ចៅហ្វាយ ​​ខេត្តច័ន្ទសុផ​លលោក​ស្នងការ​ស ថេត និង​មេបេអឹម ប៉ោ វណ្ណៈ​កំពុងធើ្វឲ្យ​ប្រជា​ពលរដ្ឋក្តៅក្រហាយនិងប​ក្សប្រជាជ​នខណៈ​ល្បែងភ្នា​ល់​ទឹក​ភ្លៀងដុុះ​ដូច​ផ្សិត

ខេត្តបាត់ដំបង៖ ល្បែងភ្នា​ល់ទឹកភ្លៀងលេង​យ៉ាងកក្រើកខេត្តបាត់ដំ​បងអ្នកញៀនលែ្បង​បាន​យកលុយទៅញាត់មាត់អាជ្ញាធរមានសមត្ថ​កិច្ចមិនឲ្យបង្រ្កាបការបើកល្បែងស៊ីស​ងនេះ ។ សមត្ថកិច្ចខេត្តមិនត្រឹមតែគ្រប់គ្រងដ៏មហាអ​ន់ប៉ុណ្ណោះទេ ថែមទាំងធូររលុងក្នុង​ការ​បណ្តោ​យ​ឲ្យពួកជនសង្គ​មងងឹតបើកល្បែងភ្នាល់ចាក់ទឹកភ្លៀងយ៉ាងគ​ឃ្លើន ប្រឆាំង​ទៅ​នឹងប្រមុខរដ្ឋាភិបាលែដលមានសម្តេចនាយករដ្ឋ​មន្រ្តី ហ៊ុន សែន ទៀតផង ។ ដែល​កន្លង​ម​ក សម្តេច ហ៊ុ​ន សែន បានចេញបញ្ជា ៩ ចំណុច ឲ្យអាជ្ញាធរគ្រប់លំដា​ប់ថ្នាក់ ឲ្យ​គោរពគោលការណ៍នេះឲ្យខាង តែបាន ។មិ​នតែប៉ុណ្ណោះ ពលរដ្ឋម្ចាស់ឆ្នោតខេត្តបាត់ដំបង​ទាំងមូល បាន​តំអូញតំអែរទៅនឹង​ស្តេច​​ត្រាញ់គ្រប់គ្រងខេត្ត​បីអង្គ ដែលមានលោក ច័ន្ទសុផលអភិបាលខេត្តបាត់ដំបង លោក ស ​ថេត ស្នងការខេត្ត និង លោក ប៉ោ វណ្ណៈ មេ ​PM ខេ​ត្ត  ដែលអត់ខ្វល់ពីការបើកល្បែងភ្នាល់ទឹកភ្លៀង ​ដែលជាអំពើអសកម្មក្នុងខេត្ត ជាពិសេស នោះ​ គឺសមត្ថកិច្ច​ខេត្ត អត់គិតពីសុវត្ថិភាពពលរដ្ឋម្ចាស់ឆ្នោតទូទាំងខេ​ត្តទាំងមូ​លតែម្តង ។ទីតាំងដែលជនសង្គមងងឹតបើកល្បែងភ្នាល់ចា​​ក់ទឹកភ្លៀង ហើយធ្វើឲ្យពលរដ្ឋម្ចាស់ឆ្នោតក្តៅក្រហាយ នេះស្ថិតនៅក្រោយ​វត្ត​ទួល​ដូនប៉ុក ភូមិអូរចារ ​​សង្កាត់អូចារ ក្រុងបា​ត់ដំបង និងនៅវាលស្រែ ១០០ ភូមិចំការ សំអោង សង្កាត់ចំការសំអោង ក្រុងបាត់​ដំបងនិងផ្សារបឹងឈូក​តែម្តង។​សេចក្តី​រាយការណ៍​ពី  ខេត្ត​បាត់ដំប​​ង​ឲ្យដឹង​ថា​មា​ន​មន្ត្រី ប៉ូលិស​ថ្នាក់​នាយ​កា​រិយាល័យ​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មួយ រូ​ប និង​ថ្នាក់​មេបញ្ជាការរង​កង  រាជ​អាវុធហត្ថ​ខេត្ត​ផ​​ងដែ​រ រត់  ការបើក​ល្បែង​(​ទឹកភ្លៀង​បៀរអាប៉ោងនិ​ងគ្រឿងញៀន​)​ដោយ​​ឲ្យ​ឈ្មោះ តាល់និងត្នោតជុំ  ជា​អ្នក​ចេញមុខ​​បើក​លេង​យ៉ាង អនាធិបតេយ្យ ចាប់ពី​ខែ​មេសា  ឆ្នាំ​​​២​០១៥ មកដល់ពេលនេះ ​​។ពលរដ្ឋម្ចាស់ឆ្នោតទាំងមូ​លនៅខេត្តបាត់ដំបង​ ​បានលើកឡើង និងខឹងខ្លាំងៗទៅអាជ្ញាធរខេត្តបាត់ដំបង ដោយមិនមាន​ការ​ចុះ​បង្រ្កាបល្បែងស៊ីសងភ្នាល់ចាក់ទឹកភ្លៀ​ង ព្រោះ​ការបណ្តែតបណ្តោយឲ្យមានការបើ​ក ល្បែងស៊ីសងអាចបង្កើត​ឲ្យមានអំពើ​អសកម្ម​​ក្នុងខេត្តដូចជា លួច ឆក់ ​ប្លន់ ​និយាយជារួម អាចបង្កអន្តររាយ ដល់សង្គមទាំងមូលតែម្តង ។ ពលរដ្ឋម្ចាស់ឆ្នោត​នៅខេត្ត​បាត់​ដំបង ឲ្យដ​ល់​ពេល​រាត្រីចូលសម្រាក គឺពួកគាត់យប់ព្រលប់ណាក៏ព្រលឹងចុងសក់រាល់ថ្ងៃ ដោយសារតែបើកល្បែង​ស៊ីសង​ភ្នាល់​ចាក់​ទឹ​កភ្លៀ​ងនេះឯង ។បើអាជ្ញាធមានសមត្ថកិច្ចមិន​មានវិធានការជា​បន្ទា​ន់នូវការទប់ស្កាត់ និងបង្រ្កាបពួកបើកល្បែងស៊ីសង ភ្នាល់ចាក់ទឹក​ភ្លៀង​ឲ្យ​ទាន់​ពេល មុនពេលបោះឆ្នោតខិតជិតមក​ដល់​នេះទេ អាចនិងធ្វើបក្សប្រជាជនបាត់បង់ ​អាសនៈនៅខេត្តបាត់ដំបងទាំងមូលតែម្តង​នៅឆ្នាំ​២០១៨ខាងមុខនេះ តើ​សមត្ថកិច្ចខេត្តម្នាក់ណាជាអ្នកទទួលខុសត្រូវ ព្រោះសព្វថ្ងៃនេះ ពលរដ្ឋម្ចាស់ឆ្នោតខេត្តបា​​ត់ដំប​ងទាំងអស់ កំពុងតែក្តៅ​ក្រ​ហាយ​នឹងបក្សប្រជាជន ដែលជាបក្សកាន់អំណាចដោយសារតែអាជ្ញា​ធរ​ខេត្តបណ្តោយមានការបើកបនស៊ីសង ភ្នា​ល់ចាក់ទឹក​ភ្លៀង​នេះឯង ។ ប្រសិនបើបក្សប្រជាជនបាត់បង់អាសនៈ … ​អាជ្ញា​ធរខេត្តបាត់តំបងក៏ជាអ្នកទទួលខុសត្រូវផងដែរ៕

chansophal_sorthet 18222050_1887337621537768_6924936249462195217_n