ថ្មីៗនេះពលរដ្ឋនៅ ភូមិកោះកែវនិងភូមិទម្ពរ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអំពាវនាវលោក ឈួរ ច័ន្ទឌឿន អភិបាល ខេត្តកំពង់ឆ្នាំង ចាត់វិធាន ការទប់ស្កាត់ករណី ឈ្មួញមានលុយ ទន្ទ្រានកាន់កាប់ដី តំបន់អិរក្សពូជត្រីក្នុង មូលដ្ឋានពួកគាត់ ជាបន្ទាន់ ។ប្រភពបានឲ្យដឹងថា ឧកញ៉ា សុខ ប៊ុនដែល ទើបចេញ ពីពន្ធនាគារពាក់ព័ន្ធ ការប្រើអំពើ ហិង្សាលើស្រ្តីម្នាក់នោះ កំពុង ទន្ទ្រានព័ទ្ធយកដីតំបន់ អភិរក្ស ពូជត្រីធ្វើជាកម្មសិទ្ធិ យ៉ាងគឃ្លើនដោយគ្មាន ញញើត អ្វីទាំងអស់។ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ឧកញ៉ាសុខ ប៊ុនជាបន្ទាន់ព្រោះតំបន់នោះកន្លងមកមិនដែលមានប្រជាពលរដ្ឋណាហ៊ានប៉ះពាល់ទាល់តែសោះ។
ថ្មីៗនេះពលរដ្ឋនៅភូមិកោះកែវនិងភូមិទម្ពរ ឃុំស្វាយជ្រំ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បានអំពាវនាវលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងចាត់វិធាន ការទប់ស្កាត់ករណីឈ្មួញមានលុយទន្ទ្រានកាន់កាប់ដីតំបន់អិរក្សពូជត្រីក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ប្រភពបានឲ្យដឹងថា ឧកញ៉ា សុខ ប៊ុនដែលទើបចេញពីពន្ធនាគារ ពាក់ព័ន្ធការប្រើអំពើហិង្សាលើ ស្រ្តីម្នាក់នោះកំពុងទន្ទ្រានព័ទ្ធយក ដីតំបន់អភិរក្សពូជត្រីធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់។ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ឧកញ៉ាសុខ ប៊ុនជាបន្ទាន់ព្រោះតំបន់នោះកន្លងមកមិនដែលមានប្រជាពលរដ្ឋណាហ៊ានប៉ះពាល់ទាល់តែសោះ។
ប្រជាពលរដ្ឋក្នុងភូមិកោះកែវ បានឲ្យដឹងថាដីព្រៃលិចទឹកក្នុង តំបន់ខាងលើជាកន្លែងអភិរក្ស មេពូជត្រីនៅរដូវវស្សា ប៉ុន្តែមួយ រយៈ ពេល កន្លងទៅនេះ ឧកញ៉ា សុខប៊ុន បានឈូសឆាយ ទន្ទ្រានកាប់កាប់ តាមអំពើចិត្តហើយ អាជ្ញាធរឃុំស្វាយ ជ្រំនិងអាជ្ញាធរ ស្រុករលាប្អៀរ មិនទប់ ស្កាត់ឡើយ។ ប្រជាពលរដ្ឋបាន បញ្ជាក់ថាដីព្រៃលិចទឹកនោះតាំង ពីដើមរហូតមកមិន ដែលមានអ្នកភូមិណា ហ៊ានកាប់ទន្ទ្រានឡើយព្រោះ អ្នកភូមិតែងតែអាស្រ័យផល នៅក្នុងរដូវទឹក ស្រកដូចជានេ សាទត្រីនិងដាំ ឈូកជាដើម។ប៉ុន្តែឥឡូវនេះឧក ញ៉ា សុខ ប៊ុនប្រើទន្ទ្រានកាន់ កាប់យ៉ាងកំរោលក្នុង ខណៈដែល មន្ត្រីអាជ្ញាធរឃុំនិងអាជ្ញាធរស្រុករក្សាភាពស្ងប់ស្ងាត់។
មន្ត្រីអាជ្ញាធរតូចតាចក្នុងឃុំស្វាយជ្រំ បានឲ្យដឹងថាដីដែលឧកញ៉ា សុខ ប៊ុនទន្ទ្រាន កាន់កាប់គឺជាដីព្រៃកិចទឹកក្នុងតំបន់ហាមឃាត់ ដោយឧកញ៉ា សុខ ប៊ុនបានប្រើមេការជា រៀបចំឯកសារធ្វើជាទិញពីប្រជាពលរដ្ឋក្នុងភូមិ។ប្រភពបានឲ្យដឹងទៀតថា ឧកញ៉ា សុខ ប៊ុនបានប្រើគ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយខ្វៀលដីព្រៃលិចទឹកនៅតំបន់បឹង៤មុំហ៊ុមព័ទ្ធជា កម្មសិទ្ធិប្រមាណ២០០០ហិកតាហើយថែមទាំងព្រមានចាប់ប្រជាពលរដ្ឋដាក់គុកទៀតផងនៅ ពេលនៅពេលប្រជាពលរដ្ឋតវ៉ា។សូម្បីតែលោក យី ភួន មេឃុំស្វាយជ្រំ ក៏អះអាងពីរឿង ឧកញ៉ា សុខ ប៊ុនទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ដោយមានភាពមិនប្រក្រតីផងដែរ។ដូច្នេះលោក ឈួរ ច័ន្ធឌឿន អភិបាលខេត្តកំពង់ឆ្នាំងគួរចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ឧកញ៉ា សុខ ប៊ុនជាបន្ទាន់ ៕
Recent Comments