ខេត្តកំពង់ឆ្នាំង៖ ប្រជានេសាទជាច្រើនដែលពួកគាត់រស់នៅក្នុងឃ។ពាមឆ្កោកបានឲ្យដឹងថាលោក ឡុង សុផាត និង លោក សូ ធន់ នេះហើយដែលជាអ្នកបើកដៃឲ្យក្រុមពួកប្រព្រឹត្តបទល្មើសនេសាទចូលធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេង។បទល្មើសនេសាទទាំងនោះរួមមានឆក់ត្រជាក់ ឆក់ក្តៅ អូសអួន រុញជន និងរបាំងលប ណរ៉ាវ នៅត្រង់ចំណុចបឹងប្រា ព្រែកសំពៅសំពាក់ បឹងបករាម បឹងឈ្នួលក្រហែរ ព្រែកផ្ទោល បឹងត្រកៀត ចំណុច បឹងតាពោរ៍ ចំណុច ព្រែកប្រលិច ស្ថិតក្នុងភូមិក្បាលកន្លង់ឃុំពាមឆ្កោកស្រុកជលគីរីខេត្តកំពង់ឆ្នាំង ។
ប្រជានេសាទជាច្រើនបានរិះគន់និងផ្ដល់ព័ត៌មាន តៗគ្នាឲ្យអ្នកយកព័ត៌មានឲ្យ ដឹងថា លោក ឡុង សុផាត និង លោក សូ ធន់ ដែលជា ជាប្រធានសហគមន៍ការពារកន្លែងអភិរក្សឡូត៍នេសាទ លេខ 10Aនៅក្នុងឃុំពាមឆ្កោកកំពុងបើកដៃឲ្យជនខិលខូចមួយចំនួនលួចឆ្មក់ចូលនេសាទដោយប្រើឧបករណ៍គ្រប់ប្រភេទនៅក្នុងកន្លែងអភិរក្សត្រីមេពូជ ។
ប្រជានេសាទទាំងនោះបានបញ្ជាក់ថា អ្នកដែលចូលប្រព្រឹត្តបទល្មើសនេសាទនៅក្នុងកន្លែងអភិរក្សនោះបានគឺជាបងប្អូននិងសាច់ញ្ញាត្តិរបស់មន្ត្រីសហគមន៍តែម្ដង ក្រៅពីសាច់ញាតិរបស់គេមិនអាចមានអ្នកផ្សេងចូលនេសាទបានឡើយ។ការពិតករណីចឹងបើមិនមានការត្រូវរ៉ូវគ្នាជាមួយមន្ត្រីជំនាញជលផលពិសេសលោកនាយខ័ណ្ឌជលផលខេត្តក៏គេធ្វើមិនបានដែរ។ ដូច្នេះហើយទើបប្រជាពលរដ្ឋបានរាយការណ៍និងផ្ដល់ព័ត៌មានឲ្យដឹងថា លោក ឡុង សុផាត និង លោក សូធន់ នេះពិតជាមេសហគមន៍ជើងខ្លាំងមែនហ៊ានប្រឆាំងនិងបទបញ្ជា ០១
របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន ។
តែទោះជាយ៉ាងណាក៏ដោយក៏ប្រជាពលរដ្ឋបានលើកឡើងថា មានតែសម្តេចតេជោហ៊ុន សែនទេដែលអាចដកតំណែងលោក សហគមន៍ជើងខ្លាំងនេះបាន ត្រឹមតែលោកអភិបាលខេត្តកំពង់ឆ្នាំង ដែលដឹកនាំ ដោយ ឯកឧត្តម ឈួរ ច័ន្ទឌឿន នោះមិនងាយនឹងដកបានទេ? ។
ប្រជាពលរដ្ឋបានលើកឡើងថាបើ ឯកឧត្តម មានសមត្ថភាពនោះឯកឧត្តមគួរតែដកបុគ្គលខាងលើចេញ កំទុកអោយខូចឈ្មោះដល់ឯកឧត្តម។ករណីនេះ មានសាព័ត៌មានជាច្រើនបានសរសេររឿង លោក ឡុង សុផាត និង លោក សូ ធន់ ដែលជាប្រធានសហគមន៍ឃុំពាមឆ្កោក ហ៊ាននៅពីក្រោយខ្នងបទល្មើសខាងលើនេះ ប៉ុន្តែគេមិនទាន់ឃើញ ឯកឧត្តមមេខេត្ត ដកដូរអ្នកថ្មីនៅឡើយ ចឹងបានគេហៅថាមេសហគមន៍ការពារតំបន់អភិរក្សនេសាទជើងខ្លាំងនោះ។
ប្រជានេសាទជាច្រើនក៏បាននិយាយថា ទុកឡូត៍អភិរក្ស ឲ្យលោក ឡុង សុផាត និង លោក សូ ធន់ ធ្វើជាសហគមន៍ការពារដូចទុកឲ្យលោកមេសហគមន៍ទាំងពីរនាក់ប្រម៉ូលសេដ្ឋកិច្ចធ្វើជាសេដ្ឋីអញ្ចឹង។
ប្រជានេសាទក៏បានសំណូមពរដល់សារព័ត៌មាន លើកយកព័ត៌មានខាងលើមកចេញផ្សាយបន្តទៀតដើម្បីអោយ ឯកឧត្តម ឈួរ ច័ន្ទឌឿន មានវិធានការដោះដូរប្រធានសហគមន៍ឃុំពាមឆ្កោកដ៏ល្បីឈ្មោះនោះចេញ ឬមួយសហគមន៍ឃុំពាមឆ្កោកទឹកដីខេត្តកំពង់ឆ្នាំងចេះប្រម៉ូលសេដ្ឋកិច្ចជូនមេបានជាមានសារព័ត៌មានចេញផ្សាយជាបន្តបន្ទាប់ហើយនៅតែស្ងាត់ដដែល ។
Recent Comments