លោក​ ខាន់ ​ផល្លា មេ​គយចល័តម៉ា​ខេត្តឧត្តរមា​នជ័យល្បី​ខាងប្រព្រឹត្តអំ​ពើពុករលួ​យមិន​ញ​ញើតនិង​អង្អភាព​ប្រឆាំងអំពើ​ពុករលួ​យ

សេចក្តីរាយការណ៍ពីឈ្មួញ និងអាជីវករតូចតាចដែល នាំទំនិញពីទឹកដីសៀមចូលទឹកដីខ្មែរ  តាមច្រកជាំស្រងាំ  ច្រកអូរស្មាច់ ជ្រលជប់គគីរ  និងច្រករបៀងនានា ក្នុងខេត្តឧត្តរមានជ័យបានឲ្យដឹង ថា ទោះបីពួកគាត់នាំចូល ទំនិញស្របច្បាប់បង់ ពន្ធ ត្រឹម  ត្រូវនៅច្រកព្រំ ដែនរួចហើយក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុ ក្រោមតុឲ្យក្រុមលោក  ខាន់ ផល្លា តាមការ កំណត់ឡើយ ។ មានការរិះគន់ចំៗថា លោក ខាន់ ផល្លា កំពុងតែប្រើណាចប្រមូលលុយតាម របៀបពុករលួយ មិនញញើត អ្វី ទាំង អស់ ព្រោះការកំណត់ឲ្យអាជីវករនិងឈ្មួញបង់លុយពេលដឹកជញ្ជូនទំនិញឆ្លងកាត់ទឹកដីខេត្តឧត្តរមានជ័យ គឺពុំមាន ចេញ វិក្កយបត្ រឬបង្កាន់ដៃត្រឹមត្រូវនោះទេ ។ ទង្វើរបស់មេគយចល័ត ខេត្តឧត្តរមានជ័យលោក  ខាន់ ផល្ លា និងបក្ខ ពួកកំពុងធ្វើឲ្យ ឈ្មួញនិងអាជីវកររកស៊ីត្រឹមត្រូវប្រឈមនឹងការលំបាកកាន់តែខ្លាំង ។

មកដល់ពេលនេះលោក  អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ មិនទាន់ចាត់វិធានការទប់ស្កាត់ អំពើពុករលួយ របស់លោក  ខាន់ ផល្លា មេគយចល័តខេត្តឧត្តរមានជ័យ នៅឡើយទេ ចំណែកលោក គុណ  ញឹម ដែល ជាអគ្គនាយកគយ នៅតែបណ្តោយឲ្យ លោក ខាន់ផល្លា ធ្វើអ្វីៗតាមអំពើចិត្ត។  ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបាន ឲ្យដឹងថា ដោយសារតែអំពើពុករលួយ របស់លោក ខាន់ ផល្លា មេគយចល័ត ខេត្តឧត្តរមានជ័យនោះហើយ ទើបឈ្មួញអាចនាំចូល ទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកអូរស្មាច់ ច្រកជាំស្រងាំ ច្រកជប់គគីរ និងច្រក របៀងផ្សេងៗទៀតយ៉ាងពេញបន្ទុកដែលជាហេតុធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ ទំនិញគេចពន្ធជាច្រើនប្រភេទ រួមទាំងប្រេងសាំងគេចពន្ធត្រូវបានឈ្មួញយកមកចែកចាយក្នុងខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ហើយមាននាំចូលមកដល់រាជធានីភ្នំពេញទៀតផងព្រោះមានការឃុបឃិតពីលើដល់ក្រោម។

សូមបញ្ជាក់ថា លោក ខាន់ ផល្លា  មេគយចល័តនៅខេត្តឧត្តរមានជ័យ  ល្បីល្បាញខាង ប្រព្រឹត្តអំពើពុករលួយគឺជារឿង មិនអាច បិទបាំងបានទេបន្ទាប់ពីឈ្មួញនិងអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលដឹកទំនិញ ពីទឹកដីសៀមចូល ទឹកដីខ្មែរតាម ច្រកជាំ ស្រងាំ  ច្រកជប់គគីរ និងច្រកអូរស្មាច់ នាំគ្នាបើកកកាយជាបន្តបន្ទាប់។ ការដែលលោក ខាន់ ផល្លា អាចធ្វើអ្វីៗ តាមអំពើចិត្ តក៏មានការ បើកដៃពីសំណាក់ប្រធានសាខាគយ ខេត្តឧត្តរមានជ័យផងដែរដោយមាន ការបែងចែកផល ប្រយោជន៍  ។ ដូច្នេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យមើល ឡើងវិញខ្លះ ផងព្រោះ មួយរយៈពេលចុងក្រោយនេះលោក ខាន់ ផល្លា មេគយចល័តខេត្តឧត្តរមានជ័យ ធ្វើអ្វីៗតាមអំពើចិត្តផង៕

IMG_2111