ខេត្តឧត្តរមានជ័យ ៖ តាមប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងៗថា ៖ លោក ខួង ទីន ដែលជាមេនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យ នោះ គឺមានភាពល្បីល្បាញខាងប្រមូលលុយតាមរបៀបពុករលួយយកទៅចែកបក្ខពួក នឹង ធ្វើមានបានផ្ទាល់ខ្លួនអស់រយៈពេលច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែរហូតមកដល់ពេលនេះគេមិនទាន់ឃើញថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍លោកនាយឧត្តកសេនីយ៏ សុខ ផល ចាត់វិធានការបែបណាទៅលើមន្ត្រីពុករលួយរូបនេះនៅឡើយទេមកទល់ពេលនេះ។
តាមប្រភពផ្ទៃក្នុងច្រកទ្វារបានឲ្យការិយាល័យរបស់យើងដឹងទៀតថា ៖ លោក ឃូង ទីន ជាមេអន្ដោប្រវេសន៏ប្រចាំច្រកទ្វារអន្ដរជាតិ អូរស្មាច់ ដែលអួតពើងទ្រូងប្រព្រឹត្តអំពើពុករលួយយ៉ាងគ្មានទីបញ្ចប់នោះ ដោយសារតែគាត់មានខ្នងបង្អែកយ៉ាងរឹងមាំ ពីអគ្គនាយកអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃផងដែរ ទើបបុគ្គល ឃួង ទីន ហ៊ានក្រអឺតក្រទមធ្វើព្យុះធ្វើភ្លៀងប្រើអំណាចប្រមូលលុយពុករលួយយ៉ាងគឃ្លើនទៅចែកបក្ខពួក នឹង ធ្វើមានបានផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យបំផុតមិនគួរបើអគ្គស្នងការណគរបាលជាតិមើលរំលងនោះទេ ។
ជាក់ស្តែង ប្រជាពលរដ្ឋដែលឆ្លងដែនចូលទឹកដីសៀមតាមច្រកទ្វារអន្តរជាតិអូរស្មាច់ បានរិះគន់យ៉ាងចំៗថា ៖ លោក ខូង ទីន បានដាក់កំហិតបើកដៃអោយមន្ត្រីកំណត់លើតម្លៃធ្វើប័ណ្ណឆ្លងដែនតាមបបូរមាត់របស់ខ្លួនជាលេសកោសរូសយកលុយពី ប្រជាពលរដ្ឋ ឈ្មួញ ខ្លងដែនយ៉ាងជំលើយបំផុតដោយមិនខ្វល់ពីការឈឺចាប់ នឹង ការរិះគន់របស់ប្រជាពលរដ្ឋ ឫ កោតខ្លាចច្បាប់ប្រឆាំងអំពើពុករលួយសូម្បីបន្ដិច ។
មិនតែប៉ុណ្ណោះប្រភពពីប្រជាពលរដ្ឋមកពីបណ្តាខេត្តនានាដែលធ្វើប័ណ្ណឆ្លងដែននៅច្រកទ្វារអន្តរជាតិអូរស្មាច់ដើម្បីចូលទៅពិនិត្យជំងឺនៅមន្ទីរពេទ្យក្នុងខេត្តសុរិន្ទប្រទេសសៀមបានលើកឡើងរិះគន់ស្រដៀងៗគ្នាអោយដឹងទៀតថា ៖ បច្ចុប្បន្នមេនគរបាលអន្តប្រវេសន៍ក្រោមការគ្រប់គ្រងរបស់លោក ខូង ទីន បានគាបជម្រឹតឲ្យពួកគាត់ប្រជាពលរដ្ឋត្រូវតែបង់លុយក្នុងម្នាក់ៗ៨០០០០រៀលសម្រាប់ធ្វើប័ណ្ណឆ្លងដែនមួយក្បាល និង បង់លុយថ្លៃវាយត្រា ៥០០០ ទៅ ១០០០ពាន់រៀលថែមទៀត ដែលស្មើ ៨៥០០០ ទៅ១០០០០ រៀល ( មិនបាច់អាប់ត្រឡប់ ) ដែលនេះជាសំដីរបស់មន្ត្រីធំ ឆ្លងដែនម្នាក់បាននិយាយលើកឡើងឃើញពីការពិតអាណិតអាសូរដល់ប្រជាពលរដ្ឋ ក្រីក្រដែលរកស៊ីឆ្លងដែន ទៅស៊ីឈ្នួលជាកម្មករបោចស្មៅអោយថៃព្រឹក ឆ្លង ល្ងាច ត្រឡប់ ។
