ខេត្តសៀមរាប៖ហេតុអ្វីបានជាគ្រឿងញៀន និងល្បែងស៊ីសង នៅតែមានស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀបរាប ខេត្តសៀមរាប? ។នេះជាសំណួរ ដែលប្រជាពលរដ្ឋរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ការលើកឡើងពីចម្ងល់បែបនេះខណៈល្បែងស៊ីសង បៀ អាប៉ោងដ៍ធំ ឈ្មោះ ( ភា ) ដែលកើតមានជាយូរឆ្នាំមកហើយ បើកល្បែងស៊ីសងគ្រប់ប្រភេទលេងឡើងកក្រើកស្នងការនិងចៅហ្វាយខេត្តសៀមរាប។ជាងនេះទៅទៀតនោះប្រភពបានខ្សឹបថាអាចនឹងមានលក់និងចែកគ្រឿងញៀនផងដែរ។តើហេតុអ្វីបានជាការបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀបរាប ខេត្តសៀមរាបមិនអស់ពីមូលដ្ឋានសោះឡើយ។មតិមហាជនជាច្រើន បានលើកឡើងថា ដោយឥទ្ធិពល ទឹកប្រាក់ នឹងក្នុងការប៉ិនប្រសព្វ ខាងជំនាញរត់ការ របស់មេល្បែង ឈ្មោះ ( ភា ) គេសង្កេតឃើញ ក្រោយពីសមត្ថកិច្ចបង្ក្រាប ក៍មានការផ្អាក ដំណើរការ តែទៅសម្ងំបើក នៅភូមិមណ្ឌល៣បន្ត បច្ចុប្បន្ន មេល្បែងរូបនេះ បានមកបើកនៅ ទីតាំងចាស់វិញយ៉ាងរលូន។ មហាជនបានដាក់ការសង្ស័យថា ប្រហែលជាមេល្បែងរូបនេះ រត់ការរៀបចំ ជូនសមត្ថកិច្ចពាក់ព័ន្ធ ពីថ្នាក់សង្កាត់ ដល់ថ្នាក់ក្រុង នឹងថ្នាក់ខេត្តអស់ហើយ ទើបមេល្បែងរូបនេះ បើកល្បែងស៊ីសង បៀ អាប៉ោង នៅចំណុចភូមិ សង្កាត់ខាងលើ ពេញបន្ទុក សង្ស័យលោក ស្នងការនគរបាល ខេត្តសៀមរាប ទើបឡើងថ្មី ក៍អាចពាក់ពន្ធផងដែរ ។បានជាគ្មានវិធានកាបង្ក្រាបបែបនេះ។តាមប្រភព ពីក្រុមអ្នកញៀនល្បែង មួយចំនួន បានឲ្យដឹងថា សព្វថ្ងៃឈ្មោះ ភា បានបង្កើតសាខាបីថែមទៀត ១.នៅតារាំងបាល់ក្រោយផ្សារលើ ២.នៅភូមិគោគច័ន្ទ ផ្ទះឈ្មោះ ម៉ឹង ៣.នៅភូមិមណ្ឌលបី តែពួកគេ បាននាំគ្នាមកលេង កន្លែងចាស់ដែលបើកធំជាងគេ នៅផ្ទះឈ្មោះ ភា ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាបនេះ ដោយម្ចាស់ផ្ទះបើកល្បែង ឈ្មោះ ភា បានប្រាប់ ពួកគេថា មកលេងនៅទីនេះ មិនចាំបាច់ខ្លាចទេ រូបគេបានរត់ការទំនាក់ទំនង ដលអធិការក្រុង និងស្នងការ នឹងខេត្ត រួចអស់ហើយ? ។សូម្បីអាចក់ អាចែម ខាងក្រោមៗ ក៍រៀបចំសែន ឲ្យរួចរាល់ដែរ? មិនចាំបាច់ខ្លាចទេ ឲ្យតែមានលុយ អាចប្រើខ្មោច កិនម្សៅក៍បាន ។មជ្ឈដ្ឋាននានា ព្រមទាំងមន្ត្រីរាជការមួយចំនួន បានលើកឡើងនឹងរិះគន់ថា ប្រហែល ការអួតអាង របស់មេល្បែងខាងលើ វាជារឿងពិតមែនដែលថារៀបចំពីក្រោមដល់លើ បានជា លោក ស្នងការនគរបាល ខេត្តសៀមរាប ទើបឡើងថ្មី មិនបង្ក្រាបយកស្នាដៃ បង្ហាញថ្នាក់លើ បែជាសម្ងំឈឹង!។ រីឯលោក ឃឹម ប៊ុនសុង អភិបាលខេត្ត ក្នុងនាម ជាគណៈបញ្ជាការ ឯកភាពខេត្ត ក្នុងការបង្ក្រាបបទល្មើ បែរជាបណ្ដោយឲ្យកើតមាន ល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងទឹកដីខេត្តសៀមរាប កើតមានរីកដូចផ្សិត ផ្គើនទៅនឹងបទបញ្ជា របស់សម្ដេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅវិញ។ប្រភពបន្ដថា នៅផ្ទះ មេល្បែង ឈ្មោះ ភា បើកលេងបៀរ អាប៉ោង យ៉ាងអនាធិបតេយ្យ ជាយូរឆ្នាំមកហើយ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ចាញ់រាប់សិបលានម្នាក់ៗ ក្នុង១ថ្ងៃៗ ខ្លះអស់ឡាន ខ្លះអស់ផ្ទះ ខ្លះទៀតអស់ដី នឹងអ្នកខ្លះ ធ្លាក់ខ្លួជំពាក់លុយធនាគារ សម្រេចចិត្តរត់ចោលស្រុក ទៅធ្វើការនៅប្រទេសគេផងដែរ។ មិនដែលឃើញលោក រ៉ា មេប៉ុស្តិ៍ស្លក្រាម នឹងលោក សូ ប្លាតុង អភិបាលក្រុង សៀមរាប ពុំដែលឃើញ មានវិធានការទេ ទាំងនេះ គឺសបញ្ជាក់ឲ្យឃើញច្បាស់ ពីការពុករលួយ ឃុបឃិតជាប្រព័ន្ធ ពីថ្នាក់ក្រោម ដល់ថ្នាក់លើ ដូចការអួតអាងរបស់មេល្បែងពិតមែន។គួរបញ្ជាក់ថា ពាក់ព័ន្ធទីតាំងបើកល្បែងស៊ីសងខាងលើ តាមជញ្ជាំងរបងទីតាំងល្បែង មានដាក់កាមរ៉ាសុវត្ថភាព ចំនួន២ផងដែរ គឺងាយស្រួលមើលសកម្មភាពខាងក្រៅ៕
Recent Comments