លោក​ គួន​ សុភាព​ មេគយ​ច្រកអូរ​ស្មាច់ប្រមូ​លលុយ​តាមរបៀបពុ​ករ​លួយ

ប្រភពពីប្រជាពលរដ្ឋ ដែលរកស៊ីដឹកដូងនិងទំនិញ ផ្សេងៗពីទឹកដីសៀមចូលស្រុកខ្មែរ  តាមច្រកអូរស្មាច់ បានឲ្យ ដឹងថានៅច្រក នេះមានសមត្ថកិច្ច៤ស្ថាប័ន ដែលជំរិតយកលុយពី  ពួកគាត់តាមអំពើចិត្តហើយ លោក ស ថាវី អភិបាល ខេត្តឧត្តរមានជ័យ  មិនបានគិតគូរជួយ ដោះស្រាយការ លំបាកជូនប្រជាពលរដ្ឋនោះទេ។ សមត្ថកិច្ចទាំង៤ស្ថាប័នប្រចាំច្រកអូរស្មាច់  ដែលប្រើអំណាចជំរិតយកលុយពីប្រជាពល រដ្ឋតាមអំពើចិត្តនោះរួម មាន នគរបាល អន្តោប្រ  វេសន៍ មន្ត្រីស្នាក់ការច្រកទ្វារ  កាំកុងត្រូល និងមន្ត្រីគយ  ដែលជាហេតុធ្វើឥ្យការប្រកបរបរ ទទួលទទួលទានរបស់ប្រជាពលរដ្ឋស្ទើរតែគ្មាននៅសល់លុយចំណេញ។ ក្នុងចំណោម សមត្ថកិច្ចទាំង៤ស្ថាប័នខាងលើនេះគឺសមត្ថកិច្ចគយ ជាអ្នកគាបសង្កត់ប្រជាពលរដ្ឋខ្លាំង ជាងគេដូច្នេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មិនគួរទុក ឲ្យមន្ត្រីគយប្រចាំច្រកអូរស្មាច់ធ្វើអ្វីៗតាមអំពើចិត្ត ។

លោក គួន សុភាព មេគយច្រកទ្វារអន្តរជាតិ អូរស្មាច់ ខេត្តឧត្តរមានជ័យ ល្បីល្បាញ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅតែបណ្តោយឲ្យមន្ត្រីគយរូបនេះធ្វើ អ្វីៗតាមអំពើចិត្តដដែល។ ប្រជាពលរដ្ឋដែលប្រកបរបរដឹកទំនិញពីប្រទេសសៀមតាមម៉ូតូឬ គោយន្តកន្ត្រៃចូលតាមច្រកអូរស្មាច់ បានឲ្យដឹងថាមន្ត្រីគយច្រកអូរស្មាច់ក្រោមការគ្រប់គ្រង របស់លោក គួន សុភាព តាមតម្រូវឲ្យពួកគាត់តាមការកំណត់ ហើយរាល់ការបង់លុយរបស់ ពួកគាត់មិនទទួលបានបង្កាន់ដៃបង់ពន្ធឡើយ។ ហេតុនេះហើយទើបមានការសង្ស័យថាមន្ត្រី គយច្រកអូរស្មាច់ ប្រមូលលុយតាមរបៀបពុករលួយយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខ ស្រួលដោយគ្មានញញើតអ្វីទាំងអស់។

ពាក់ព័ន្ធបញ្ហាខាងលើនេះប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ស ថាវី អភិបាលខេត្ត ឧត្តរមានជ័យ ជួយដោះស្រាយទុក្ខលំបាករបស់ពួកគាត់ផងព្រោះសមត្ថកិច្ចគយ សមត្ថកិច្ច ច្រកទ្វារ មន្ត្រីកាំកុងត្រូល និងមន្ត្រីនគរបាលអន្តោប្រវេសន៍ កំពុងប្រើអំណាចជំរិតយកលុយពី ពួកគាត់តាមអំពើចិត្ត។ ប្រភពខ្លះបានឲ្យដឹងថាមន្ត្រីគយច្រកអូរស្មាច់ ក្រោមការគ្រប់គ្រង របស់លោក គួន សុភាព មិនត្រឹមតែជំរិតយកលុយ ពីឈ្មួញតូច តាច ពីអាជីវករនិងពីប្រជាពល រដ្ឋតាមអំពើចិត្តប៉ុណ្ណោះ ទេគឺថែមទាំងបើកដៃ ឲ្យឈ្មួញធំៗមួយចំនួននាំ ចូលទំនិញគេចពន្ធនិង ទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ហេតុនេះលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុក រលួយរបស់លោក គួន សុភាព មេគយច្រកអូរស្មាច់ជា បន្ទាន់ផងដែរព្រោះមន្ត្រីគយរូបនេះល្បី ល្បាញខាងប្រព្រឹត្តអំពើពុករលួយ ៕

IMG_2134