ប្រភពពីសមត្ថកិច្ច ពាក់ព័ន្ធនៅច្រកជ្រៃធំ បានឲ្យដឹងថាសព្វថ្ងៃនេះ ក្រុមហ៊ុនហង្ស របស់ ឧត្តមសេនីយ៍ ឡៅ តុងហាន ជាមន្ ត្រីយោធា ក្នុងអង្គរក្សនៅតែបន្តដឹក គ្រឿងសំណង់ជាច្រើន ប្រភេទពីប្រទេសចិនឆ្លង កាត់ស្រុកយួនហើយចូល មកស្រុកខ្មែរតាមច្រកជ្រៃធំ ។ ប្រភពបានឲ្យដឹងទៀតថា គ្រឿងសំណង់ដែលឈ្មួញ ឡៅ តុងហាន នាំចូលតាម ច្រកជ្រៃធំ បង់ពន្ធតែ ២០ទៅ៣០ភាគ រយប៉ុណ្ណោះ ក្រៅពីនេះមានការឃុបឃិត បែងចែកផលប្រយោជន៍ជា មួយមន្ត្រីពុករលួយ ជាពិសេស លោក មួង ដារ៉ា ដែលជាប្រធានការិយាល័យគយច្រកជ្រៃធំតែម្តង។ ហេតុ នេះលោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតជាបន្ទាន់ព្រោះលោក មួង ដារ៉ា និងឈ្មួញ ឡៅ តុងហាន ព្រមទាំងឈ្មួញមួយចំនួន ទៀតកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។
ប្រភពពីឈ្មួញតូចតាចដែលរកស៊ីនាំទំនិញពីស្រុកយួនចូលតាមច្រកជ្រៃធំ បាឲ្យដឹងថា រហូតមកដល់ពេលនេះលោក មួង ដារ៉ា មេគយច្រកជ្រៃធំ នៅតែឃុបឃិតឲ្យឈ្មួញធំៗមួយ ចំនួនជាពិសេសឈ្មួញជាឧត្តមសេនីយ៍យោធា នាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិន គ្រប់កាន់តែច្រើនឡើងៗ។ ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រ ហែលចាប់ពាក់ព័ន្ធផលប្រយោជន៍ទើបបណ្តោយឲ្យលោក មួង ដារ៉ា ឃុបឃិតជាមួយឈ្មួញ ខិលខូចប្រព្រឹត្តអំពើពុករលួយបំផ្លាញចំណូលពន្ធរដ្ឋស្រេចតែអំពើចិត្ត។
តាមសមត្ថកិច្ចពាក់ព័ន្ធនៅច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក មួង ដារ៉ា ប្រធានការិយាល័យគយច្រកជ្រៃធំ នៅតែបន្តបើកដៃឲ្យឈ្មួញជាមន្ត្រីយោធាឈ្មោះ ឡៅ តុងហាន និងឈ្មួញដទៃទៀតនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ចូលតាមច្រកជ្រៃធំ យ៉ាងពេញបន្ទុកធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ បញ្ហានេះនៅមិនទាន់ឃើញលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការស៊ើបអង្កេតនៅឡើយទេទោះបីលោក មួង ដារ៉ា មេគយច្រកជ្រៃធំល្បីខាងបើកដៃឲ្យឈ្មួញនាំចូលទំនិញដោយមានភាពមិនប្រក្រតីតាមច្រកនេះជាយូរមកហើយក៏ដោយ។
មានសេចក្តីរាយការណ៍ថាករណីឈ្មួញជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ឈ្មោះ ឡៅ តុងហាន រកស៊ីនាំចូល គ្រឿងសំណង់គេចពន្ធនិងបង់ពន្ធមិនគ្រប់តាមច្រកជ្រៃធំ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល បានកើតឡើងជាយួរឆ្នាំមកហើយធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ការដែលឈ្មួញឈ្មោះ ឡៅ តុងហាន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីលោក មួង ដារ៉ា ប្រធានការិយាល័យគយច្រកជ្រៃធំ ដែលកំពុងល្បីល្បាញខាងពុករលួយនិងមានខ្នងបង្អែករឹងមាំនៅខាងលើ។ ក្នុងនោះលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏អាចជាប់ពាក់ព័ន្ធផលប្រយោជន៍ផងដែរទើបបណ្តោយឲ្យលោក មួង ដារ៉ា មេគយច្រកជ្រៃធំ ធ្វើអ្វីៗតាមអំពើចិត្ត។ ដូច្នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើលរឿងនេះខ្លះផងព្រោះវិធានការកែទម្រង់ ស៊ីជម្រៅក្នុងស្ថាប័នគយ កំពុងក្លាយជារឿងឥតន័យ៕
Recent Comments