ខេត្តបាត់ដំបង ៖ល្បែងភ្នាល់ដ៏ពេញនិយមនៅខេត្តបាត់ដំបង គឺល្បែងភ្នាល់ទឹកភ្លៀង ឥឡូវនេះត្រូវគេសង្កេតឃើញថា បានចាប់ផ្តើមលេងយ៉ាងគគ្រឹកគគ្រេងឡើងវិញហើយ ខណៈរដូវវស្សាចូលមកដល់។ ឆ្នាំនេះល្បែងភ្នាល់ទឹកភ្លៀងស៊ីលុយ អ្នកបាត់ដំបងដឹងថាមានទីតាំងធំនៅភូមិស្រែ១០០ សង្កាត់ស្រែចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាននិងកំពុងពង្រឹងសាខាភ្នាល់បន្ថែមទៀតនៅតាម ផ្សារនានាទូទាំងខេត្តបាត់ដំបងតែម្តងដែលគេជឿថាបើថៅកែល្បែងនេះមិនចិញ្ចឹមសមត្ថកិច្ចទេវាមិនអាចរកស៊ីបានឡើយព្រោះវាជាល្បែងខុសច្បាប់ ។ប្រភពពីអ្នកលេងនៅក្រុងបាត់ដំបងបានឲ្យដឹងថា ជាទូទៅមេល្បែងទឹកភ្លៀង ចាប់ផ្ដើមលេងជាផ្លូវការនៅខែឧសភា ហើយក៏ចាប់ផ្ដើមបង់ប្រាក់ទៅ គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងដើមខែនេះដែរ។ រួមមានសមត្ថកិច្ចគ្រប់ស្ថាប័ន អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត រួមទាំងស្ថាប័នតុលាការផង។ការបើកល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់នេះ មានលក្ខណៈ ទ្រង់ទ្រាយធំ ដោយក្នុងមួយថ្ងៃថៅកែទីតាំង អាចរកចំណូលបានប្រហែល មួយលានដុល្លារអាមេរិក។ល្បែងភ្នាល់ទឹកភ្លៀងនៅ ខេត្តបាត់ដំបងដែលបង្កើតកន្លែង ភ្នាល់ដូចការិយាល័យទៅហើយ នោះគ្មានអ្វីជាអាថ៌កំបាំង សម្រាប់បិទបាំងភ្នែកសមត្ថកិច្ច នគរបាលក្រោមអំណាចលោក ស ថេត ស្នងការប៉ូលីសខេត្តនិងលោកសេនីយ៍ ប៉ោ វណ្ណៈ មេប៉េអឹមខេត្តដុះស្លែបាន នោះទេ។ ប្រ សិនបើគ្មានការឃុបឃិតដើម្បីតែផលប្រយោជន៍ ។តើលោកច័ន្ទសុផលចៅហ្វាយខេត្តបាត់ដំបងដែលចាត់ទុកថាជាចៅហ្វាយខេត្តគំរូនិងជាប្រធានគណៈបញ្ជាកាឯកភាពខេត្តដឹងពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដាក់ចេញដោយសម្តេចក្រឡាហោមសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺ តម្រូវឱ្យបំបាត់ល្បែង ស៊ីសង គ្រប់ប្រភេទ ព្រោះល្បែងស៊ី សងជាប្រភពនៃការបង្កឱ្យមាន ករណីចោរ កម្ម លួច ឆក់ ប្លន់ ប្រដាប់អាវុធថែមទៀតផង ។ ចុះបើគោលនយោបាយភូមិឃុំ មានសុវត្ថិភាពដែលកំណត់ ដោយក្រសួងមហាផ្ទៃត្រូវបាន អាជ្ញាធរខេត្តក្រោមអំណាច លោកច័ន្ទសុផលមានតួនាទី ពិសេសជាគណៈបញ្ជាការឯកភាពខេត្តបិទភ្នែកធ្វើមិនឃើញ បទល្មើសប្រឆាំងទៅនឹងគោល នយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដើម្បីតែផលប្រយោជន៍ ទៅហើយនោះ សួរថាប្រសិទ្ធភាពនៃគោល នយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីធានាដល់ភូមិ ឃុំ មានសុវត្ថិភាពមាន ន័យអ្វីទៅ? ។ វង់ល្បែងស៊ីសងទាំង នោះ មានដាក់ភ្នាល់លុយកាក់ដល់ទៅរាប់លានរៀល អ្នកខ្លះពេលឈ្នះបានលុយសប្បាយរីកមុខដូចគ្រាប់ជី។ ប៉ុន្តែថ្ងៃខ្លះចាញ់ល្បែងយ៉ាងស្ពឹកមុខទៅវិញរករឿងឈ្លោះវាយតប់ ប្រពន្ធកូន បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយខ្លះទៀតលក់គោ ក្របី យកទៅសងបំណុលដោយសារតែវក់នឹងល្បែងស៊ីសង។តើសកម្មភាបចឹងស្របនិងគោលនយោបាយកែទម្រង់របស់សម្តេចហ៊ុនសែនដែរឬទេ?៕
Recent Comments