លោក ​ហេង​ សំបូរ ​មេគយខេត្ត​កំពត​មិនដែល​បង្ក្រាបទំនិញ​គេចពន្ធ ​របស់​ក្រុមឈ្មួញ​ធំៗ?

ខេត្តកំពត ៖ មន្ត្រី​នៅ​ច្រកព្រំដែន  ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ជំនាញ​គយ  បាន​ឃុបឃិត  ឲ្យ​មេ​ឈ្មួញ​ធំៗ  នាំចូល​ទំនិញគេចពន្ធ  រាប់សិប​ឡាន ក្នុង​មួយថ្ងៃៗ  ដូចជា​ប្រេងឆា ទឹក​ត្រចៀកកាំ  គ្រឿងឧបភោគ  បរិភោគ និង​ទំនិញ​ចម្រុះ  ដោយ​មិនបាន​បង់ពន្ធ ត្រឹមត្រូវ​តាមច្បាប់ នោះទេ ​។ ទំនិញគេចពន្ធ ដែល​នាំចូល​ពី​វៀតណាម  តាម​ច្រក​ព្រែក​ចាក  ត្រូវបាន​ក្រុម​ឈ្មួញ  ប្រើប្រាស់​រ៉ឺម៉ក​ធំៗ  សម្រាប់​ដឹកជញ្ជូន ឆ្លងកាត់​ព្រំដែន  ដើម្បី​យកមក​ទម្លាក់  នៅ​ទឹកដី​ខ្មែរ ចម្ងាយ​ប្រមាណ  ៥០​ម៉ែត្រ​ប៉ុណ្ណោះ ពី​ច្រកព្រំដែន  ដោយ​គេ​ដាក់​គរ ពេញ​ចិញ្ចើមផ្លូវ  រង់ចាំ​រថយន្ត មក​ដឹកជញ្ជូន  ចូល​ទី​រួម​ខេត្តកំពត  ដើម្បី​លក់​ចែកចាយ​តាម ខេត្តនានា។​

តាំង​ពី​ពេ​ល​ដែល លោ​ក ហេ​ង សំ​បូរ អតីត​​ប្រ​ធាន កា​រិយាល័យ​​គយ និង​​រដ្ឋាករ តន់​ហន់​ ត្រូវ​បានតែ​ង​តាំង ជា​មេ​​គ​យ ខេត្ត​កំព​ត កាលពី​​រសៀ​ល ថ្ងៃទី​​៥ ខែ​ធ្នូ ឆ្នាំ​២​០១៦ គេ​ស​ង្កេត​ឃើញ មន្ត្រី​​គយ​​ជា​ច្រើន មិន​​សប្បា​យ​ចិត្តនោះទេ ហើយ​រហូតដល់​ម៉ោង​នេះ គេ​មិនដែល​ឃើញ លោក ហេង សំបូរ ដឹកនាំ​បញ្ជា មន្ត្រីក្រោមឱវាទ ចុះ​ស្រាវជ្រាវ និង​បង្ក្រាប ការនាំ​ចូល ទំនិញ​ខុសច្បាប់ ជាពិសេស​ប្រេងសាំង និង​ទំនិញគេចពន្ធ របស់​ឈ្មួញ​ធំៗ ដើម្បី​យក​ស្នាដៃ បង្អួត​ថ្នាក់លើ សូម្បីតែ ១​ករណីសោះឡើយ​។​

​ ​ក្រុមអាជីវករ ដែល​នាំ​ទំនិញ​ចេញចូល តាម​ច្រក​ព្រែក​ចាក បាន​ត្អូញត្អែរ រអ៊ូរ​រទាំ ចំពោះ​ការ​កោសរូស យកលុយ​ក្រៅ​ប្រព័ន្ធ ច្រើន​ហួសហេតុ ពី​សំណាក់​មន្ត្រី​គយ ទោះបី​ទំនិញ​មួយចំនួន បាន​បង់ពន្ធ​ត្រឹម​ត្រួវ រួចហើយ​ក៏ដោយ ក៏​កូនចៅ លោក ហេង សំបូរ កោសរូស​តម្រូវ​ឲ្យ​បង់លុយ ក្រៅ​ប្រព័ន្ធ ច្រើនជាង អត្រា​បង់​ពន្ធគយ ស្របច្បាប់​ទៅទៀត ដូចជា​ទំនិញ ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ ត្រូវ​បង់​ចំនួន ១០​ម៉ឺន​រៀល ក្នុង​មួយ​ជើង និង​មួយ​រ៉ឺម៉ក​។ រថយន្ត​កូរ៉េ​ធុន​តូច ត្រូវ​បង់​ចំនួន ៣០​ម៉ឺន​រៀល ក្នុង​មួយ​ជើង និង​មួយគ្រឿង​។ រថយន្ត​ធុន​ធំ ត្រូវ​បង់​ចំនួន ១​លាន​រៀល ក្នុង​មួយ​ជើង និង​មួយគ្រឿង ដោយ​មិនទាន់​គិត ដល់​ការបង់ប្រាក់​ប្រចាំខែ​ផង​។​

ចំពោះ​ការដឹកជញ្ជូន ប្រេងសាំង របស់​ក្រុម​ឈ្មួញ​ធំៗ ពី​ចំណុច​កោះ​ខ្យង និង​កោះរ៉ុង ចូលមក​ស្រុក​ព្រៃនប់ និង​បន្ត​យកមក​ចែកចាយ ទូទាំង​ខេត្តកំពត ជាពិសេស​ស កម្ម​ភាព​ដឹកជញ្ជូន ប្រេងសាំង​គេចពន្ធ តាម​ទូក ដែលមាន​មន្ត្រី ការពារ​ព្រំដែន​ទឹកជា​អ្នកកាង ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ ច្រើនសន្ធឹក​សន្ធាប់ បែរជា​ជំនាញ​គយ ខេត្តកំពត សប្បាយ​ប្រមូល​លុយ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ​៕

IMG_0499