លោក​ ហាំ​ ​វណ្ណៈ​​មេបញ្ជាន​គរ​បាលវរ​ការពារ​ព្រំដែនដែន​លេខ​៨៩១​​ល្បីឈ្មោះ​​ជាអ្នកបើក​ដៃឲ្យកូន​ចៅឈ្មោះ​ រៀម រឹទ្ធ ​នាំចូល​ទំនិញគេច​ពន្ធចូល​​គ្រប់​ប្រភេទចូលទាំងយប់ទាំងថ្ងៃ

ថ្មីៗនេះសមត្ថកិច្ចបានបង្ក្រាបបទល្មើសជួញដូរសត្វព្រៃ ដោយស្ទាក់ឃាត់រថយន្តមន្ត្រី នគរបាលឈ្មោះ រៀម រឹទ្ធ ជានាយប៉ុស្តិ៍ច្រករបៀងអូរល្ហុង ដែលជាមនុស្សជំនិតរបស់ លោក ហាំ វណ្ណៈ មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៨៩១ ក្នុងខណៈដែលរថយន្ត នោះដឹក សត្វព្រៃចូលតាមច្រករៀងអូរល្ហុង បម្រុងចូលមកក្រុងប៉ោយប៉ែត។ ជាងនេះទៅទៀតលោក រៀម រឹទ្ធ តែងតែអួតអាងថាការដែលខ្លួនអាចធ្វើអ្វីៗតាមអំពើចិត្តជាពិសេសការនាំចូលទំនិញ គេចពន្ធនិងទំនិញខុសច្បាប់គឺដោយសារខ្លួនមានខ្នងបង្អែករឹងមាំនិងរកចំណូលឲ្យមេ។ ទន្ទឹម នឹងនេះមានប្រភពខ្លះបង្ហើបឲ្យដឹងថាលោក ហាំ វណ្ណៈ មេបញ្ជាការនគរបាលវរការពារព្រំដែន លេខ៨៩១ និងលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាអ្នកបើកដៃទើប លោក រៀម រឹទ្ធ ទើបមិនញញើតក្នុងការជួញដូរសត្វព្រៃខុសច្បាប់ ក៏ដូចជានាំទំនិញគេចពន្ធ និងទំនិញខុសច្បាប់ចូលតាមច្រករបៀងអូរល្ហុង ទាំងយប់ទាំងថ្ងៃ។

លោក ហាំ វណ្ណៈ មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៨៩១ កំពុងរងការរិះគន់ រឿងឃុបឃិតឲ្យមន្ត្រីក្រោមឱវាទនាំចូលទំនិញគេចពន្ធពីទឹកដីសៀម និងបើកច្រករបៀងអូរ ល្ហុង ឲ្យពលករខ្មែរឆ្លងដែនខុសច្បាប់ចូលទឹកដីសៀមតាមអំពើចិត្ត។ ការដែលបទល្មើសឆ្លងដែនរាលដាលកាន់តែខ្លាំងជាពិសេសនៅច្រករបៀងអូរល្ហុង ត្រូវគេដឹងថាមានជាប់ពាក់ព័ន្ធជាមួយលោក អាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យផងដែរ។ ដោយហេតុថាបើគ្មានការបើកភ្លើងខៀវពីលោក អាត់ ខែម ទេនោះ គឺលោក ហាំ វណ្ណៈ និងលោករៀមរឹទ្ធ មិនហ៊ានធ្វីអ្វីៗតាមអំពើចិត្តឡើយព្រោះខ្លាច លោក អាត់ ខែម ចាត់វិធានការតាមច្បាប់។ ដូច្នេះករណីបទល្មើសឆ្លងដែនដែលកំពុងតែកើតឡើងយ៉ាងពេញបន្ទុកនៅច្រករបៀងអូរល្ហុងគឺទាល់តែមានការបើកភ្លើងខៀវឬបិទភ្នែកពីលោក អាត់ ខែម ជាស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទើបអ្វីៗអាចប្រព្រឹត្តទៅយ៉ាងរលូន។

ហេតុហើយទើបមានការអំពាវនាវឲ្យលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលទង្វើមិនប្រក្រតីរបស់មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៨៩១ នៅខេត្តបន្ទាយមានជ័យជាបន្ទាន់។ ការអំពាវនាវនេះបានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋនិងមន្ត្រីអាជ្ញាធរតាមតំបន់ព្រំដែនក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ លាតត្រដាងរឿងអាស្រូវរបស់លោក ហាំ វណ្ណៈ មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៨៩១និងលោក រៀម រឹទ្ធ នាយប៉ុស្តិ៍ច្រករបៀងអូរល្ហុង ជាបន្តបន្ទាប់៕

IMG_2129