ពពួកអ្នកញៀនលេងល្បែងភ្នាល់ ទឹកភ្លៀងកំពុងភ្លូកទឹកភ្លូកដី នាំគ្នាលេងភ្នាល់ដាក់ លុយរាប់ពាន់ដុល្លារ ស្ថិតនៅ ភូមិស្រែ១០០ សង្កាត់ស្រែចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងកំពុងពង្រឹង សាខាភ្នាល់បន្ថែមទៀត នៅតាម ផ្សារទូទាំងខេត្តបាត់ ដំបងតែម្តង។ល្បែងភ្នាល់ ទឹកភ្លៀងដ៏ពេញនិយមរបស់ អ្នកខេត្តបាត់ដំបង គឺចាប់ផ្តើម លេងយ៉ាងគគ្រឹកគគ្រេងក្នុងពេលធ្លាក់ភ្លៀងដើមរដូវវស្សា។ ក្នុងរដូវលេងល្បែងភ្នាល់ទឹកភ្លៀងឆ្នាំនេះ ស៊ីលុយអ្នកបាត់ដំបងរាប់លានដុល្លារ ដែលមានទីតាំងធំនៅភូមិស្រែ១០០ សង្កាត់ស្រែចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នឹងកំពុងពង្រីកសាខាតាមផ្សារនានាក្នុងខេត្តបាត់ដំបងតែម្តង។ មេខ្លោងឈ្មោះតាល់និងត្នោតជុំបើកល្បែងលេងទឹកភ្លៀងយ៉ាងចំហរមិនមានការរំខានដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ខេត្តបាត់ដំបងឡើយ។ ដោយសង្ស័យម្ចាស់បើកទីតាំងចាក់ភ្នាល់ទឹកភ្លៀង បង់លុយជូនអស់លោកមន្ត្រីជំនាញពាក់ព័ន្ធក្នុងគ្រប់ស្ថាប័ន ពុំដូច្នេះទេវាមិនអាចមានភាពសុខស្រួលឡើយ។ ព្រោះវាជាល្បែងខុសច្បាប់។ក្រុមញៀនល្បែងលេងទឹកភ្លៀង ក្នុងក្រុងបាត់ដំបង បានប្រាប់ឱ្យដឹងថា ជាទូទៅមេល្បែងទឹកភ្លៀង ចាប់ផ្ដើមលេងចាប់ពី ខែឧសភា រហូតអស់ទឹកភ្លៀង។ ចំណែកសមត្ថកិច្ចគ្រប់ស្ថាប័ន អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត រួមទាំងស្ថាប័នតុលាការផងនោះ ត្រូវបានមេល្បែងទឹកភ្លៀងរៀបចំទុកដាក់ស្រោមសំបុត្រតាមជំនាញ ហើយគេលេងល្បែងភ្នាល់ទឹកភ្លៀងលក្ខណៈ ទ្រង់ទ្រាយធំ ដោយក្នុងមួយថ្ងៃថៅកែទីតាំង អាចរកចំណូលបានប្រហែល មួយសែនដុល្លារ។ប្រភពបានប្រាប់ថា ល្បែងភ្នាល់ទឹកភ្លៀង នៅខេត្តបាត់ដំបង គេបង្កើតការិយាល័យ (កន្លែងចាក់ភ្នាល់) បើកចំហរតែម្តង គ្មានអ្វីជាអាថ៌កំបាំង សម្រាប់បិទបាំងភ្នែកសមត្ថកិច្ច ស្នងការនគរបាលខេត្ត និងមេប៉េអឹមខេត្តបាត់ដំបងនោះទេ បើសិនបើគ្មានការឃុបឃិតដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួននោះ។ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង សំណូមពរដល់ លោក ច័ន្ទ សុផល គណៈបញ្ជាការឯកភាពខេត្តគួរមានវិធានការបង្ក្រាបកន្លែងលេងល្បែងភ្នាល់ទឹកភ្លៀង