ប៉េអឹមចាប់​ឡានដឹកឈើ​ប្រណីតពី​គ្រឿង​មិនបានមួយ​ចំណិនកំពឺស​ផងដោះ​លែង​វិញ

ខេត្តតាកែវ ​៖ ឡាន​ដឹកឈើ​ពីរ​ឡាន​ត្រូវបាន​ដោះលែង​ជា​ថ្នូរ​និង​ប្រាក់​មួយចំនួនធំ​បន្ទាប់ពី​កំលាំង​អាវុធហត្ថ​ខេត្តតាកែវ​ធ្វើការ​ស្ទាក់​ចាប់បាន​នៅ​ភូមិ​កោះ​ទ្រា ឃុំ​ពន្លៃ ស្រុក​អង្គរ​បូរី ខេត្តតាកែវ កាលពី​វេលា​ម៉ោង​២​យប់​ថ្ងៃទី​០៩ មិថុនា ២០១៧ នេះ ។
​សូមបញ្ជាក់​ផងដែរ​ថា កន្លងមក​ខេត្តតាកែវ​ជា​ខេត្ត​មួយ​ដែ​មិនសូវ​មាននៅ​ព្រៃឈើ ដែលជា​ប្រភេទ​ឈើប្រណិត​នោះទេ ក៏ប៉ុន្តែ​ដោយសារ​ខេត្តតាកែវ​ជា​ខេត្ត​មួយ​ដែល​ឋិត​ជាប់​នៅ​តំបន់​ព្រំប្រទល់​ជាមួយនិង​ប្រទេស​វៀតណាម​នោះ យើង​សង្កេតឃើញថា បទល្មើស​ដឹកឈើ​ហុប​ជាច្រើន​កំពុងតែ​សកម្ម ដោយ​ប្រើ​រូបភាព តាមរយៈ​ឡាន​តូ​រី​ស​ដឹកឈើ សឹងតែ​ជា​រៀងរាល់ថ្ងៃ នាំចូល​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង រវាង​ខេត្តតាកែវ និង​ខេត្ត​អាងយ៉ាង នេះ​បើតាម​សំដី​របស់​ប្រជាពលរដ្ឋ​បាន​បង្ហើប​ប្រាប់ អោយដឹង​កាលពី​ព្រឹក​ថ្ងៃទី​០៩ មិថុនា ២០១៧ ។
​ប្រជាពលរដ្ឋ​មួយរូប​សូម​មិន​បង្ហាញ​ឈ្មោះ​និយាយទៀតថា ចំពោះ​ករណី​កំលាំង​អាវុធហត្ថ​ចាប់​រថយន្ត​ដឹកឈើ​ខាងលើនេះ​គឺ​ឈ្មួញ​ឈើ​បានធ្វើ​ការរត់​ការបង់​ប្រាក់​ជូន​សមត្ថកិច្ច​ដែរ​ដោយ​អោយ​ក្នុង​មួយ​ឡាន​បង់ប្រាក់​ចំនួន ១៥០​ដុល្លារ តែ​នៅពេល​ដឹកឈើ​ចុះ​ស្រាប់​តែមាន​កងកំលាំង​ប៉េ​អ៊ឹម​ចុះមក​ឃាត់​រថយន្ត​ទូ​រី​ស​ចំនួន ពីរ​គ្រឿង ដោយ​ក្នុង​ឡាន​ដឹក​សុទ្ធតែ​ឈើហុប​ធំៗ ជា​ប្រភេទ​ឈើ​ធ្នង់ ពេលនោះ​ដើម្បីអោយ​រថយន្ត​ទាំងពីរ​នោះ​ចុះទៅ​បាន ឈ្មួញ​ដែល​នាំ​ឈើ​ចុះ​នោះបាន​បង់ប្រាក់​ជា​ថ្នូរ​មួយចំនួនធំ ទៅ​អោយកំលាំង​អាវុធហត្ថ​ដែល​មក​ស្ទាក់ចាប់ ។​
​ពាក់ព័ន្ធ​ជាមួយនឹង​ការនាំ​ឈើ​ខុសច្បាប់​ចុះទៅ​លក់​នេះ គឺ​សមត្ថកិច្ច​កិច្ច​អាវុធហត្ថ​ខេត្តតាកែវ​បាន​ធ្លាប់ ឃាត់​រថយន្ត​ដឹកឈើ​បាន​ចំនួន ពី​គ្រឿង​មកហើយ​កាលពី​ថ្ងៃទី​១១ ឧសភា ២០១៧ និង​សមត្ថកិច្ច​ប៉ូលីស​ក៌​បាន​ឃាត់​រថយន្ត​ដឹកឈើ​ខុសច្បាប់​នេះ​បាន​មួយដង​ដែរ​កាល​ពិ​ថ្ងៃទី​០៣​មិថុនា ២០១៧ ដោយ​ឃាត់​លើ​រថយន្ត​តូ​រី​ស​ចំនួន​ពីរ​គ្រឿង ដូចគ្នា ។
