មន្ត្រីគយនៅច្រក ព្រលាន យន្តហោះអន្តរជាតិ ភ្នំពេញបានឲ្យដឹងថា ការដែលលោក ហ៊ីវ ពុទ្ធិរិទ្ធ ហ៊ានធ្វើអ្វីៗ តាម អំពើចិត្ត គឺ អាង បងប្រុសរបស់ ខ្លួនជាអគ្គនាយករង គយនិងមានងារជា ឧកញ៉ាដ៏ល្បីល្បាញ ផងនោះ ជាអ្នក ជួយ កាងការពារ សព្វបែប យ៉ាង ហើយសូម្បីតែ លោក គុណ ញឹម ជាអគ្គនាយក គយក៏មានការយោគយល់ដែរ។ មកពី អាងឥទ្ធិពល ខ្នងបង្អែកក្រាស់ឃ្មឹកបែបនេះហើយទើបលោក ហ៊ីវ ពុទ្ធិរិទ្ធ មេគយច្រកព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ បន្ត ប្រើ តួនាទីប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាព.។ ឧកញ៉ាជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករនោះត្រូវបាន គេដឹងថាមានប្អូនថ្លៃម្នាក់ឈ្មោះ ជា ប៉ូច ដែលជាប្រធានការិយាល័យគយប្រចាំផែស្ងួត តេង ឡាយ ផងដែរហើយលោក ជា ប៉ូច កំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកមិនខុសពីលោក ហ៊ីវ ពុទ្ធិរិទ្ធ នោះឡើយ។
រឿងអាស្រូវពុករលួយរបស់លោក ហ៊ី ពុទ្ធិរិទ្ធ មេគយប្រចាំច្រកព្រលានអន្តរជាតិ ភ្នំពេញ ត្រូវបានមន្ត្រីគយបើក កកាយជា បន្តបន្ទាប់ ក៏ប៉ុន្តែច្រើនខែមកហើយមិន ទាន់ឃើញឃើញថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនា យកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករចាត់វិធានការលើមន្ត្រីពុករលួយរូបនេះនៅឡើយទេ។ បញ្ហានេះនាំឲ្យមានការសង្ស័យថា មន្ត្រីធំៗនៅខាងលើគឺជាអ្នកឃុបឃិតបើកដៃឲ្យលោក ហ៊ីវ ពុទ្ធិរិទ្ធ ប្រព្រឹត្តអំពើពុករលួយ កេងប្រវ័ញ្ចចំណូលពន្ធរដ្ឋ ។
មន្ត្រីនិងភ្នាក់ងារគយមួយចំនួន បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ លោក ហ៊ីវ ពុទ្ធិរិទ្ធ ដែលជាមេគយច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាបន្ទាន់គឺមិនគួរបណ្តែតបណ្តោយតទៅទៀតទេ។ ជាមួយគ្នានេះក៏មានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ហ៊ីវ ពុទ្ធិរិទ្ធ មេគយច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។ ដោយហេតុថាមួយ រយៈពេលកន្លងទៅនេះលោក ហ៊ីវ ពុទ្ធិរិទ្ធ អាងមានបងប្រុសរបស់ខ្លួនជាឧកញ៉ាហើយជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជាខ្នងបង្អែកយ៉ាងរឹងមាំកំពុងប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាពគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំនងជាមានការយោគយល់ដល់ឧកញ៉ាអគ្គនាយករងគយ ឬក៏អាចជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបទុកឲ្យលោក ហ៊ីវ ពុទ្ធិរិទ្ធ មេគយច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ។
អំពើពុករលួយដល់ឆ្អឺងរបស់លោក ហ៊ីវ ពុទ្ធិរិទ្ធ មេគយប្រចាំច្រកព្រលានយន្តហោះអន្តរជាតិ ភ្នំពេញត្រូវបាន អ្នករត់ការ ក្រុម ហ៊ុន នាំ ចូលនាំចេញទំនិញតាមច្រកនេះបើកក កាយជាបន្តបន្ទាប់ ដើម្បីឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូច ជាលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា បានដឹងនិងចាត់ វិធានការ ទប់ស្កាត់ ។ ក៏ប៉ុន្តែរហូតមកដល់ ពេលនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងលោក គុណ ញឹម ដែលជាអគ្គនា យកគយ នាំគ្នា សម្ងំស្ងាត់ឈឹងទុកឲ្យលោក ហ៊ីវ ពុទ្ធិរិទ្ធ ធ្វើអ្វីៗស្រេច តែអំពើចិត្តរបស់ ខ្លួន ។ ប្រការនេះកំពុង ធ្វើឲ្យវិធានការកែទម្រង់ ស៊ីជម្រៅក្នុងស្ថាប័នគយត្រូវ បរាជ័យទាំងស្រុងព្រោះមន្ត្រីគយ ពុករលួយ នៅតែ ឃុប ឃិត ឲ្យឈ្មួញនាំចូល ទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើន៕
Recent Comments