លោក​ គង់​ ភៀច​ ប្រធាននាយ​កដ្ឋានក​សិ-ឧស្សា​ហកម្មម​ន្ត្រីរាជកា​របន្តរិះ​គន់យ៉ាងខ្លាំង

រាជធានី​ភ្នំពេញ ៖មន្ត្រីរាជការ​ បាននិយាយថានាយកដ្ឋាន​ ជំនាញ​មួយ​នេះអាច​និយាយថា ជា​មុខមាត់​របស់​ក្រសួង កសិកម្ម ព្រោះថា  បើ​នាយកដ្ឋាន​មួយ​នេះ  មិនមាន​ការរីកចំរើន​នោះទេ  ក្រសួង​ក៏​មិនមាន​មុខមាត់​ នោះដែរ ។​
​មន្ត្រីរាជការ ​ទាំងនោះ​បាន​បញ្ជាក់ថា  លោក គង់ ភៀ​ច បាន​ប្រើ​យុទ្ធ​វិធី ដក​ការងារ​ពី​ការិយាល័យ​ ជំនាញ​មួយចំនួន  ដែល​គេ​គិតថា  មាន​ផលប្រយោជន៍​ យកទៅ​ឲ្យ​មន្ត្រី​នៅ​ ការិយាល័យ​ផ្សេងទៀត​ធ្វើ​ទាំង​ខុស​ជំនាញ  ខណដែល​មន្ត្រី​ ទាំងនោះ ជា​មនុស្ស ​ជិតស្និទ្ធ​ជា មួយ​លោក ។ ផ្តើម​ពី​នោះ ​បង្កលក្ខណៈ​ងាយស្រួល ​ដល់​លោក​ក្នុងការ ​ប្រមែប្រមូល​ផលប្រយោជន៍ ។ ទន្ទឹម​នោះ​ចាប់តាំងពី​លោក គង់ ភៀ​ច ឡើងកាន់តំណែង​ជា​ប្រធាន​នាយកដ្ឋាន គឺ​តាម​ការិយាល័យ​ជំនាញ​នីមួយៗ ពុំមាន​សម្ភារៈប្រើប្រាស់​ស​ម្រា​ប់​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​នោះទេ ហើយ​មិនដឹង​លោក​ប្រធាន​យកលុយ​របប​ទាំងនោះ​ទៅណា​ដែរ ។​
មន្ត្រីរាជការ​មួយក្រុម ដែល​អះអាងថា កំពុង​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បន្ត​រិះគន់​រាល់​ចំណាត់​ការមិន​ប្រក្រតី​របស់លោក គង់ ភៀ​ច ប្រធាន​នាយកដ្ឋាន ដែល​កំពុង​បង្ក​ការ​ថ្នាំងថ្នាក់​ពី​មន្ត្រី​ថ្នាក់ក្រោម ។​
​មន្ត្រីរាជការ​បាន​ទម្លាយ​ព័ត៌មាន​បន្តបន្ទាប់​ថា បើទោះបីជា​លោក គង់ ភៀ​ច ទើប​ទទួល​តំណែង​ប្រធាន​នាយកដ្ឋាន​នា​ពាក់កណ្តាល​ឆ្នាំ​២០១៦​មក ប៉ុន្តែ​បើ​ប្រៀបធៀប​ការងារ​ក្នុង​នាយកដ្ឋាន​គឺ​ពុំមាន​អ្វី​រីកចំរើន​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ ហើយ​អាច​ប្រៀបធៀប​ថា អន់​ជាង​ប្រធាន​នាយកដ្ឋាន​មុន​ទៅទៀត ដោយសារតែ​អសមត្ថភាព​របស់លោក​ប្រធាន ឬ​លោក​ប្រធាន​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ច្រើនជាង ។​
​ ​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី នៃ​ការងារ លោក គង់ ភៀ​ច បាន​រង់​នូវ​ការ​ចោទថា បាន​យក​រថយន្ត​រដ្ឋ​ចំនួន​៣​គ្រឿង​ទៅប្រើ​ប្រាស់​ជា​បុគ្គល ឬ​ក្នុង​គ្រួសារ​របស់លោក ក្នុងពេលដែល​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ផ្សេងទៀត មិនមាន​មធ្យោបាយ ដើម្បី​ប្រើប្រាស់​បំពេញការងារ សំខាន់​ការងារ​ចុះ​តាម​បណ្តា​ខេត្ត ។ រឿង​ដែល​ធ្វើ​ឲ្យ​មន្ត្រីរាជការ​ក្នុង​នាយកដ្ឋាន​ហួសចិត្ត​ជាងនេះទៅទៀត​នោះ គឺ​លោក គង់ ភៀ​ច បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជិតស្និទ​ធ្វើលិខិត​បេសកកម្ម​ឲ្យ​តែ​បក្សពួក​ខ្លួន ដើម្បី​ដក​លុយ​មក​ចាយវាយ​តាម​អំពើ​ចិត្ត ក្នុងនោះ​ក៏មាន​លិខិត​បេសកកម្ម ខ្យល់ ( មិនមាន​បេសកកម្ម​ចុះ​ធ្វើការ​តាម​ខេត្ត តែមាន P ដើម្បី​ដក​លុយ រាប់លាន? ) ។​
​មន្ត្រីរាជការ​ក្នុង​នាយកដ្ឋាន​បានបង្ហាញ​នូវ​ការមិន​ពេញចិត្ត​ចំពោះ​ឥរិយាបថ​លោក គង់ ភៀ​ច ប្រធាន​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម​នោះទេ ហើយ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់លើ​ជួយ​កែ​តម្រង់​ការងារ​លោក​ប្រធាន ឬ ប្រសិនបើ​អាច​គួរ​ដកតំណែង​លោក​ប្រធាន​តែម្តង ព្រោះថា បន្ត​រក្សាទុក​លោក​ប្រធាន​ដែល​បំពេញការងារ​បែបនេះ នាយកដ្ឋាន​ក​សិ​-​ឧស្សា​កម្ម និង​មិន​រីកចម្រើន​នោះឡើយ ។​
​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើនេះព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក គង់ ភៀ​ច ប្រធាន​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ផងដែរ ប៉ុន្តែ​មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​នៅឡើយ៕

images311