បទល្មើស​ព្រៃឈើកើន​ឡើងដោ​យសារ ​ស្រុកកោះ​ញែកចៅហ្វាយ​ស្រុកទន់ខ្សោយ​ឬបាន​លាភសក្ការះ​ពីឈ្មួញ​?

ខេត្តមណ្ឌលគិរី​៖ លោក មើល​សឿន អភិបាលស្រុក​កោះ​ញែក និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ដែលមាន​សិទ្ធ​បញ្ជារ​ទាហាន​នគរបាល​ក្នុង ស្រុក រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា អសមត្ថភាព​ក្នុងការ​ដឹកនាំ​កម្លាំង ង្ក្រា​ប​បទល្មើស​ព្រៃឈើ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។​​ប្រជាពលរដ្ឋ​រាយការណ៍​ឲ្យ​ដឹងថា​៖​រាល់ថ្ងៃនេះ​ឈ្មួញ​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅក្នុង​

ស្រុក​នេះ​យ៉ាង​អ​នា​ធិ​តេ​យ្យ​យកទៅ​ទម្លាក់​នៅក្នុង​ទឹកដី​ខេត្តរតនគិរី​ជាប់​នឹង​ព្រំប្រទល់​ខេត្តមណ្ឌលគិរី រវាង​ស្រុក​កោះ​ញែក​និង​ស្រុក​លំផាត់​ត្រង់ចំណុច​កន្លែង​វ៉ៃ​ថ្ម​សម្រាប់​ឱ្យ​ក្រុម​ឈ្មួញ​មកពី​ខេត្តរតនគិរី​ដឹកជញ្ជូន​បន្ត​យកទៅលក់​ឱ្យ​ឈ្មួញ​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​។​

​ក្នុង​មួយ​យប់ៗ​ក្រុម​ឈ្នួ​ញ​បានធ្វើការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាមរយះ​រថយន្ត​សាំ​យ៉ុង​រថយន្ត កាមរី​គូថ​ស្វិត គូថ​ហើម កាមរី​ឆ្លាម កាមរី​បា​ឡែ​ន វិ​ហ្គូ និង​ឡង់​គ្រី​ស័​រ​ជាដើម​មិន​ក្រោម​៣០-៤០​គ្រឿង​ទេ ។​ កាលពី​ថ្ងៃទី​៦​មិថុនា​មាន​កម្លាំង​ប្រតិបត្តិការ​សឹង​រង​ខេត្ត​មណ្ឌល​គី​រី ចុះបង្ក្រាប​តែ​ស្ងាត់​បាន​មួយ​ចំ​អឹ​ន​កំពឹស​ប៉ុណ្ណោះ ដោយ​ក្រុម​ឈ្មួញ​បាន​ផ្ទុក​ឈើប្រណិត​នៅក្នុង​រថយន្ត​ហើយ​យកទៅ​លាក់ទុក​ចាំ​មានឱកាស​បានធ្វើ​ការដឹក​ជញ្ជូន​ឈើ​ចេញ​។​ រហូតមកដល់​យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៧​នេះ ដោយសារ​ក្រុម​ឈ្មួញ​ទ្រាំ​មិនបាន បានធ្វើ​សកម្មភាព​រហូតដល់​មាន​ករណី​បាញ់បោះ​ចំនួន​បី​គ្រាប់​នៅ​មូល​ដ្ឋា​ល​ស្រុក​កោះ​ញែក នៅវេលា​ម៉ោង​១០​យប់ នៅ​ជិត​ព្រំប្រទល់​ខេត្តរតនគិរី នឹង​ខេត្តមណ្ឌលគិរី ត្រង់ចំណុច​វ៉ៃ​ថ្ម ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ជ័យ​ឧ​ត្ត​ម​ស្រុក​លំផាត់​ខេត្តរតនគិរី​។​

សេចក្តី​រាយ​ការ​ណ៏​ពី​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​មាន រថយន្ត​ឡង់​គ្រី​ស័​រ​ពីរ​គ្រឿង​បាន​ផ្ទុក​ឈើប្រណិត​ពេញៗ ដឹក​ចេញពី​ស្រុក​កោះ​ញែក ឆ្ពោះទៅ​ស្រុក​លំផាត់ ខេត្តរតនគិរី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​។​

