ប្រភពពីសមត្ថកិច្ច ក្នុងខេត្តស្ទឹងត្រែង បានបង្ហើបឲ្យដឹងថាក្នុងរថយន្តសាំយ៉ុង ដឹកឈើប្រណីត១គ្រឿង បើចង់ឆ្លងផុតទឹក ដីខេត្តស្ទឹងត្រែង ចូលទៅខេត្តរតនគិរី ដើម្បីចេញ ទៅស្រុកយួនតាម ច្រកអូរយ៉ាដាវ នោះគឺត្រូវបង់លុយ ឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពុករ លួយ មិនតិចជាង៣០កន្លែង នោះទេ។ ក្នុងនោះបើឈ្មួញណាហ៊ាន រំលងលោក ហែម សុមុនី ហៅ ម៉ៅ គឺចៀស មិនផុតពីការបង្ក្រាប ឡើយ ហេតុនេះឈ្មួញទាំងតូចទាំង ធំត្រូវពឹងឲ្យលោក ហែម សុមុនី បោះមេបើកផ្លូវដើម្បី ឲ្យ រថយន្តដឹកឈើបាន ទៅដល់គោលដៅប្រកបដោយសុវត្ថិភាព គ្មានការរំខាននៅតាមដងផ្លូវ។ ក្រុមមន្ត្រីពុករលួយដែលទទួលលុយពីក្រុមឈ្មួញដឹកឈើត្រូវ បានគេបើកកកាយមុខមាត់ជាសាធារណៈអស់ហើយ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធគួរចាត់ វិធានការទៅលើក្រុមមន្ត្រីពុករលួយតាមច្បាប់ដើម្បីជាការព្រមាន ។
តាមរបាយការណ៍មួយកាលពីពេលថ្មីៗនេះបានបង្ហាញយ៉ាងច្បាស់ពីភាពមិនប្រក្រតីនៃបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ខេត្តស្ទឹងត្រែង ចេញទៅស្រុកយួនព្រោះមាន មន្ត្រីនិងសមត្ថកិច្ចពុករ លួយជាច្រើនស្ថាប័ន ចាំជំរិតយកលុយពី ក្រុមឈ្មួញ ដឹកឈើ ហើយ បណ្តោយឲ្យបទល្មើសកើតឡើងយ៉ាងរាលដាល។ ក្នុងចំណោមសមត្ថកិច្ចពុករលួយដែលចាំ ជំរិតយកលុយពីឈ្មួញដឹកឈើ មានប្រភពខ្លះបានឲ្យដឹងថាលោក ហែម សុមុនី ហៅ ម៉ៅ មន្ត្រីនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ឈរជើងក្នុងខេត្តស្ទឹងត្រែងគឺជាអ្នក បោះមេឬជាអ្នកកាងក្រុមឈ្មួញដឹក ឈើយ៉ាង ពេញបន្ទុក តែម្តង ។ បញ្ហានេះ ថ្នាក់ដឹកនាំក្រសួង មហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគបាល ជាតិមិនគួរមើលរំលង តទៅទៀតទេ ហើយគួរតែចាត់វិធានការទប់ស្កាត់ ជាបន្ទាន់ដើម្បីកុំឲ្យមន្ត្រីនគរបាលឈ្មោះ ហែម សុមុនី និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តទៀត។
មានការរិះគន់ចំៗថាអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន និងនាយខណ្ឌរដ្ឋ បាលព្រៃឈើខេត្តស្ទឹងត្រែង មិនចាត់វិ ធាន ការទប់ស្កាត់បទល្មើសកាប់ឈើ ក៏ដូចជាបទល្មើស ដឹកជញ្ជូនឈើខុសច្បាប់ដែលកំ ពុងកើត ឡើងយ៉ាង រាលដាលនោះ ទេគឺគិតតែពីរឿងនាំគ្នាប្រ មូលលុយដាក់ហោប៉ៅ យ៉ាងសុខស្រួល។ ជាក់ស្តែងលោក ហែម សុមុនី ហៅ ម៉ៅ មន្ត្រី នគរបាល ប្រឆាំង បទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំទិសខេត្តស្ទឹងត្រែង មិនបាន បំពេញតួនាទីរបស់ ខ្លួនក្នុងការបង្ក្រាបបទ ល្មើសសេដ្ឋកិច្ចនោះទេ ហើយបែរជាចេញមុខកាង ក្រុមឈ្មួញដឹកឈើខុសច្បាប់ ។ ប្រការនេះហើយទើបកន្លងមកបទ ល្មើសដឹក ជញ្ជូនឈើខុស ច្បាប់ឆ្លងកាត់ខេត្តស្ទឹងត្រែង ចូលទៅខេត្តរតនគិរី ចេញទៅស្រុក យួន កើតឡើងយ៉ាងពេញបន្ទុក ព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយគិតតែពីរឿងប្រមូល លុយចែកគ្នាធ្វើមានធ្វើបាន ហើយមិនចាត់វិធានការបង្ក្រា បបទល្មើសព្រៃឈើឡើយ៕
Recent Comments