ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត បានឲ្យដឹងថា សព្វថ្ងៃនេះទំនិញ គេចពន្ធមានចំនួនកាន់តែច្រើនឡើងៗ ហើយពលរដ្ធ ក្នុងក្រុង ប៉ោយប៉ែតភាគច្រើនប្រើប្រាស់ទំនិញសៀមដែលមានគុណភាព និងតម្លៃសមរម្យផងដែរ ព្រោះវាភាគច្រើនជាទំនិញគេចពន្ធ។ ប្រភពដដែលបានបញ្ជាក់ ថា មន្រ្តីជំនាញដូចជាលោក សូ ចាន់ណារី និង លោក រស់ ពិសិដ្ឋ គឺអ្នកនៅកាង ពីក្រោយ ឈ្មួញ ដែលនាំ ចូលទំនិញគេពន្ធយ កមកលក់នៅលើទឹកដី ប្រទេសកម្ពុជា។
មេនគរបាលវរការពារ ព្រំដែន លេខ៩១១ លោក សូ ចាន់ណារី និងលោក រស់ ពិសិដ្ឋ មេប៉ុស្តិ៍បឹង សាគូ ដែលគេ ដឹង ថា ជាបង ថ្លៃ និងប្អូនថ្លៃនឹងគ្នានោះត្រូវ បានប្រជាពលដ្ឋក្រុង ប៉ោយប៉ែត ចោទ ប្រកាន់ដូច ៗគ្នាថាកំពុងឃុបឃិត គ្នាបើក ដៃឲ្យ ពលករ ឆ្លងដែនខុសច្បាប់ និងបើកដៃឲ្យឈ្មួញនាំ ទំនិញគេចពន្ធចូលក្រុងប៉ោយប៉ែតផងដែរ។
មានសេចក្តីរាយការណ៍ថាហ្គាស គ្រឿងឧបភោគបរិភោគ និងប្រភេទគ្រឿងសំណង់ផងដែរ ត្រូវគេដឹងថាឈ្មួញដឹកចូលតាម ច្រករបៀងនានាក្រោមការគ្រប់គ្រងរបស់លោក សូ ចាន់ណារី និង លោក រស់ ពិសិដ្ឋ ដែលឈ្មួញបានបង្ហើបថា បើមន្រ្តី ជំនាញ មិន ទទួលលុយសំណូកពីពួកគេនោះទំនិញសព្វសារពើក៏មិនអាចដឹកចូលទឹកដីកម្ពុជាបានដែរ។
ចំណែកពលករចំណាកស្រុកក៏បានបង្ហើបឲ្យដឹងដែរថា ពួកគាត់ពិតជាបានឆ្លងដែនខុសច្បាប់ និងត្រឡប់ចូល ប្រទេសកម្ពុជា វិញក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតតាមច្រករបៀងក្រោមការគ្រប់គ្រងរបស់លោក សូចាន់ណារី និង លោក រស់ ពិសិដ្ឋ ពិតមែន។ តែពួកគាត់មិនស្គាល់មន្រ្តីទាំងពីររូបខាងលើនោះទេ គឺដឹងត្រឹមថាពិតជា មានមន្រ្តីមួយចំនួន ទទួលលុយពីពួកគាត់ ជាថ្នូរនឹងការឆ្លងដែនខុសច្បាប់ដែលសង្ស័យថា ជាបក្ខពួក ឬកូនចៅរបស់លោក សូ ចាន់ណារី និង លោក រស់ ពិសិដ្ឋ ដែលបញ្ហានេះបានកើតឡើងយូរមកហើយ។
ករណីនាំចូលទំនិញគេចពន្ធ និងការបើកដៃឲ្យមានពលករឆ្លងដែនខុសច្បាប់ខាងលើនេះ ប្រជាពលរដ្ឋក្រុង ប៉ោយ ប៉ែតបាន ស្នើ ដល់ អាជ្ញាធរមានសមត្ថកិច្ចក្រុងប៉ោយប៉ែតជួយទប់ស្កាត់ផង ព្រោះប្រទេសមាន ច្បាប់មិនត្រូវបណ្តែត បណ្តោយ ឲ្យមន្រ្តីពុករលួយ យកតូនាទីរបស់ខ្លួនទៅកើបលុយធ្វើមានបាន ខណៈច្បាប់មិនអនុវត្តន៍ ហើយសេដ្ឋកិច្ចជាតិ ក៏កាន់ តែចុះ អន់ថយ ព្រោះទំនិញ គេចពន្ធបានបំផ្លាញថវិកាជាតិយ៉ាងច្រើនលានក្នុងមួយឆ្នាំៗ ៕
Recent Comments