តាម​ប្រភពពី​ប្រា​ពលរ​ដ្ធ និង​មន្ត្រីរាជការ​រស់​ស្រុក​អង្គរបុរី​បា​នប​ង្អើ​ប​អោយដឹងថា​រាល់​បទល្មើស​ព្រៃឈើ​ដែល​ឆ្លងដែន​ចូល​វៀតណាម​បាន​រលូន​នេះ​ត្រូវគេ​ដឹងថា មាន​លោក​ស្នងការរង​នគរបាល​ខេត្តតាកែវ​ម្នាក់​ជា​អ្នកកាង​រត់ការ​និង​មាន​ជំនួយការ​គាត់​ឈ្មោះ​រិ​ទ្ឌ​អ្នកចាត់ចែង​អោយឈ្មោះ គឹម សុខ ហៅ​អា​ញ៉ុ​ក​ដែលជា​អ្នកមាន​ឡាន​តូចធំ​ជាច្រើន​គ្រឿង​និង​ឃ្លាំង​ស្តុក​ជាច្រើន​កន្លែង​ទៀតផង​។​
ប្រភព​បាន​បន្តថា​ក្រុម​នេះ​មិនមែន​ដឹក​តែ​ឈើ​នោះទេ​សត្វព្រៃ​ពស់​អណ្តើក​និង​រាល់​ទំនិញ​គេ​ចព​ន្ធនាំ​ចេញចូល​ប្រទេស​វៀតណាម​។​ល​។​
ហើយ​កណី​នេះ​លោក​ឡាយ​វ​ណ្ណះបានជា​ជ្រាប​ច្បាស់​ណាស់​ចំពោះ​បទល្មើស​ដឹកឈើ​ចុះទៅ​លក់​នៅ​ប្រទេស​វៀតណាម នេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តតាកែវ​បានស្នើ​សុំអោយ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ មេត្តា​មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​អោយមាន​ឈ្មួញ​ខិលខូច​បន្តសកម្មភាព​នេះ​ក្នុង​ខេត្ត​យើង​តទៅទៀត ហើយ​ប្រធាន​មន្ទី​កសិកម្ម​និងរ​ដ្ឌ​បាល​ព្រៃឈើ​ក៏​ដូច​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​គួ​មាន​វិធានការ​ចំពោះ​បទល្មើស​នេះ​មិនត្រូវ​មើលរំលង​នោះទេ​។​
ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ​ក៏​មិនត្រូវ​បណ្តែតបណ្តោយ​អោយ​លោក​ស្នងការរង​នគរបាល​ខេត្តតាកែវ​រូបនោះ​បន្តធ្វើ​សកម្មភាព​កាង​រត់ការ​រាល់​បទ​ល្មើ ស​ដែល​កំពង់​បំផ្លាញ​សង្គមជាតិ​និង​ហាន​យក​អំណាច​ស្ថាប​ណ្ឌ័​នគរបាលជាតិ​មក​ធ្វើ​សកម្មភាព​មក​ប្រព្រឹត្ត​បទល្មើស​ពុករលួយ​ ​៕

19074829_1888547774717117_2106574915_o-500x281