ដើម្បីអនុវត្តន៍នូវគោលគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងស្រមតាមបទបញ្ជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺតម្រូវឱ្យលប់បំបាត់ល្បែង ស៊ីសង គ្រប់ប្រភេទទាំងប្រទេស ព្រោះល្បែងស៊ីសងជាប្រភព នៃការបង្កឱ្យមានបទល្មើសដូចជា ៖ ករណីចោរកម្ម ,លួច ,ឆក់ ,និងប្លន់ប្រដាប់អាវុធ ដូច្នេះដើម្បីរក្សាសុខសុវត្ថិភាព ធានាដល់ភូមិ ឃុំមានសុវត្ថិភាព សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវតែសហការគ្នាទប់ស្កាត់ បង្ក្រាប់រាលល្បែងស៊ីគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពតែម្តង។ក្រុមអ្នកលេងល្បែងពេលឈ្នះបានលុយសប្បាយរីករាយផឹកស៊ី ។ប៉ុន្តែពេលចាញ់ល្បែងមុខស្ពាន់ ដល់ផ្ទះរករឿងឈ្លោះប្រពន្ធកូន បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ លក់ខ្ទេចលក់ខ្ទី លក់ទាំងគោ ក្របី យកទៅលេងល្បែងស៊ីសងដើម្បីស្រង់ដើម។ ប៉ុន្តែចាញ់ទៅៗកើតគំនិតអាក្រក់ដើរលួច ឆក់ ប្លន់ ដើម្បីរកលុយទៅលេងចាក់ភ្នាល់ល្បែងពាលាទាំងនោះ។ចំណែកស្នងការនគរបាលខេត្តបាត់ដំបង លោក ស ថេត បានដិសេធសំណួរអ្នកកាសែតក្នុងស្រុកថាការចោទប្រកាន់នេះ ដោយថា លោកមិនបានយកសំណូលនោះឡើយ ហើយកន្លងមក សមត្ថកិច្ចបានចុះបង្ក្រាបជារៀងរាល់ថ្ងៃដែរ។លោកថា«យើងគិតតែពីបង្ក្រាបមើលនៅភ្នំពេញមើល ប៉ុន្មានសួរមើលនៅភ្នំពេញធ្វើបានស្អាតនៅហើយនៅនេះបង្ក្រាបរហូតបានថាពួកហ្នឹងវាទៅមានភស្តុតាងណាដើម្បីយើងចុះទៅ បើវាលេងតែតាមទូរស័ព្ទអីហ្នឹង ខ្ញុំគ្មានការពាក់ព័ន្ធអីទេ ការចុះដោយគ្មានមូលដ្ឋានចឹង លូវធ្វើសិក្សាស្រាវជ្រាវឡើងវិញបាន។ ខ្ញុំដឹងហើយប៉ុនសិក្សាទៀតមើល សួរថាសមត្ថកិច្ចខិតខំបង្ក្រាបដែលឬអត់ ហើយយើងសំខាន់បុកមកតែខេត្តមួយចុះនៅរាជធានីភ្នំពេញគិតម៉េចយ៉ាងម៉េចដែរ។ យើងខ្ញុំអនុវត្តទៅតាមបទបញ្ជារបស់អគ្គ របស់ក្រសួងរហូតដល់ប្រមុខរដ្ឋាភិបាលពីល្បែងស៊ីសងគ្រប់ប្រភេទមិនមែនតាអាហ្នឹងទេ។ អានេះវាទៅជាទំនៀមទម្លាប់ ហើយទៅលេងណាមានភស្តុតាង ដើម្បីឲ្យយើងទៅចាប់ទៅអីបាន ដូចល្បែងអាប៉ោង ល្បែងអីផ្សេង យើងខ្ញុំខិតខំហើយ សូមពិចារណាឡើងវិញ ឃើញសិក្សាទៅបើថាមានភស្តុតាងយើងធ្វើតាមច្បាប់ទៅ»។យ៉ាងណាក៏ដោយប្រជាពលរដ្ឋរិះគន់ថាបើកល្បែងភ្នាល់ទឹកភ្លៀងបានដោយរលូននិងចំហរខណៈមានពុករលួយជាប្រព័ន្ធនៅខេត្តបាត់ដំបង៕
Recent Comments