រឿង​ឧកញ៉ា ​សុខ​ ប៊ុន ​ប្រើអំណាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃលិ​ចទឹកនៅ​ស្រុករលា​ប្អៀរ ?

ប្រជាពលរដ្ឋក្នុងភូមិ កោះកែវ បានឲ្យដឹងថា ដីព្រៃលិចទឹកក្នុងតំបន់ ខាងលើ ជាកន្លែងអភិរក្ស មេពូជត្រីនៅរដូវ វស្សា ប៉ុន្ តែមួយរយៈពេល កន្លងទៅនេះ ឧកញ៉ា សុខ ប៊ុន បាន ឈូសឆាយទន្ទ្រានកាប់កាប់ តាមអំពើចិត្តហើយ អាជ្ញាធរឃុំស្វាយ ជ្រំ និងអាជ្ញា ធរស្រុករលាប្អៀរ  មិនទប់ស្កាត់ឡើយ ។ ប្រជាពលរដ្ឋបានបញ្ជាក់ ថា ដីព្រៃលិចទឹកនោះ តាំងពីដើមរហូតមក មិនដែលមានអ្នកភូមិ ណាហ៊ានកាប់ទន្ទ្រាន ឡើយ ព្រោះអ្នកភូមិតែងតែ អាស្រ័យផលនៅក្នុង រដូវទឹកស្រកដូច ជានេ សាទ ត្រីនិង ដាំ ឈូកជាដើម ។ ប៉ុន្តែឥឡូវនេះឧក  ញ៉ា សុខ ប៊ុន ប្រើអំណាចទន្ទ្រាន កាន់កាប់យ៉ាងកំរោល ក្នុងខណៈ ដែលមន្ត្រី អាជ្ញាធរ  ឃុំនិងអាជ្ញាធរស្រុករក្សាភាពស្ងប់ស្ងាត់ធ្វើជាមិនដឹងរឿង។

ក្រោយពេលឧកញ៉ា សុខ ប៊ុន ប្រើអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅក្នុង ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង យ៉ាងក្រអឺតក្រទម គឺរហូតមកដល់ពេលនេះមិនទាន់ត្រូវបាន អាជ្ញាធរស្រុករលាប្អៀរ ក៏ដូចជាមន្ទីរពាក់ព័ន្ ធនិងអា ជ្ញាធរ រខេត្ត កំពង់ឆ្នាំង ចាត់វិធានការទប់ស្កាត់នៅឡើយទេ។ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានរក្សាភាព ស្ងៀមស្ងាត់ ក្នុងខណៈដែលឧកញ៉ា សុខ ប៊ុន ទន្ទ្រានកាន់កាប់ដីព្រៃលិច ទឹកក្នុងតំបន់ហាម ឃាត់រាប់ពាន់ហិកតារួចជា ស្រេច។ទង្វើរបស់ ឧកញ៉ា សុខ ប៊ុន គឺជាការបំផ្លាញតំបន់ជម្រកត្រីពងកូន យ៉ាងមហន្តរាយព្រោះមានការ ឃុបឃិតជា ប្រព័ន្ធពីសំណាក់មន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរពុករលួយផងដែរ គឺមន្ត្រីអាជ្ញាធរខេត្តកំពង់ឆ្នាំង អាចជាប់ពាក់ព័ន្ធផល ប្រយោជន៍ទើប បណ្តោយឲ្យឧកញ៉ា សុខ ប៊ុន ធ្វើអ្វីៗតាមអំពើចិត្ត។

ប្រភពពីពលរដ្ឋនៅភូមិកោះកែវនិងភូមិទម្ពរ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអំពាវនាវលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំង ចាត់វិធានការទប់ស្កាត់ករណី ឈ្មួញមានលុយទន្ទ្រានកាន់កាប់ដីតំបន់ អិរក្សពូជត្រី ក្នុងមូលដ្ឋាន ពួកគាត់ជាបន្ទាន់។ ប្រភពបានឲ្យដឹងថា ឧកញ៉ា សុខ ប៊ុន ដែលទើបចេញពីពន្ធនាគារ ពាក់ព័ន្ធការប្រើអំពើហិង្សា លើស្រ្តីម្នាក់នោះ កំពុងទន្ទ្រានព័ទ្ធយកដីតំបន់អភិរក្សពូជត្រីធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ឧកញ៉ា សុខ ប៊ុន ជាបន្ទាន់ព្រោះតំបន់នោះកន្លងមកមិនដែលមានប្រជាពលរដ្ឋណាហ៊ានប៉ះពាល់ឡើយ។

ចំណែកមន្ត្រីអាជ្ញាធរតូចតាចក្នុងឃុំស្វាយជ្រំ បានឲ្យដឹងថាដីដែលឧកញ៉ា សុខ ប៊ុន ទន្ទ្រាន កាន់កាប់គឺជាដីព្ រៃកិច ទឹកក្នុងតំបន់ ហាមឃាត់ ដោយឧកញ៉ា សុខ ប៊ុន បានប្រើមេការជារៀបចំឯកសារធ្វើជាទិញដីពីប្រជាពលរដ្ឋក្នុងភូមិ។ ប្រភពបានឲ្យដឹងទៀតថា ឧកញ៉ា សុខ ប៊ុន បានប្រើគ្រឿងចក្រជា ច្រើនគ្រឿងឈូស ឆាយខ្វៀលដីព្រៃលិចទឹក នៅតំបន់បឹង៤មុំ ហ៊ុមព័ទ្ធជាកម្មសិទ្ ធិប្រមាណ២០០០ហិកតា ហើយថែមទាំងព្រមានចាប់ ប្រជាពលរដ្ឋដាក់គុកទៀតផង នៅពេល ប្រជាពលរដ្ឋតវ៉ា។ សូម្បីតែលោក យី ភួន មេឃុំស្វាយជ្រំ ក៏អះអាងពីរឿង ឧកញ៉ា សុខ ប៊ុន ប្រើអំណាច ទន្ទ្រានកាន់កាប់ដីព្ រៃលិចទឹកក្នុងតំបន់ហាមឃាត់ដោយ មានភាពមិនប្រក្រតី ផងដែរ។ ដូច្នេះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង គួរចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ឧកញ៉ា សុខ ប៊ុន ជាបន្ទាន់ ៕

IMG_0315