លោក គឹម វិបុល ប្រធានមន្ទីរអភិវឌ្ឍ​ជនបទរាជ​ធានីភ្នំពេញ​ប្រព្រឹត្តអំ​ពើពុក​រលួយ?

តាមសេចក្តីរាយការណ៍ថា  ចាប់តាំងពីលោក គឹម វិបុល  ឡើងកាន់តំណែងជាប្រធាន  មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ភ្នំពេញ ក៏បាន ឃុបឃិតជាមួយលោក  សំ រដ្ឋា ដែលជា ប្រធាន ការិយាល័យគណនេយ្យ កេងប្រវ័ញ្ចថវិកាជាតិក្នុង មួយឆ្នាំៗ ពី២០០ទៅ ៣០០លានរៀល? តាម រយៈធ្វើរបាយការណ៍ បំប៉ោងចំណាយទៅ លើគម្រោងផ្សេងៗ ជាច្រើនជំពូក។ សូម្បីតែការចំ  ណាយលើសម្ភារៈរដ្ឋបាល  បរិក្ខារបច្ចេកទេស  ប្រេងឥន្ធនៈ និងប្រាក់បុរេប្រទាន ក៏ត្រូវលោក  គឹម វិបុល និងលោក សំ  រដ្ឋា ឃុបឃិតគ្នាកេងប្រវ័ញ្ច ដោយគ្មានញញើតអ្វីទាំងអស់ ។ ជាងនេះ ទៅទៀតកាលពីឆ្ នាំ២០១៦ កន្លងទៅលោក  គឹម វិបុល  និងលោក សំ រដ្ឋា   កេងប្រវ័ញ្ចថវិការដ្ឋ បានយ៉ាង ច្រើនពីគម្រោង ថែទាំផ្លូវជាប្រចាំចំនួន៣ខ្សែ ដែលមានប្រវែង សរុប១៣៥២០ម៉ែត្រ នៅក្នុងខណ្ឌសែនសុខ ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ។ មិនតែប៉ុណ្ណោះគម្រោងស្ថាបនា ផ្លូវជាច្រើនខ្សែតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ សុទ្ធតែជាប្រភពចំណូលយ៉ាងកាក់ កបរបស់លោក គឹម វិបុល និងលោក សំ រដ្ឋា យកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។

ថ្មីៗនេះមន្ត្រីតូចតាចដែលបម្រើការងារនៅក្នុងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ បានលាតត្រដាងជាសាធារណៈនូវ រឿងអាស្រូវពុករលួយរបស់ លោក គឹម វិបុល ដែលជា ប្រធានមន្ទីរ ដើម្បីឲ្យលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន បទបានដឹងឮនិងចាត់វិធាន ការទប់ស្កាត់ជាបន្ទាន់ផងដែរ។ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធានមិនត្រូវមើលរំលងរឿងអាស្រូវពុករលួយដល់ឆ្អឹងរបស់លោក គឹម វិបុល ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ភ្នំពេញនោះទេព្រោះក្នុងមួយឆ្នាំៗលោក គឹម វិបុល និងបក្ខ ពួកមួយក្តាប់តូចកេងប្រវ័ញ្ចថវិកាជាតិអស់យ៉ាងច្រើន។ អំពើពុករលួយរបស់លោក គឹម វិបុល កំពុងធ្វើឲ្យការងារនៅក្នុងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញគ្មានការរីកចម្រើន ព្រោះក្រុម មន្ត្រីពុករលួយកំពុងឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្ត។

ប្រភពពីមន្ត្រីក្នុងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ បានឲ្យដឹងថាអំពើពុករលួយ របស់លោក គឹម វិបុល មានជាប់ពាក់ព័ន្ ធទៅនឹង ការបំប៉ោងតួលេខចំណាយលើភ្នែកថែទាំជួស ជុលផ្លូវលំ ការថែទាំជួសជុលអណ្តូងស្នប់ ក៏ដូចជាការចំ ណាយលើផ្នែក ថែទាំអគារមន្ទីរ និងការ ចំណាយច្រើនជំពូកទៀត តែទីបំផុតអគារមន្ទីរនៅតែលិចទឹកដដែល។ អំពើពុករលួយ ច្រើនរូបភាពរបស់លោក គឹម វិបុល គឺមានការឃុបឃិតជាមួយលោក សំ រដ្ឋា ប្រធានការិយា ល័យគណនេយ្យ ហើយលោក សំ រដ្ឋា ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយរយៈពេលច្រើន ឆ្នាំមកហើយ។ ដូច្នេះលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មិនគួរបណ្តោយឲ្យ លោក គឹម វិបុល និងលោក សម រដ្ឋា ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករ លួយកេងប្រវ័ញ្ច ថវិកាជាតិ តាមអំពើចិត្ត៕

IMG_1993