈើប្រភេទលេខ១ ទុកលក់ឲ្យឈ្មួញយួនដឹកជញ្ជូនចេញតាមច្រកដាក់ ដាំនិងច្រករបងកង់ឡង់ ក៏ដូចជាច្រកផ្សេងៗទៀតដោយគ្មានការរំខានពីមន្ត្រីជំនាញនិងសមត្ថ កិច្ចពាក់ព័ន្ធ។
មន្ត្រីនគរបាលតូចតាចក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងទៀតថាមន្ត្រីជំនាញនិងសមត្ថិច្ច ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនហ៊ានប៉ះពាល់ឈ្មួញឈើឈ្មោះ គួយ សុឃុន និងបក្ខពួកជា ច្រើននាក់ នោះទេព្រោះពួកគេខ្លាចឥទ្ធិពលលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដែលជាបងប្រុសបង្កើតរបស់ឈ្មួញរូបនេះ។ ដូច្នេះហើយហើយទើបថ្មីៗនេះឈ្មួញ គួយ សុឃុន អាចប្រមូលទិញឈើក្នុងតម្លៃជិត១០ម៉ឺនដុល្លារទុកលក់ឲ្យឈ្មួញយួននាំចេញតាម ច្រកដាក់ដាំ ច្រករបៀងកង់ឡង់ ច្រកកោះញែក ប៉ុស្តិ៍៧ និងប៉ុស្តិ៍កែវសីមា។ ប្រជាពលរដ្ឋបាន រិះគន់ថាការឆែកឆេរទីតាំស្តុកឈើ២កន្លែងរបស់ឈ្នួញ គួយ សុឃុន នៅក្នុងភូមិពូត្រុំ សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ គឺជារឿង ឥតន័យព្រោះអីឈ្មួញរូបនេះនៅតែអាចគេចផុតពីសំណាញ់ច្បាប់ដដែល។
ឥឡូវនេះមានការអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល ជាតិ ចាត់វិធានការពិនិត្យមើល ទង្វើមិនប្រក្រតីរបស់ មន្ត្រីនគរបាលជាឈ្មួញឈើឈ្មោះ គួយ សុឃុន និង លោក យ៉ូ សុធា ដែលជាមេនគរបាល អន្តោប្រវេសន៍ច្រកដាក់ ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាបន្ទាន់។ លោក យ៉ូ សុធា មេនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រក នេះត្រូវបានមន្ត្រីអាជ្ញាធរនិង សមត្ថកិច្ច ក្នុងស្រុក អូររាំង រិះគន់ថាជាអ្នកបើកដៃឲ្យឈ្មួញ គួយ សុឃុន និងឈ្មួញជាច្រើននាក់បន្តសកម្មភាព ដឹកជញ្ជូនឈើចេញ ទៅស្រុកយួនយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថាប្រសិនបើលោក យ៉ូ សុធា និង សមត្ថកិច្ចពាក់ព័ន្ធ ដទៃទៀតមិនឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន ដើម្បីជាថ្នូរនឹងផល ប្រយោជន៍ទេ នោះគឺឈ្មួញមិនអាចដឹកជញ្ជូនឈើចេញតាមច្រកដាក់ដាំ និងច្រករបៀងកង់ឡង់ បានតាមអំពើចិត្តឡើយ៕
Recent Comments