ប្រភពពីមន្ត្រីគយក្នុង ខេត្តរតនគិរី បានឲ្យដឹងថាតាមរយៈ ការគាបជំរិតយក លុយពី ឈ្មួញដឹកជញ្ជូនឈើ ចេញ ទៅ ស្រុក យួន ទាំង យប់ទាំងថ្ងៃគឺមេគយ ប្រចាំ ច្រកទ្វារអន្តរ ជាតិអូរយ៉ាដាវ អាចប្រមូលលុយ បានយ៉ាង ច្រើនយក ទៅចែក គ្នាធ្វើមាន ធ្វើបាន ។ ជាងនេះនៅទៀតការ ដែលមេគយប្រចាំច្រក ទ្វារអន្តរជាតិអូរយ៉ាដាវ បើកដៃឲ្យឈ្មួញ នាំចូលទំនិញ គេចពន្ ធនិងទំនិញ បង់ពន្ធមិន គ្រប់យ៉ាងពេញបន្ទុកគឺធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ ហើយ ចំណូលទាំងនោះ ចូលទៅក្នុងហោប៉ៅមន្ត្រីគយពុករលួយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ មិនត្រូវបណ្តែត បណ្តោយតទៅទៀតទេព្រោះលោក គុណ ញឹម ដែលអគ្គនាយកគយ កំពុងរងការរិះ គន់ថាជា អ្នកឃុបឃិតបើកដៃ ឲ្យមេគយច្រកអូរយ៉ាដាវ ធ្វើអ្វីៗតាមអំពើចិត្ត។ ជាងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេតទៅលើរឿង អាស្រូវពុករលួយរបស់មេគយច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជាបន្ទាន់ដើម្បីទប់ស្កាត់កុំឲ្យអំពើ ពុករលួយរាលដាលកាន់តែខ្លាំង។
ប្រភពពីមន្ត្រីតូចតាចនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានរាយការណ៍ឲ្យដឹងថា មេគយប្រចាំ ច្រកនេះ កំពុង ប្រើអំណាចប្រមូលលុយតាមរបៀបពុក រលួយដោយគ្មានញញើតអ្វី ទាំងអស់ព្រោះអាងមានខ្នង បង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ។ ប្រភពបានឲ្យដឹងទៀតថា ករណីឈ្មួញជាច្រើននាក់សម្រុក ដឹកជញ្ជូនឈើ ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គឺជាប្រភពចំណូលដ៏ធំរបស់ប្រធានការិ យាល័យគយប្រចាំច្រកនេះ មិនតែប៉ុណ្ណោះគេថែមទាំងបើកដៃឲ្យឈ្មួញមួយចំនួននាំចូល ទំនិញគេចពន្ធនិងទំនិញបង់ ពន្ធមិន គ្រប់ពីស្រុកយួនតាមច្រកអូរយ៉ាដាវ យ៉ាងពេញបន្ទុក ផងដែរ។ បញ្ហានេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ក៏ដូចជា លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងត ទៅ ទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់។
សេចក្តីរាយការណ៍ពីក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឲ្យដឹងថាបច្ចុប្បន្ននេះមេគយប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានបង្កើនការជំរិតយកលុយពីពួកគេតាមរបៀបពុករលួយកាន់តែច្រើនក្រោមលេសយកទៅ ជូនមេៗថា្នក់លើ។ ឈ្មួញខ្លះបានឲ្យដឹងថាកន្លងមកនៅពេលពួកគេដឹកឈើទៅស្រុកយួនតាម រថយន្តសាំយ៉ុង១គ្រឿងត្រូវបង់លុយឲ្យសមត្ថកិច្ចគយពី១០០ទៅ១៥០ដុល្លារ ប៉ុន្តែឥឡូវគេ តម្រូវឲ្យបង់គុណនឹងពីរគឺ២០០ដុល្លារទៅ៣០០ដុល្លារ ដូច្នេះមុខរបរដឹកជញ្ជូនឈើរបស់ពួកគេ ស្ទើរតែគ្មាននៅសល់លុយចំណេញសម្រាប់យកទៅដោះស្រាយជីវភាពគ្រួសារឡើយ។ ក្រុម ឈ្មួញដឹកជញ្ជូនឈើបានឲ្យដឹងថានៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ សព្វថ្ងៃនេះមានសមត្ថកិច្ច ជាច្រើនស្ថាប័នចាំជំរិតយកលុយពីពួកគេ ហើយមន្ត្រីគយនិងនគរបាលអន្តោប្រវេសន៍គឺជាអ្នក គាបជំរិតយ៉ាងខ្លាំងដោយគ្មានការយោគយល់ឡើយ។៕
Recent Comments