មានសេចក្តីរាយការណ៍ថា ករណីឈ្មួញជាមន្ត្រីយោធាថ្នាក់ ឧត្តមសេនីយ៍ឈ្មោះ ឡៅ តុងហាន រកស៊ីនាំ ចូល គ្រឿងសំណង់ គេចពន្ធនិងបង់ពន្ធមិនគ្រប់ តាមច្រក ជ្រៃធំ ឃុំព្រែកជ្ រៃ ស្រុកកោះធំ ខេត្តកណ្តាល បានកើតឡើង ជាយួរឆ្នាំមកហើយធ្វើឲ្យរដ្ឋត្រូវខាត បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ។ ការដែលឈ្មួញឈ្មោះ ឡៅ តុងហាន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺ មានការឃុបឃិតបើក ដៃពីលោក មួង ដារ៉ា ប្រធានការិយាល័យ គយច្រកជ្រៃធំ ដែលកំពុង ល្បីល្បាញខាងពុករលួយ និងមានខ្នងបង្អែករឹងមាំនៅខាងលើ ។ ដូច្នេះលោកនាយករដ្ឋមន្ ត្រី ហ៊ុន សែន គួរពិនិត្យ មើលរឿងនេះខ្លះផង ព្រោះវិធានការ កែទម្រង់ស៊ីជម្រៅក្នុងស្ថាប័ន គយកំពុងបរាជ័យ ។
មន្ត្រីគយតូចតាចក្នុងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថាមកដល់ ពេលនេះលោក មួង ដារ៉ា មេគយច្រកជ្រៃធំ នៅតែឃុបឃិត ឲ្យឈ្មួញធំច្រើននាក់ ជាពិសេសឈ្មួញជា ឧត្តមសេនីយ៍យោធា នាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិន គ្រប់កាន់តែច្រើនឡើងៗ។ ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រហែលជាប់ ពាក់ព័ន្ធផលប្រយោជន៍ទើបនៅតែបណ្តោយឲ្យលោក មួង ដារ៉ា ឃុបឃិតជាមួយឈ្មួញ ខិលខូចប្រព្រឹត្តអំពើពុករលួយ បំផ្លាញចំណូល ពន្ធរដ្ឋស្រេចតែអំពើចិត្ត។ ប្រភពពីមន្ត្រីគយតូចតាចនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងទៀតថា បើគ្មានការបើកដៃពី លោក គុណ ញឹម ទេនោះគឺលោក មួង ដារ៉ា មិនហ៊ានធ្វើអ្វីៗតាមអំពើឡើយ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក មួង ដារ៉ា ប្រធានការិយាល័យ គយច្រកជ្រៃធំ នៅ តែបន្តបើកដៃឲ្យឈ្មួញជាមន្ត្រីយោធាឈ្មោះ ឡៅ តុងហាន និងឈ្មួញដទៃទៀតនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ចូលតាមច្រកជ្រៃធំ យ៉ាងពេញបន្ទុកដែលធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធកាន់តែច្រើន។ បញ្ហានេះនៅមិនទាន់ឃើញលោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការស៊ើបអង្កេតនៅឡើយទេទោះបីលោក មួង ដារ៉ា មេគយច្រកជ្រៃធំ ល្បីខាងបើក ដៃឲ្យឈ្មួញនាំចូលទំនិញដោយមានភាពមិនប្រក្រតីតាមច្រកនេះជាច្រើនឆ្នាំមកហើយក៏ដោយ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកជ្រៃធំ បានឲ្យដឹងទៀតថាសព្វថ្ងៃនេះក្រុមហ៊ុនហង្សរបស់ឧត្តមសេនីយ៍ ឡៅ តុងហាន ជាមន្ត្រីយោធាក្នុងកងអង្គរក្សនៅតែបន្តដឹកគ្រឿងសំណង់ជាច្រើនប្រភេទពីប្រទេសចិនឆ្លងកាត់ស្រុកយួនហើយចូលមកស្រុកខ្មែរតាមច្រកជ្រៃធំ។ ប្រភពបានឲ្យដឹងទៀតថា គ្រឿងសំណង់ដែលឈ្មួញ ឡៅ តុងហាន នាំចូលតាមច្រកជ្រៃធំ បង់ពន្ធតែ២០ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះ មានការឃុបឃិត បែងចែកផលប្រយោជន៍ជាមួយមន្ត្រីពុករលួយជាពិសេសលោក មួង ដារ៉ា ដែលជាប្រធានការិយាល័យ គយច្រកជ្រៃធំ យ៉ាងរលូន។ ហេតុ នេះលោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតជាបន្ទាន់ព្រោះលោក មួង ដារ៉ា និងបក្ខពួកកំពុងតែបន្តប្រ ព្រឹត្តអំពើពុករលួយជិះលែងដៃ ៕
Recent Comments