ប្រភពព័ត៌មានពីឈ្មួញឈើតូច តាចនៅខេត្តមណ្ឌលគិរី បានបង្ហើបថាលោក សំរិត ណយ មេបញ្ជាការ យោធាវរការពារ ព្រំដែន លេខ១០៣ ក៏មានជាប់ពាក់ ព័ន្ធជាមួយករណីដឹក ឈើទៅប្រទេសយួនតាម ច្រកណាំលៀ ផងដែរ។ រថយន្តដឹកឈើមួយចំនួនដែលដឹកឈើទៅកាន់ច្រកណាំលៀត្រូវគេដឹងថា បានបើកបរដោយកូនចៅរបស់លោក សំរិត ណយ ហើយកូនចៅទាំងនោះថែមទាំងមានអាវុធជាប់ខ្លួនទៀតផង។
ចំណែកឈើមួយចំនួនទៀតជារបស់ឈ្មួញមានឥទ្ធិពលក្នុងខេត្តមណ្ឌលគិរី ដែលសហការជាមួយ លោក សំរិត ណយ មេប៉ុស្តិ៍ច្រកណាំលៀ ដែលឃុបឃិតជាមួយកូនចៅឲ្យឈ្មួញដឹកឈើទៅប្រទេសយួន។ រហូតមដល់ពេលនេះនៅតែមានករណីរថយន្តដឹកឈើទៅស្រុកយួនជារៀងរាល់យប់ និងថ្ងៃដែលក្បួនរថយន្ត ដឹកឈើខ្លះចេញជា ខ្សែហើយមានចន្លោះពី១០ទៅ២០គ្រឿក៏មាន ហើយថែមទាំងមានអ្នកការពារទៀត។
ករណីលោក សំរិត ណយ មេប៉ុស្តិ៍ច្រកណាំលៀ ឃុបឃិតជាមួយកូនចៅ ឲ្យឈ្មួញដឹកឈើទៅ ស្រុកយួនត្រូវបាន ប្រជាពល រដ្ឋរិះគន់ថា កំពុងមានសកម្មភាពកាន់តែខ្លាំងឡើងៗតាំងពីខែមីនារហូតមកដល់ពេលនេះ ហើយសមត្ថកិច្ច ពាក់ ព័ន្ធក៏មិន បាន ចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ។ ប្រភពដដែលបានបញ្ជាក់ថាឈ្មួញឈើបានបង់លុយឲ្យសមត្ថកិច្ចតាមដងផ្លូវរួចហើយ ទើបឈ្មួញឈើអាចដឹកឈើទៅដល់ច្រកទ្វារព្រំដែនណាំលៀ ហើយមានឈ្មួញយួនមកចាំទទួលទិញរួចជាស្រេច។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី បានរិះគន់ខ្លាំងៗថា សព្វថ្ងៃនេះ រដ្ឋាភិបាល តែងតែនិយាយ ពីការ បង្រ្កាប បទល្មើសព្រៃឈើ តែភាពជាក់ស្តែងតែ ឈ្មួញនៅតែដឹកទៅ ប្រទេសយួនជារៀងរាល់ ថ្ងៃគ្រាន់តែថ្ងៃខ្លះ មានចំនួនតិច ឬច្រើន។ បញ្ហានេះបញ្ជាក់ឲ្យឃើញថាចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន មិនថាក្តៅឬត្រជាក់នោះទេ គឺឈ្មួញខ្មែរ នៅតែដឹក ឈើទៅលក់ឲ្យឈ្មួញយួនជារៀងរាល់ថ្ងៃ ៕
Recent Comments