រឿងអាស្រូវពុករលួយរបស់ លោកឧត្តមសេនីយ៍ឯក(ផ្កាយ៣) សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋានន គរបាលទេសចរណ៍ និង អនុប្រធាននាយកដ្ឋាន ឈ្មោះ សត ណាពេញ ត្រូវបានមន្ត្រីនគរបាល ក្នុងនាយកដ្ឋាននេះលាត ត្រដាងជាបន្តបន្ទាប់។ ក៏ប៉ុន្តែទាំង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ បាលជាតិ មិនចាត់វិធាន ការទៅលើ ក្រុមមន្ត្រីពុករលួយទាំងនោះទេ ហើយបែរជាទុកឲ្យពួកគេធ្វើអ្វីៗតាម អំពើចិត្ត។ ពេលនេះក្រុមមន្ត្រីនគរបាលនៅក្នុងនាយកដ្ឋាននគរបាលទេសចរណ៍ក្រសួងមហា ផ្ទៃ បានធ្វើលិខិតប្តឹងទៅលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួង មហាផ្ទៃសុំឲ្យផ្លាស់ប្តូរលោក សំ ស៊ីយ៉ាន និងលោក សត ណាពេញ ចេញពីតំណែង។
នៅក្នុងលិខិតរបស់មន្ត្រីនគរបាលដែលប្តឹងទៅថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ បានលាតត្រដាងយ៉ាងច្បាស់នូវទង្វើអាក្រក់ទាំងឡាយរបស់លោក សំ ស៊ី យ៉ាន ដូច្នេះសង្ឃឹមថាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិនឹងមិនទុកឲ្យលោក សំ ស៊ីយ៉ាន និងលោក សត ណាពេញ ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ។ នៅក្នុង ពាក្យបណ្តឹងបានលាតត្រដាងទង្វើមិនប្រក្រតីរបស់លោក សំ ស៊ីយ៉ាន ចំនួន៤ចំណុចគឺ ទី១-ការដឹកនាំរបស់លោក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍មិនបានធ្វើឲ្យថ្នាក់ក្រោមគោរពស្រឡាញ់និងកោតសរសើរលោកទេ។ លោក សំ ស៊ីយ៉ាន អាងអំណាចបុណ្យស័ក្តិធ្វើការគាបសង្កត់ គំរាមកំហែង កេងប្រវ័ញ្ច ពុករលួយ ធ្វើឲ្យមន្ត្រីថ្នាក់ក្រោម អស់ទំនុកចិត្ត ហើយមានការឈឺចាប់កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
រីឯចំណុចទី២- លោក សម ស៊ីយ៉ាន តាំងពីចូលកាន់តំណែងជាប្រធាននាយកដ្ឋាននគរ បាលទេសចរណ៍ មិនបានទុកចិត្តមន្ត្រីថ្នាក់ក្រោមខ្លួនទេ ហើយចាត់ទុកកូនចៅជាសត្រូវរបស់ ខ្លួនទៅវិញ។ លោក សំ ស៊ីយ៉ាន បានផ្តល់អំណាចឲ្យលោក សត ណាពេញ អនុប្រធាននាយកដ្ឋានទើបឡើងថ្មីធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត…។ ទី៣- ដោយឡែកអ្នកអវត្តមានជាប្រចាំនា ពេលកន្លងមក មិនបានមកបម្រើការងារប្រចាំថ្ងៃមិនត្រូវបានលោក សំ ស៊ីយ៉ាន ធ្វើការស្តីបន្ទោសឬដាក់ពិន័យឡើយ ព្រោះអាចមានទាក់ទងផលប្រយោជន៍ជាមួយមន្ត្រីទាំងនោះ។ ទី៤- ការតែងតាំងមន្ត្រីគឺលោក សំ ស៊ីយ៉ាន តែងទូរស័ព្ទហៅមកជួបផ្ទាល់ៗនិយាយអំពីលាភសក្ការៈ ដែលត្រូវគិតគូរដល់លោកប្រធាន។ តាមរយៈការលាតត្រដាងច្បាស់ៗដូចខាងលើ នេះ គេរង់ចាំមើលថាតើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ចាត់វិធាន បែបណាលើលោក សំ ស៊ីយ៉ាន និងលោក សត ណាពេញ ? ៕
Recent Comments