ក្រុមមន្ត្រីនៅក្នុង អគ្គនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ បានឲ្យដឹងទៀត ថាច្រើនឆ្នាំមកនេះ លោក ប៉ែន ធីរុង្គ ប្រើអំណាចធ្វើអ្វីៗ តាមអំពើចិត្តរបស់ខ្លួន និងប្រព្រឹត្តអំពើពុករលួយ តាមគ្រប់រូបភាព។ ការដែលលោក ប៉ែន ធីរុង្គ ហ៊ានប្រព្រឹត្តបែប នេះគឺអាចមានការបើក ដៃពីសំណាក់ថ្នាក់ដឹក នាំជាន់ខ្ពស់ ក្នុងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុមួយចំនួន ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅ ដោយរលូន ហើយមន្ត្រីតូចតាច ត្រូវប្រឈម នឹងការគំរាម កំហែងសព្វបែបយ៉ាង ។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំង អំពើពុល រលួយ បើកការស៊ើបអង្កេត ទៅលើរឿងអាស្រូវពុករលួយរបស់ លោក ប៉ែន ធីរុង្គ ជាបន្ទាន់កុំឲ្យ មន្ត្រីពុករលួយរូប នេះធ្វើ អ្វីៗតាមអំពើចិត្ត ។
ក្រុមមន្ត្រីក្នុងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុបានអំពាវ នាវឲ្យ លោក ឱម យ៉ិនទៀង ដែលជាប្រធាន អង្គភាពប្រឆាំងអំពើ ពុករលួយបើកការស៊ើបអង្កេត ទៅលើរឿងអាស្រូវពុករ លួយរបស់ លោក ប៉ែន ធីរុង្គ ជាបន្ទាន់។ ដោយហេតុថារយៈពេលច្រើនឆ្នាំកន្លងទៅនេះលោក ប៉ែន ធីរុង្គ អគ្គនាយនៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រើអំណាច ប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ហើយលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបែរជាមើលរំលងទៅវិញ។
មន្ត្រីក្រសួងហិរញ្ញវត្ថុថ្មីៗនេះ បានស្នើទៅអង្គភាពប្រឆាំងអំពើពុលរលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធានឲ្យចាត់វិធានការទៅលើភាពមិនប្រក្រតីនៃការប្រើប្រាស់ថវិកាគម្រោងក្រោមការគ្រប់គ្រងរបស់លោក ប៉ែន ធីរុង្គ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល នៃក្រសួងហិរញ្ញវត្ថុ។ មានន័យថារឿងអាស្រូវពុករលួយដល់ឆ្អឹងរបស់លោក ប៉ែន ធីរុង្គ មិនអាចបិទបាំងបានទេ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តោយឲ្យមន្ត្រីពុករលួយធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេត ទៅលើរឿងអាស្រូវពុក រលួយរបស់លោក ប៉ែន ធីរុង្គ ឲ្យបានឆាប់ផងដែរព្រោះមន្ត្រីរូបនេះល្បីខាងពុករលួយកាន់តែខ្លាំង។
ប្រភពពីមន្ត្រីតូចតាចមួយចំនួននៅក្នុងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលបានបង្ហើបឲ្យដឹងថា លោក ប៉ែន ធីរុង្គ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយ មានចរិតច្រងេងច្រងាងបក្ខពួកនិយម មិនដែលស្តាប់យោបល់ មន្ត្រីក្រោម ឱវាទឡើយ។ ប្រភពបានឲ្យដឹងទៀតថា លោក ប៉ែន ធីរុង្គ អាងមានខ្នងបង្អែករឹងមាំ ទើបហ៊ានប្រើប្រាស់ថវិកាគ ម្រោងនានាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់ និងមានបញ្ហាបក្ខពួកនិយមផងដែរ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរទុកឲ្យមន្ត្រីពុករលួយដូចលោក ប៉ែន ធីរុង្គ ធ្វើអ្វីៗតាមអំពើចិត្តត ទៅទៀតទេ ហើយគួរតែចាត់វិធានការតាមច្បាប់ទៅលើមន្ត្រីពុករលួយ៕
Recent Comments