សមត្ថកិច្ចគយ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថាចាប់ តាំងពីលោក ខាន់ ផល្លា មកធ្វើជា មេគយចល័តប្រចាំ ខេត្តនេះគឺ មានឈ្មួញ ខិលខូចនាំ ចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់ តែច្រើនឡើងៗព្រោះលោក ខាន់ ផល្លា មិនដែល បង្ក្រាប ក្រុមឈ្មួញនាំចូល ទំនិញគេចពន្ធនិងទំនិញ បង់ពន្ធមិនគ្រប់នោះទេ ។ ប្រភពខ្លះបានឲ្យ ដឹងថា លោក ខាន់ ផល្លា ជាអ្នកឃុបឃិតជាមួយមន្ត្រីគយ ប្រចាំច្រកព្រំដែន ក្នុងការបើកដៃឲ្យ ក្រុមឈ្មួញធំៗមួយចំនួននាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក ហើយមាន ការបែងចែកផល ប្ រយោជន៍ យ៉ាងរំភើយ ។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន ដែល ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម ដែលជាមេគយធំ មិនគួរបណ្តែតបណ្តោយ តទៅទៀតទេ ព្រោះលោក ខាន់ ផល្លា កំពុងបំផ្លាញចំណូលពន្ ធរដ្ឋយ៉ាងច្រើន ។
អំពើពុករលួយរបស់ លោក ខាន់ ផល្លា មេគយចល័តនៅ ខេត្តឧត្តរមានជ័យ គឺជារឿង មិនអាចបិទបាំង បានទេបន្ទាប់ពីឈ្មួញនិង អាជីវករ ក៏ដូច ជា ប្រជាពល រដ្ឋដែលដឹកទំនិញពីទឹក ដីសៀមចូលទឹកដីខ្មែរតាម ច្រកជាំស្រងាំ និងច្រកអូរស្មាច់ នាំគ្នាបើកកកាយជាបន្តបន្ទាប់។ ការដែលលោក ខាន់ ផល្លា អាចធ្វើអ្វីៗតាមអំពើចិត្តក៏មានការបើកដៃពីសំណាក់ប្រធានសា ខាគយខេត្ តឧត្តរមានជ័យ ផងដែរដោយមាន ការបែងចែកផល ប្រយោ ជន៍ យ៉ាងសុខ ស្រួល។ ដូច្នេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យមើលខ្លះ ផងព្រោះមួយរយៈ ពេលចុងក្រោយ នេះលោក ខាន់ ផល្លា មេគយចល័តខេត្តឧត្តរមានជ័យ កាន់តែល្បីល្បាញយ៉ាងពេញបន្ទុកខាងពុករលួយ។
ប្រភពពីឈ្មួញនិងអាជីវក រតូចតាចដែលនាំទំនិញពីទឹកដីសៀមចូលទឹកដីខ្មែរ តាមច្រក ជាំស្រងាំ ច្រកអូរស្មាច់ និងច្រករបៀង នានាក្នុងខេត្តឧត្តរមាន ជ័យ បានឲ្យដឹងថា ទោះបីពួក គាត់នាំចូលទំនិញស្រ បច្បាប់បង់ពន្ធត្រឹមត្រូវ នៅច្រកព្រំដែនរួចហើយ ក៏ដោយក៏ចៀសមិនផុតពីបង់លុយឲ្យក្រុមលោក ខាន់ ផល្លា តាមការកំណត់ដែរ។ មានការរិះគន់ចំៗថា លោក ខាន់ ផល្លា កំពុងតែប្រើណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងក្រអឺតក្រទម មិនញញើតអ្វី ទាំងអស់ ព្រោះការកំណត់ឲ្យអាជីវករនិងឈ្មួញបង់លុយពេលដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្ត ឧត្តរមានជ័យ គឺពុំមាន ចេញវិក្កយបត្រ ត្រឹម ត្រូវឡើយ។ ទង្វើរបស់លោក ខាន់ ផល្លា និងបក្ខ ពួកកំពុងធ្វើឲ្យឈ្មួញនិងអាជីវកររកស៊ីត្រឹមត្រូវប្រឈមនឹងការលំបាកកាន់តែខ្លាំងព្រោះអី ត្រូវចំណាយលុយក្រោមតុឲ្យសមត្ថកិច្ចពុករលួយច្រើនពេកហួសដែនកំណត់៕
Recent Comments