ពលរដ្ឋនៅភូមិកោះកែវ និងភូមិទម្ពរ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអំពាវនាវលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ ឆ្នាំង ចាត់វិធានការ ទប់ស្កាត់ករណីឈ្មួញមាន លុយទន្ទ្រានកាន់កាប់ដី តំបន់អិរក្សពូជត្រីក្នុងមូល ដ្ឋានពួកគាត់ជាបន្ទាន់ ។ ប្រភពបានឲ្យដឹងថា ឧកញ៉ា សុខ ប៊ុន ដែល ទើបចេញពីពន្ធនាគារពាក់ ព័ន្ធការប្រើអំពើហិង្សា លើស្រ្តីម្នាក់នោះ កំពុងទន្ទ្រានព័ទ្ ធយកដី តំបន់អភិរក្សពូជត្ រីធ្វើជាកម្មសិទ្ធិយ៉ាង គឃ្លើន ដោយ គ្មានញញើតអ្វីទាំងអស់ ។ ដូច្នេះហើយទើបប្រជាពលរដ្ឋ អំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ ព័ន្ធចាត់វិធានការទប់ស្កាត់ សកម្មភាពរបស់ឧកញ៉ា សុខ ប៊ុន ជាបន្ទាន់ ព្រោះតំបន់នោះកន្លងមកមិន ដែលមានប្រជាពលរដ្ឋណា ហ៊ានប៉ះពាល់ឡើយឬបំពាន កាន់កាប់ឡើយ។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ត្រូវប្រជាពលរដ្ឋរិះគន់ថា មិនហ៊ានក្អក ជាមួយឧកញ៉ា សុខ ប៊ុន ដែលប្រើអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅក្នុង ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយគ្មានញញើតអ្វីទាំងអស់ ។ ជាក់ស្តែងមកដល់ពេលនេះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលឧកញ៉ា សុខ ប៊ុន ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់អស់រាប់ពាន់ហិកតារួចជាស្រេច។ ទង្វើរបស់ ឧកញ៉ា សុខ ប៊ុន គឺជាការបំផ្លាញតំបន់ជម្រកត្រីពងកូន យ៉ាងមហន្តរាយព្រោះមានការឃុបឃិតជាប្រព័ន្ធពីសំណាក់មន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរពុករលួយផងដែរ ជាពិសេសមន្ត្រីអាជ្ញាធរខេត្តកំពង់ឆ្នាំង អាចជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ទើបបណ្តោយឲ្យឧកញ៉ា សុខ ប៊ុន ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។
សេចក្តីរាយការណ៍ពីពលរដ្ឋក្នុងភូមិកោះកែវ បានឲ្យដឹងថាដីព្រៃលិចទឹកក្នុងតំបន់ខាងលើ ជាកន្លែងអភិរក្សមេពូជត្រីនៅរដូវវស្សា ប៉ុន្តែមួយរយៈពេលកន្លងទៅនេះឧកញ៉ា សុខ ប៊ុន បានឈូសឆាយទន្ទ្រានកាប់កាប់តាមអំពើចិត្តហើយអាជ្ញាធរឃុំស្វាយជ្រំ និងអាជ្ញាធរស្រុករលាប្អៀរ មិនហ៊ានទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ដីព្រៃលិចទឹកនោះតាំងពីដើមរហូតមកមិនដែលមានអ្នកភូមិណាហ៊ានកាប់ទន្ទ្រានទេ ព្រោះអ្នកភូមិតែងតែអាស្រ័យផលនៅក្នុងរដូវទឹកស្រកដូចជានេសាទត្រីនិងដាំឈូកជាដើម។ ប៉ុន្តែឥឡូវនេះបែរជាឧកញ៉ា សុខ ប៊ុន ជាឈ្មួញមានកេរ្តិ៍ឈ្មោះអាស្រូវ ប្រើអំណាចទន្ទ្រានកាន់កាប់យ៉ាងកំរោលក្នុងខណៈដែលមន្ត្រីអាជ្ញាធរឃុំនិងអាជ្ញាធរស្រុករក្សាភាពស្ងប់ស្ងាត់។
បើតាមមន្ត្រីអាជ្ញាធរតូចតាចក្នុងឃុំស្វាយជ្រំ បានឲ្យដឹងថាដីដែលឧកញ៉ា សុខ ប៊ុន ទន្ទ្រានកាន់កាប់គឺជាដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ ដោយឧកញ៉ា សុខ ប៊ុន បានប្រើមេការជារៀបចំឯកសារធ្វើជាទិញដីពីប្រជាពលរដ្ឋក្នុងភូមិមួយចំនួន។ ប្រភពបានឲ្យដឹងទៀតថា ឧកញ៉ា សុខ ប៊ុន បានប្រើគ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយខ្វៀលដីព្រៃលិចទឹកនៅតំបន់បឹង៤មុំ ហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិប្រមាណ២០០០ហិកតា ហើយថែមទាំងព្រមានចាប់ប្រជាពលរដ្ឋដាក់គុកទៀតផងនៅពេលប្រជាពលរដ្ឋនាំគ្នាតវ៉ា។ សូម្បីតែលោក យី ភួន មេឃុំស្វាយជ្រំ ក៏អះអាងពីរឿង ឧកញ៉ា សុខ ប៊ុន ប្រើអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ដោយមានភាពមិនប្រក្រតីផងដែរ ដូច្នេះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មិនគួរសម្ងំស្ងៀមហើយបណ្តោយឲ្យឧកញ៉ា សុខ ប៊ុន ប្រើអំណាចទន្ទ្រាន កាន់កាប់ដីព្រៃតាមអំពើ ចិត្តឡើយរឺមួយបាន លាភសក្តារះ បានជាមិនមានវិធានការ?(នៅមានតភាគ) ៕
Recent Comments