រឿង​មន្ត្រីគយ​ច្រកព្រុំឃុប​ឃិតគ្នា​ជាប្រពន្ធ៍ឲ្យ​ទំនិញគេច​ពន្ធសម្រុក​​ដឹកចូលពី​ប្រទេស​​ថៃយ៉ាងអា​ណាធិប​តេយ្យ

ខេត្ត​ប៉ៃលិន ៖  សេចក្តីរាយការណ៍​ដដែល​បាន​និយាយថា មាន​ឈ្មួញ​ធំៗ ប្រមាណ​៦​ទៅ​៧​នាក់ ​បាន​រកស៊ី​នាំ​ទំនិញ​ខាងលើ ​ពី​ ប្រទេស​ថៃ ​ជាច្រើន​ឆ្នាំ​មកហើយ  ដឹក​តាម​រថយន្ត​កុងតឺន័រ  និង​រថយន្ត​យី​ឌុប  ដោយ​ក្រុម​ឈ្មួញ​បាន​ ឃុបឃិត​ជាមួយ​មន្ត្រី​គយ ​ពុករលួយ​ក្លែង​ ប្រភេទ​មុខទំនិញ​ពី​ទំនិញ​ ថ្លៃ​មកជា​ប្រភេទ​ទំនិញ​ចម្រុះ  ពី​រថយន្ត​ស៊េរី​ទំនើបៗ​គាត់​ត​ឲ្យ​ ទៅជា​រថយន្ត​កាប់សាច់  (​រថយន្ត​ជជុះ​)  ដើម្បី​បង់ពន្ធ​ទាប​ត្រឹម​៣០ ​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ។ ល្បិច​បំភ័ន្ត​ភ្នែក​បែបនេះ​បាន កើត​ឡើង​តាំង ពី​ជំនាន់​មេ​គយ​មុនៗ​មកម្ល៉េះ​ធ្វើ​ឲ្យ​ចំណូល​ពន្ធគយ​មានការ​បាត់បង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ឬមួយ​ឆ្នាំៗ ហើយ​រដ្ឋ​គឺជា​អ្នកខាតបង់ រីឯ​មន្ត្រី​គយ​ដែល​ចូលចិត្ត​ប្រព្រឹត្ត​អំពើពុករលួយ​ជា​អ្នក​មានបាន​។​

ប្រជាពលរដ្ឋ​រួមទាំង​អាជីវករ បានធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​មន្ត្រី​គយ​ប្រចាំការ​អន្តរជាតិ​ព្រុំ ខេត្ត​ប៉ៃលិន ដែល​ឃុប ឃិត​ ឲ្យ​ទំនិញគេចពន្ធ​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក​អន្តរជាតិ​មួយ​នេះ​យ៉ាង​អាណាធិបតេយ្យ ខណដែល​មន្ត្រី​គយ​អង្គុយ​ប្រមូល​លុយ​យ៉ាង​ត្រជាក់ចិត្ត ។​

​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ ក្រុម​ឈ្មួញ​បាន​សម្រុក​នាំចូល​ទំនិញ​ដូចជា ប្រភេទ​រថយន្ត​ស៊េរី​ទំនើបៗ ដែល​ឈ្មួញ​បាន​កាត់ត​ទៅជា​រថយន្ត​កាប់សាច់​ដឹក​តាម​កុងតឺន័រ​ក៏ដូចជា​ស្រា​បៀរ ភេសជ្ជៈ​គ្រប់មុខ និង​ទំនិញ​ចាប់ហួយ​ជាដើម​ត្រូវបាន​ឈ្មួញ​ធ្វើការ​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​អន្តរជាតិ​ព្រុំ​នៃ​ខេត្ត​ប៉ៃលិន​មិនតិចជាង​៣០០​គ្រឿង​ឡើយ​ក្នុង​មួយខែៗ ប៉ុន្តែ​ត្រូវបាន​សង្ស័យថា ទំនិញ​ទាំងនោះ​គឺ​ឈ្មួញ​នាំចូល​បង់ពន្ធ​ប្រមាណ​៥០%​ប៉ុណ្ណោះ ។ ក្រៅពីនោះ​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ ដើម្បី​បង់លុយ​ក្រៅ​ប្រព័ន្ធ​ចូល​ហោប៉ៅ​មន្ត្រី​គយ​តែម្តង ។ ខណដែល​ករណីនេះ​ត្រូវបាន​គេ​ដឹងថា ក្រុម​ឈ្មួញ​មន្ត្រី​គយ​តែងតែ​ឃុបឃិត​គ្នា លួច​ចំណូល​រដ្ឋ​មក​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់ រាប់​ឆ្នាំ​មកហើយ ។​

​ ​ប្រជាពលរដ្ឋ​នឹង​ក្រុម​ឈ្មួញ​បាន​លើកឡើងថា លោក ទី ប៊ុន​ឡេង អនុប្រធាន​ស្តីទី​ក្តោប​ក្តាប់​ការងារ​រួម​នៃ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រុំ និង​លោក សំ សុ​វណ្ណា​រី​ទ្ធ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ទំនងជា​នាំគ្នា​បន្ត​អនុវត្តន៍​នូវ​វប្បធម៌​ពុករលួយ​តាមរយៈ​ការប្រើ​ជំនាញ​របស់ខ្លួន​ក្នុងការ​គៃបន្លំ​យក​ថវិកា​របស់​ជាតិ​មក​ចែកគ្នា​ធ្វើ​មានបាន​ផ្ទាល់ខ្លួន​មិន​ចាញ់​មេ​គយ​ជំនាន់​មុនៗ​នោះទេ ទើប​មិន​ហ៊ាន​បង្ក្រាប​យក​ស្នាដៃ​បែបនេះ ។​

​ទាក់ទង​ករណី​ខាងលើនេះមិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​មន្ត្រី​គយ​ទាំង​ពីររូប​ខាងលើ​បាន​នៅឡើយ​ទេ  ៕

18297040_294306057692151_487854554_o11