មន្រ្តីគយ មួយរូបបម្រើការងារ នៅសាខាគយនិងរដ្ឋាករ ខេត្តឧត្តរមានជ័យ បាន បានអោយដឹងថា ការបង់ ពន្ធចូលរដ្ ឋពីសំណាក់ក្រុម ឈ្មួញខិលខូចមិន គ្រប់នោះទេ ព្រោះ មានការឃុបឃិតគ្នារវាង មន្រ្តីគយពុករលួយ និង ឈ្មួញដោយ បង់ពន្ ធតែមួយចំនួន តូចប៉ុណ្ណោះ ចំណែកសល់ មួយចំនួនទៀតមន្ត្រីគយ យកដាក់ហោប៉ៅ ជាផលប្រយោជន៍ផ្ទាល់ ខ្លួន ហើយ ឈ្មួញក៏ងាយស្រួល ប្រព្រឹត្តបទល្មើស សេដ្ឋកិច្ចដែរ។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ និងក្រុមឈ្មួញរកស៊ីត្រឹមត្រូវបានស្នើដល់អាជ្ញាធរខេត្តឧត្តរមានជ័យ និងស្ថាប័នជំនាញរបស់រដ្ឋាភិបាល គប្បីត្រួតពិនិត្យភាពមិនប្រក្រតីជុំវិញការបំពេញការងាររបស់លោក ខាន់ ផល្លា និងបក្ខពួកខ្លះផង ព្រោះមានការរិះគន់ពីមតិសាធារណៈក្នុងខេត្តឧត្តរមានជ័យយូរមកហើយ។ ប្រភពដដែលបានបញ្ជាក់ថា បើបណ្តែតបណ្តោយបន្តទៀតគឺមានតែរដ្ឋនិងប្រជាពលរដ្ឋស្លូតត្រង់ប៉ុណ្ណោះជាអ្នករងគ្រោះដោយខាតបង់ថវិកាជាតិ ហើយអំពើពុករលួយ ។
លោកខាន់ ផល្លា មន្ត្រីគយចល័តនៅខេត្តឧត្តរមានជ័យ ត្រូវបានក្រុមឈ្មួញរិះគន់ថា កំពុងប្រើអំណាចរបស់ខ្លួននិងបក្ខពួក ដើម្បីប្រមូលលុយពីបណ្ដាក្រុមឈ្មួញដោយពុំមានញញើតច្បាប់ឬអាជ្ញាធរខេត្តឧត្តរមានជ័យអ្វីទាំងអស់។ ប្រភពដដែលបានបញ្ជាក់ថា មន្រ្តីគយឈ្មោះ ខាន់ ផល្លា ដែលគេដឹងថាមានខ្នងធំនៅក្នុងជួររដ្ឋាភិបាលនោះ កំពុងតែ ប្រើប្រាស់ ឥទ្ធិពលរបស់ខ្លួនប្រមូលលុយពីឈ្មួញតាមអំពើចិត្ត។
ឈ្មួញនៅខេត្តឧត្តរមានជ័យ បានបង្ហើបថាចាប់តាំងពី លោក ខាន់ ផល្លា បានទៅឈរជើងជាមន្រ្តីគយនៅខេត្តឧត្តរមានជ័យ រួចមកបទល្មើសសេដ្ឋកិច្ចមានការកើនឡើងយ៉ាងគំហុក។ ប្រភពដដែលបានបញ្ជាក់ថា លោក ខាន់ ផល្លា បានបើកដៃ ឲ្យ ក្រុមឈ្មួញ ពុករលួយមួយចំនួនដែលត្រូវរ៉ូវជាមួយបក្ខពួក លោក ខាន់ ផល្លា ដឹកជញ្ជូន ទំនិញស្ទើរគ្រប់ប្រភេទ មកពីប្រទេស សៀម យ៉ាងអនាធិបតេយ្យដែលមានទាំងសាំងគេចពន្ធផងដែរ៕
Recent Comments