ខេត្តក្រចេះ៖ បើទោះសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា គ្រឿងចក្រកំពុងចូល ឈូសឆាយដីព្រៃដោយ អត់ច្បាប់ នៅចំណុចផ្លូវ ក្រុមហ៊ុនឈុនហុងស្ថិត ក្នុងស្រុកព្រែកប្រសព្វ ជាប់ព្រំប្រទល់ ស្រុក សំបូរខេត្ តក្រចេះ ។ប្រភពព័ត៌មាន មួយផ្សេង ទៀត បាន បង្ហើបអោយដឹងថា គ្រឿងចក្រទាំងនោះ ជារបស់មន្ត្រី កងរាជអាវុធហត្ថ មេស្នាក់ការសន្តិសុខ ៧០៦ឈ្មោះសនសុផាត ជាអ្នកនាំគ្រឿង ចក្រចូលឈូសឆាយដីព្ រៃដែលមាន អាជ្ញាធរលោកសេក ប៊ុនហេង ជាអភិបាល ស្រុកព្រែប្រសព្វកំពុងតែលាក់បាំងនិងឃុបឃិតគ្នាដើម្បីតែប្រយោជន៍បក្ខពួករបស់គាត់ប៉ុណ្ណោះ។យោងគោលនយោបាយគណបក្សប្រជាជនកម្ពុជាត្រូវបានដាក់ចេញគឺទប់ស្កាត់និងប្រឆាំងការឈួសឆាយទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់។ទោះយ៉ាងណាសេចក្ដីរាយការណ៏នេះគឺបឋមនៅឡើយអង្គភាពសារព័ត៌មាន យើងសូមគោរព លោកអភិបាល មេត្តាបក ស្រាយដើម្បី រក្សានូវភាពស្អាតស្អំនិងយុត្តិធម៌៕
Recent Comments