ក្រុម​ហ៊ុនដួង​ស្រួច ​បផ្លាញ​ព្រៃសហគមន៍​ក្នុងស្រុក​ជាំក្សាន្តខេត្តព្រះវិហារជិតរលា​យអស់​ហើយ​ក្នុងពេល​ដ៏ខ្លីខា​ងមុខ?

តាមប្រភពពី ប្រជាពលរដ្ឋនៅស្រុក ជាំក្សាន្ត បានឲ្យដឹងថា  ក្រុមហ៊ុនដួងស្រួចអាច កាប់ឈើ និងដឹក ជញ្ជូនឈើយ៉ាង ពេញបន្ទុក ដូចសព្វថ្ងៃនេះ  គឺមានការឃុបឃិត ពីមន្រ្តីជំនាញ និងសមត្ថកិច្ច ពាក់ព័ន្ធជាច្រើន ស្ថាប័ន ទើបអ្វីៗ អាច ប្រព្រឹត្ តទៅ ដោយរលូន។  ជាក់ស្តែងក្នុងទីតាំងបរិវេណក្រុម ហ៊ុនដួងស្រួចសព្វថ្ងៃ នេះ មានការ ដឹកជញ្ជូន ឈើ ហ៊ុបចូល ទាំង យប់ទាំងថ្ងៃ ហើយមានម៉ាស៊ីនអាច្រៀកធំៗកែច្នៃឈើទាំងនោះដឹកជញ្ជូនចូលទៅខេត្តឧត្តរមានជ័យ និងខេត្ត បន្ទាយ មាន ជ័យ ដោយ គ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់នោះទេ។ ដូច្នេះលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន និងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម គួរពិនិត្យមើលបញ្ហាខាងលើនេះផង ព្រោះ ក្រុមហ៊ុន ដួងស្រួច កំពុងបន្តបំផ្លាញព្រៃសហគមន៍ក្នុងជាំក្សាន្តយ៉ាងមហន្តរាយ ហើយសូម្បីតែ ព្រៃការពារនៅ តំបន់អភិរក្ស ប្រាសាទ ព្រះវិហារក៏ត្រូវក្រុមហ៊ុនដួងស្រួចបំផ្លាញឲ្យរលត់រលាយ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាល នៅខេត្តព្រះវិហារ បានឲ្យដឹងថា ព្រៃសហគមន៍ឈើភ្លើងកោងយ៉ោង និងព្រៃសហគមន៍ព្រះរកា កំពុងត្រូវបានក្រុមហ៊ុនដួងស្រួច កាប់រំលំ ដឹកជញ្ជូន ខុសច្បាប់ យ៉ាងពេញបន្ទុកដោយពុំមានមន្រ្តីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណា ចាត់វិធានការទប់ស្កាត់នោះទេ។ លោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ត្រូវប្រជាពលរដ្ឋរិះគន់ថា មិនយកចិត្តទុកដាក់ ការពារព្រៃសហគមន៍ និងព្រៃអភិរក្សតាមតួនាទីរបស់ខ្លួនឡើយ ហើយបណ្តោយឲ្យបទល្មើសនៅតែកើតយ៉ាងរាលដាល។ មានសេចក្តីរាយការណ៍ខ្លះឲ្យដឹងថា បើគ្មានការបើកដៃពីមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺក្រុមហ៊ុនដួងស្រួច មិនអាចប្រើអាជ្ញាប័ណ្ណដែលហួសសុពលភាពដើម្បីកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់តាមអំពើចិត្ត? ។

កាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ រថយន្តបង្កុងដឹកឈើហ៊ុប១គ្រឿង ក្នុងចំណោម២គ្រឿងដែលគេស្គាល់ថា ជារបស់ក្រុមហ៊ុនដួងស្រួចត្រូវ មន្រ្តីអង្គការការពារព្រៃឈើ និងអភិរក្សសត្វព្រៃ ខេត្តព្រះវិហារ ចាប់ឃាត់នៅចំណុចផ្លូវបំបែកភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ប្រភពពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលឲ្យដឹងថា រថយន្តនោះដឹកឈើហ៊ុបចេញពីក្នុងព្រៃសហគមន៍ឈើភ្លើងកោងយ៉ោង និងព្រៃសហគមន៍ព្រះរកា ចូលមកក្នុងបរិវេណក្រុមហ៊ុនដួងស្រួច។ មន្រ្តីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនដួងស្រួច បានផុតសុពលភាពទៅហើយ ក៏ប៉ុន្តែក្រុមហ៊ុននេះ បំពានកាប់ឈើក្នុង ព្រៃសហគមន៍ដោយគ្មានញញើតអ្វីទាំងអស់ ចំណែកប្រធានមន្ទីរបរិស្ថាន និងប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ទំនងជាទទួលបានផលប្រយោជន៍ ទើបនាំគ្នាសម្ងំស្ងាត់ឈឹង ៕

IMG_1121