បើតាមប្រភពដដែលបានទម្លាយអោយដឹងទៀតថា ៖ ការតម្រូវឲ្យបង់លុយពីសំណាក់មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកអូរស្មាច់ ខាងលើគឺលើសពីអ្វីដែលក្រសួងពាក់ព័ន្ធបានកំណត់ ហើយគឺជាអំពើពុករលួយមួយយ៉ាងពេញបន្ទុក បន្ថែមពីលើការសម្របសម្រួលជាមួយក្រុមឈ្មួញ ជាមួយ នឹង ក្រុមមន្ត្រីនានាតាមច្រកទ្វារ ហើយដែលបញ្ហានេះ គួរតែថ្នាក់លើដាក់ការស៊ើបអង្កេតជាបន្ទាន់ផង ។
ជាងនេះទៅទៀត ប្រភពមន្ត្រីច្រកទ្វារក្រោមឃ្លៀករបស់លោក ខូង ទីន ដដែលនូវបានទម្លាយរិះគន់អោយដឹងទៀតថា ៖ អ្វីដែលជាការគួរអោយញាក់សាច់នោះគឺមន្ត្រីអន្រោ្បវេសន៏ច្រកទ្វារនេះបានដើរតួនាទីជាអ្នកឃុបឃិតឲ្យឈ្មួញនាំចូលនូវទំនិញគេចពន្ធ និង ទំនិញបង់ពន្ធមិនគ្រប់ស្ទើគ្រប់ប្រភេទ តាមច្រកអូរស្មាច់យ៉ាងពេញបន្ទុកផងដែរដើម្បីជាថ្នូរនឹងផលប្រយោជន៍ លុយជើងបង់ខែយ៉ាងសកម្មបំផុត ក្នុងមួយខែៗរាប់សឹបម៉ឺនដុល្លារ ដែលមិនគួរ នឹងមើលរំលងសកម្មភាពរបស់គាត់នោះទេ ។
បញ្ហានោះមិនទាន់និយាយពីប្រភពមន្ត្រីតូចតាចប្រចាំច្រកទ្វារអូរស្មាច់ ដែលបានទម្លាយបញ្ជាក់ពីអំពីពុករលួយរបស់លោក ខូង ទីន ជាមេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្ដរះជាតិអូរស្មាច់ និង បក្ខពួកអង្គុយចាំកើបលុយចែកគ្នាធ្វើមានបានជារឿងរាល់ថ្ងៃ រាល់ខែរាប់ឆ្នាំមកនោះផង ។
ជាពិសេសទៅទៀតនោះ ការគាបយកលុយពីពលរដ្ឋទៅធ្វើល់ប័ណ្ណឆ្លងដែនលើសពីសៀវភៅបន្ទុកកំណត់ នឹង ការគាបជម្រឹតទារលុយថ្លៃបាយក្រោមតុគឺជារឿងដដែលៗមួយដែលក្រុមនគរបាលអន្ដោប្រវេសន៏ ក្រោមការដឹកនាំរបស់ លោក ឃួង ទីន បានប្រព្រឹត្តយ៉ាងជិះសេះលែងដៃ ។ ហើយដែលគួរតែថ្នាក់លើអន្ដោប្រវេសន៏ដាក់ការស៊ើបអង្កេតជាបន្ទាន់ ព្រោះថាបញ្ហានេះវាបានធ្វើអោយប៉ះពាល់ដល់មុខមាត់របស់អង្គភាព អគ្គនាយកដ្ឋាននគបាលអន្តោប្រវេសន៏ យ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនគួរមហាផ្ទៃបណ្ដែតបណ្ដោយមើលរំលងភាពអសកម្មរបស់ក្រុមមន្ដ្រីអន្ដប្រវេសន៏ ច្រកទ្វារអន្ដរជាតិ អូរស្មាច់ នោះទេ ! ៕
ដោយ រំយោល រំពៃរ៏
Recent Comments