លោក ​គុណ ញឹម​ អគ្គនាយ​កគយបើក​ភ្លឿងខៀវ​ ឲ្យលោក​ សំ សុវណ្ណា​រិទ្ធនិង​បក្ខពួក​ធ្វើអ្វីៗ​ស្រាច​តែ​ចិត្ត

ប្រភពពីសមត្ថកិច្ច ពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រំ ខេត្ត ប៉ៃលិន បានឲ្យដឹងថា សព្វថ្ងៃនេះ លោក  ទី ប៊ុនឡង់ ដែល ជាមេគយ ប្រចាំច្រកទ្វារអន្តរជាតិ ព្រំ ដោយមានការបើក ដៃពីលោក សំ សុវណ្ណារិទ្ធ  ប្រធានសាខាគយខេត្ត ប៉ៃលិន កំពុង បើកដៃឲ្យ ឈ្មួញច្រើននាក់ នាំចូលទំនិញគេចពន្ ធនិងទំនិញបង់ពន្ ធមិនគ្រប់តាម អំពើចិត្ត។ មានសេចក្តីរាយការណ៍ថា ឈ្មួញធំៗមួយចំនួនអាចនាំចូលទំនិញ គេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វារអន្តរ ជាតិព្រំ ដោយដឹកជញ្ជូន តាមរថយន្ត យីឌុបធំៗក្នុងមួខែៗរាប់រយគ្រឿង ហើយឈ្មួញត្រូវបង់លុយ ឲ្យមន្ត្រីគយតាមការកំណត់ ទើបចៀសផុត ពីការបង្ក្រាប។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ ថុមិនគួរបណ្តែតបណ្តោយឲ្យ មន្ត្រីគយនៅ ខេត្តប៉ៃលិន ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតឡើយ។

មានការរិះគន់ថាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គឺជាអ្នកបើកដៃឲ្យលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន និងលោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ ធ្វើអ្វីៗតាមអំពើចិត្ត ។ មន្ត្រីគយនិងភ្នាក់ងារគយតូចតាចនៅខេត្តប៉ៃលិនបានឲ្យដឹងថា ចំណូលពន្ធគយក្នុងខេត្តប៉ៃលិន កាលពីខែមេសាកន្លងទៅមានការធ្លាក់ចុះយ៉ាងគំហុកគឺធ្លាក់ក្រោមការកំណត់របស់ថ្នាក់លើដោយរកចំណូលបានតែជាង៣០០០លានរៀលប៉ុណ្ណោះ។ មានប្រភពខ្លះបានឲ្យដឹងថាមកពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន និង លោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ គិតតែពីរឿងឃុបឃិតគ្នាប្រមូលលុយដាក់ហោប៉ៅតាមរបៀបពុករលួយយ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់ដោយសារមានការឃុបឃិតបើកដៃពីលោក គុញ ញឹម ដែលជាចៅហ្វាយនាយ។

មន្ត្រីគយតូចតាចក្នុងខេត្តប៉ៃលិនបានឲ្យដឹងថា លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន កំពុងរកវិធីស្រង់ដើមយ៉ាងតក់ក្រហល់ ដោយយកបទពិសោធន៍ពីខេត្តមណ្ឌលគិរី មកអនុវត្តន៍នៅខេត្តប៉ៃលិនតែម្តង។ មានសេចក្តីរាយការណ៍ទៀតថា លោក សំ សុវណ្ណារិទ្ធ អត្តលេខ១១១៩ ដែលទទួលតំណែងជា ប្រធានសាខាគយខេត្តប៉ៃលិន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ គឺមានកេរ្តិ៍ឈ្មោះមិនសូវល្អតាំងពីនៅធ្វើជាប្រធានសាខាគយនិងរដ្ឋាករខេត្តមណ្ឌលគិរី មកម្ល៉េះ។ មន្ត្រី គយតូចតាចក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថាទំនងជាលោក សំ សុវណ្ណារិទ្ធ ហ៊ានចំណាយដើមទុនអស់យ៉ាងច្រើនទើបគាត់ទទួលបានតំណែងជាប្រធានសាខាគយខេត្តប៉ៃលិន យ៉ាងស្រួលៗ។

ក្រុមឈ្មួញដែលកំពុងនាំទំនិញគេចពន្ធនិងបង់ពន្ធមិនគ្រប់ចូលតាមច្រកទ្វារអន្តជាតិព្រំ ខេត្តប៉ៃលិន ត្រូវបានគេដឹងថាពួកគេធ្លាប់ប្រព្រឹត្តបែបនេះជាយួរមកហើយដោយសារមានការឃុបឃិតពីមេគយច្រកព្រំ និងមេគយខេត្តប៉ៃលិន មុនៗដែលគិតតែពីរឿងប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ដល់ពេលដែលលោក សំ សុវណ្ណារិទ្ធ ឡើងកាន់តំណែងជាប្រធានសាខាគយខេត្តប៉ៃលិន ហើយលោក ទី ប៊ុនឡង់ ឡើងកាន់តំណែងចាមេគយច្រកទ្វារអន្តរជាតិព្រំ គឺឈ្មួញទាំងនោះកំពុងនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់កាន់តែខ្លាំងក្លាជាងមុនទៅទៀត។ ហេតុនេះហើយទើបចំណូលពន្ធគយក្នុងខេត្តប៉ៃលិន មានការធ្លាក់ចុះយ៉ាងគំហុកកាលពីខែមេសាកន្លងទៅព្រោះមួយផ្នែកនៃចំណូលពន្ធដែលបាត់បង់នោះត្រូវបានគេដឹងថា ហូរចូលក្នុងហោប៉ៅមន្ត្រីគយពុករលួយ ដោយមានការឃុបឃិតជាប្រព័ន្ធ៕

IMG_1589-1024x683 IMG_1673