លោកសូ ​ចាន់ណារី​មេនគរបាលវរ​ការពារព្រំ​​ដែនលេខ​៩១១​ល្បីខាងពុក​រលួយជា​យូរឆ្នាំ​មក​ហើយ

លោក សូ ចាន់ណារី  មេនគរបាលវរការពារព្រំដែនលេខ ៩១១ ត្រូវបានប្រជាពលរដ្ឋរិះ  គន់ថា កំពុងបើកដៃឲ្យ លោក រស់ ពិ សិដ្ឋ  មេប៉ុស្តិ៍ច្រករបៀង បឹងសាគូ ដែលជាប្អូនថ្លៃរបស់ ខ្លួន ឃុបឃិតជាមួយឈ្មួញនាំ ចូលទំនិញ គេចពន្ធនិង ទំនិញ ខុស ច្បាប់ តាមច្រកនេះយ៉ាងអនាធិប  តេយ្យដើម្បីជាថ្នូរនឹងផលប្រយោជន៍ ។ ករណីឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញ ខុសច្បាប់  និងគ្រឿងឧបភោគបរិភោគ មានលាយសារធាតុគីមីតាម ច្រកបឹងសាគូ មិនត្រឹមតែ ធ្វើឲ្យរដ្ឋខាត បង់ចំណូល ពន្ធប៉ុណ្ណោះ ទេគឺថែមទាំងធ្វើឲ្យប៉ះ ពាល់សុខភាពប្រជាពលរដ្ឋទៀតផង ។ ទំនិញ ដែលឈ្មួញនាំចូល តាមច្រកបឹង សាគូ មានតាំង ពីគ្រឿងសំណង់  ហ្គាស និងទំនិញចាប់ហួយ  ក៏ដូចជាគ្រឿងឧបភោគបរិភោគ  បន្លែផ្លែឈើ ជាដើម ដែលមាន បរិមាណកាន់តែច្រើនឡើងៗ។

លោក សូ ចាន់ណារី មេបញ្ជាការនគរ បាលវរការពារព្រំដែនលេខ៩១១  នៅក្រុង ប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ ល្បី ល្បាញ  កាន់តែ ខ្លាំងរឿងបើកដៃឲ្យមន្ត្រីក្រោមឱវាទ និងឈ្នួញមួយចំនួននាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់យ៉ាង ពេញបន្ទុក  ហើយក៏មាន ករណីបើក ច្រករបៀងឲ្យពលករខ្មែរឆ្លងដែន ខុសច្បាប់ចូលទឹកដីសៀមផងដែរ ។ ការដែល លោក សូ ចាន់ណារី  ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមាន ការបើកដៃពីសំណាក់លោក ឧត្តមសេ នីយ៍ទោ អាត់ ខែម ស្នងការ នគរបាល ខេត្ត បន្ទាយមានជ័យផងដែរ  ទើបអ្វីៗអាចប្រព្រឹត្តទៅ ដោយរលូនគ្មានការ ទប់ស្កាត់។ ហេតុនេះថ្នាក់ដឹកនាំក្រសួងមហា ផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ  មិនគួរទុកឲ្យលោក សូ ចាន់ណារី  និងបក្ខពួកធ្វើអ្វីៗ តាមអំពើចិត្តតទៅទៀតទេព្រោះបទល្មើសឆ្លងដែនកើតឡើងកាន់តែច្រើន។

ពាក់ព័ន្ធបញ្ហានេះសមត្ថកិច្ចតូចតាចក្នុង ក្រុងប៉ោយប៉ែត បានឲ្យដឹងថាមកពីលោក  សូ ចាន់ណារី អាងមានលោក ឧត្តម សេនីយ៍ទោ  អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមាន ជ័យ ជាខ្នងបង្អែកយ៉ាងរឹងមាំទើបហ៊ាន បើកដៃឲ្យមន្ត្រីក្រោម ឱវាទជាពិសេសលោក រស់ ពិសិដ្ឋ  មេប៉ុស្តិ៍ច្រកបឹងសាគូ ជាប្អូនថ្លៃរបស់ខ្លួនធ្វើអ្វីៗ តាមអំពើចិត្ត។  ប្រភពបានឲ្យដឹងទៀត ថានៅច្រកបឹងសាគូ មិនត្រឹមតែមានឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់យ៉ាង ពេញបន្ទុកប៉ុណ្ណោះទេ គឺករណីពលករខ្មែរឆ្លងដែនខុសច្បាប់ចូលទឹកដីសៀមរកការងារធ្វើ តាមច្រកនេះ ក៏នៅតែបន្តកើតមានឥតឈប់ឈរដែរ ក្នុងខណៈដែលលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ដូច្នេះនាយឧត្តម សេនីយ៍  នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ព្រោះ ឥឡូវនេះលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កំពុងតែបើកដៃឲ្យលោក សូ ចាន់ណារី មេនគរបាលវរការពារ ព្រំដែនលេខ៩១១និង បក្ខពួកក្រោមឱវាទឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយជាប្រពន្ធ័ ៕

IMG_1603 IMG_2193