ប្រជាពលរដ្ឋ បានរិះគន់ថា កាលនៅធ្វើជា ប្រធានសាខាគយ ខេត្តប៉ៃលិន លោក ទុំ ណូ ល្បីល្បាញយ៉ាង ខ្លាំង ក្នុងការ ប្រព្រឹត្ត អំពើពុករលួយ ឃុបឃិតបើកដៃឲ្យឈ្មួញ នាំចូល ទំនិញគេចពន្ធ ទំនិញ បង់ ពន្ធ មិន គ្រប់ និងទំនិញ ខុសច្បាប់ ។ ប្រភព បានទម្លាយថាលោក ទុំ ណូ សល់លុយយ៉ាង ច្រើនពីការ ប្រព្រឹត្តអំពើ ពុករលួយនៅ ខេត្តប៉ៃលិននោះ ហើយ ទើប មាន លទ្ធភាពជ្រែយក តំណែងជាប្រធាន សាខា គយខេត្តព្រះ សីហនុ ប្រកបដោយជោគជ័យ ។ ឥឡូវលោក ទុំ ណូ កំពុងសាង ភាពល្បីល្បាញ ក្នុងតួនាទី ជាប្រធានសា ខា គយ ខេត្ត ព្រះសីហនុ បន្តទៀតដោយ សារតែមន្ត្រីគយរូបនេះមានខ្នងបង្អែកយ៉ាងរឹងមាំនៅអគ្គនាយកដ្ឋានគយ ចាំជួយយិតយោង។ចាប់តាំងពីលោក ទុំ ណូ ទទួលបានតំណែងជាប្រធានសាខាគយខេត្តព្រះសីហនុ រួចមកគឺសព្វថ្ងៃនេះលោក ទុំ ណូ កំពុងប្រឹង ប្រែង ប្រមូលចំណូលតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ លោក ទុំ ណូ បានអួតអាង ប្រាប់ គេឯងថា ខ្លួន ចំណាយ ដើមទុនយ៉ាងច្រើនដើម្បីទទួលបានទទួលតំណែង ជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ហើយ ថា មេគយ ធំនៅខាងលើគឺជាខ្នងបង្អែក ដ៏រឹងមាំរបស់ខ្លួនទៀតផង។ ប្រភពពីមន្ត្រីនិងភ្នាក់ងារគយតូចតាចក្នុងខេត្តព្រះសីហនុ បានឲ្យ ដឹងទៀតថា ដោយសារតែលោក ទុំ ណូ អាងមានលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដែល ជា ខ្នង បង្អែកដ៏រឹងមាំទើបខំប្រឹងស្រង់ដើមដោយឃុបឃិតឲ្យឈ្មួញនាំទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចូលតាមច្រកកំពង់ផែនានាក្នុងខេត្តព្រះសីហនុ កាន់តែច្រើនឡើងៗ។កន្លងមន្ត្រីគយនៅខេត្តប៉ៃលិន បានឲ្យដឹងថា លោក ទុំ ណូ មានទំនាក់ ទំនងជាមួយឈ្មួញ ដ៏មានឥទ្ធិពលម្នាក់ដែល ល្បីល្បាញខាងរកស៊ីនាំ ចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់ ហើយឈ្មួញ រូបនោះក៏ល្បីខាង បែងចែកភាគ ហ៊ុន ដល់ប្រពន្ធ មន្ត្រីគយជាន់ខ្ពស់ម្នាក់ផងដែរ។ ឈ្មួញម្នាក់នោះត្រូវបានគេដឹងថាតែងតែលើកកញ្ជើតាមលោក ទុំ ណូ គឺលោក ទុំ ណូ ទៅដល់ទី ណាក៏ មានមុខ គេទៅ ប្រកបរ បរនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ នៅទីនោះយ៉ាងរលូន។ ជាងនេះទៅទៀតកាលនៅកាន់តំណែង ជាប្រធានសាខាគយខេត្តប៉ៃលិន លោក ទុំ ណូ បានឃុបឃិតបើក ដៃឲ្យក្រុមឈ្មួញជា ច្រើននាក់ នាំចូល ទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ ហើយជួនកាលលោក ទុំ ណូ ឲ្យមន្ត្រីក្រោម ឱវាទខ្លួនចេញមុខ ជំនួស ខ្លួន ទៀតផង ។ពាក់ពត៌មានខាងលើនេះអង្គភាពយើងរង់ចាំបកស្រាយពីសាម៉ីប្រតិកម្ម៕
Recent Comments