​នៅពេល​រថយន្ត​ដឹកឈើ​ទាំងពីរ​គ្រឿង​បានធ្វើ​ដំណើរ​ទៅដល់ ចំណុច​ជិត​អូរ​វ៉ា​ក់ រថយន្ត​របស់​យោធា​វរៈ​១ ម៉ាក​កាមរី​ឆ្លាម ដេញតាម​ពីក្រោយ​ដើម្បី​ចាប់​បង្ក្រាប​រថយន្ត​ដឹកឈើ​ល្មើសច្បាប់ ភ្លាមៗ​នោះ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ម៉ុង​តេ​រ៉ូ ដែល​គេ​ស្គាល់​ថា ជាក​ម្មសិ​ទ្ឋ​របស់​ឈ្មោះ ម៉ា ម៉េង​ធី មន្ត្រី​យោធា​ទីចាត់ការ​ព្រំដែន បាន​បើក​ទៅ​បិទ​ពីមុខ​របស់​យោធា​វរៈ​១ នឹង​គៀ​រថយន្ត​កាមរី​ឆ្លាម​របស់​យោធារ​វៈ​ធ្លាក់​ផ្លូវ​ខាងឆ្វេង​ដៃ ខូចខាត​អស់​មួយផ្នែក តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ទេ​។​

​លោក​វរៈ​សេនី​យ៏​ទោ ឃិន បញ្ញា មេបញ្ជាការ​វរៈ​សេនា​តូច​អន្តរា​គម​ន៏​លេខ​១ បាន​ឲ្យ​ដឹងថា ពិតជា​មាន​ករណី​បាញ់​ដូច​សេចក្តី​រាយ​ការ​ណ៏​ខាងលើ​នោះ​មែន​។​
​អ្នកបាញ់​គឺជា មន្ត្រី​របស់លោក​ដែល​បាន​ចាត់​ទៅ​ដើម្បី ទប់ស្កាត់​នឹង​បង្ក្រាប​ការជួញដូរ​ឈើ​ខុសច្បាប់ ប៉ុន្តែ​នៅពេល​មន្ត្រី​របស់លោក​កំពុង​អនុវត្ត​ន៏​ការងារ ស្រាប់​តែមាន​ជន​ម្នាក់​ដែល​គេ​ស្គាល់​ថា ធ្លាប់​ធ្វើការ​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ឥឡូវ​ឮថា ធ្វើការ​នៅ​ទីចាត់ការ​ព្រំដែន បានចេញ​រថយន្ត​មក​បាំង​រថយន្ត​សមត្ថកិច្ច​ដែល​កំពុង​ប្រតិបត្តិការ​ការងារ​។​

​លោក​មេបញ្ជាការ​បានបញ្ជាក់​ទៀតថា ចំពោះ​ករណីនេះ​លោក​កំពុង​ស្រាវជ្រាវ លំអិត​ថា តើ​បុគ្គល​ឈ្មោះ ម៉ា ម៉េង​ធី ពិតជា​កាង​បទល្មើស​ព្រៃឈើ​ឬ​យ៉ាងណា​។​
​ចំណែក​ករណី​បាញ់​ចំនួន​បី​គ្រាប់​នោះ ក៏​ដោយសារតែ​មន្ត្រី​រប​ស់លោក បាញ់​បង្អើល​រថយន្ត​ដែល​បានធ្វើ​សកម្មភាព​គៀ​រថយន្ត​របស់​សមត្ថ​កិច្ច​។​
​មន្ត្រី​យោធា​ឈ្មោះ ណាត បម្រើ​ការងារ​នៅ​វរៈ​១​បាន​ទទួលស្គាល់ថា ពិតជា​បាន​បាញ់​មែន ដើម្បី​ការពារ​ខ្លួន​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​។​

​ចំណែក​ឈ្មោះ ម៉ា ម៉េង​ធី បាន​ប្រាប់​អ្នកកាសែត​ថា ខ្លួន​មិនបាន​កាង​បទល្មើស​នោះទេ ខណៈពេល​កើតហេតុ​ខ្លួន​ក៏​ធ្វើ​សកម្មភាព​ដេញ ប្រ​ម៉ាញ់​រថយន្ត​ដឹកឈើ​ដែរ មិនមាន​ចេតនា​រារាំង​រថយន្តយោធា​វរៈ​១​នោះឡើយ​។​ស្តាប់ទៅ​ស្រុក​កោះ​ញែក​នេះ​វា​ដូចជា​អា​ញ៉េ​អា​ញ៉ៃ​ខ្លាំង​ហ្ម៉​ង​រឿង​បទល្មើស​ព្រៃឈើ​!​។​

d-koh-nh