ប្រជា​ពលរដ្ឋរិះ​គន់ទៅ​លោក អ​ភិបាលខេត្តអភិបាល​ស្រុកអធិការ​នគរបាល​​និងមេបញ្ជា​ការកងរាជអា​វុធហត្ថ​ស្រុកល្វាឯមថាមិនបង្ក្រាបល្បែងស៊ីសង

ស្រុកល្វាឯម៖ប្រជាពលរដ្ឋជាច្រើនរស់ស្រុកល្វា​ឯម​ បាន​រិះគន់​ទៅលោក អភិបាលខេ​ត្ត អភិបាលស្រុកល្វាឯម ក៏ដូចជា​អធិការនគរបាលស្រុ​កល្វា​ឯម ​និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុកល្វាឯមថា មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែង​ស៊ីស​ង​ឲ្យ​ស្របទៅតា​ម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ផ្ទុយ​ទៅ​វិញ​អ្នកបើក​ល្បែងស៊ីសង​ដូចជា ល្បែង​បញ្ជល់មាន់ និង​បៀ​អាប៉ោងគ្រឿងញៀនដែលស្ថិ​តនៅ​ ផ្លូវចូលវត្ត​ ខ្សាច់ពោធិអារ្យ  ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាលត្រូវបាន​​គេ​ដឹ​ងថា មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​​ដោ​​យ​រលូន​។ មាន​សេចក្ដីរាយការណ៍​ថា មន្ត្រីនគរបាល និង​មន្ត្រី​អាវុធហត្ថ​មួយចំនួន ជា​អ្នក​កាង​​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​ស្រុកល្វាឯម ទើប​ការបង្ក្រាប​គ្មាន​ប្រសិទ្ធភាព​។ប្រភពពី​​ប្រ​ជា​ពលរដ្ឋ​និង​អាជីវករ​ផ្សារ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ល្បែង​ស៊ីសងនៅក្នុង​ស្រុកល្វា​ឯម  ​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មិន​ដែលមាន​មន្ត្រី​អាជ្ញាធរ ឬ​សមត្ថ​កិច្ច​ពា​ក់ព័ន្ធ​​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ថា ល្បែង​ស៊ីសងត្រូវបាន​គេបើកដោ​យ​ចំ​ហរ​តែម្តងគឺ៣ថៃ្ង(អង្គារ៏ព្រហស្បត្តិ៏និងថៃ្ងអាទិត្យក្នុងចំណូលពីអ្នកចូលលេងមិ​នក្រោម៣ម៉ឺន​ទៅ៥ម៉ឺនដុល្លារឡើយ) ហើយ​ពុំមាន​មន្ត្រីនគរបាល​ឬ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ឃុំ និង​ថ្នាក់​ស្រុក ចុះម​ក​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​នោះទេ​។ ទន្ទឹមនឹងនេះ​អ្នក​​បើកល្បែងប្រាប់​ទៅ​​អតិថិជន​រប​ស់​ពួកគេ​ថា ពួកគេ​បង់លុយ​ប្រចាំខែ​ទៅ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ប្រចាំខែ ទើប​​អាច​រកស៊ី​បា​ន​រលូន​ចៀស​ផុតពី​ការបង្ក្រាប​។មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ ករណី​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​រីក​រាលដាល​នៅ​ស្រុកល្វាឯម គឺអភិបាលស្រុកល្វាឯម ជា​អ្ន​កទទួលខុសត្រូ​វ​ធំជាងគេ​ព្រោះ​លោក ជា​អភិបាលហើយ​មិន​គិតគូរ​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង​​ដើម្បី​ពង្រឹង​ស​ន្តិសុខ​សង្គម​។ ប្រសិនបើ​លោកស្រុកល្វាឯម ក៏ដូចជា​អធិការនគរបាល​ស្រុ​កល្វាឯម និង​មេប​ញ្ជាការ​កងរាជអាវុធហត្ថ​ស្រុកល្វាឯម យកចិត្តទុកដាក់​​ពង្រឹង​សន្តិសុខ​ស​ង្គម​ស្របតាម​គោ​លនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះ គឺ​ល្បែងស៊ីសង​មិន​​រាលដាល​ដូច​ស​ព្វថ្ងៃ​នេះឡើយ​។ ដូច្នេះ​លោកអភិបាលខេត្តកណ្តាល​និង​លោកស្នងការ​នគ​របាល​ខេត្តបន្ទាយ​មានជ័យ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ល្បែង​ស៊ីសងគ្រឿង​ញៀន​កំពុង​រាលដាល​​យ៉ាងខ្លាំង​ក្លា​នៅស្រុកល្វាឯមដែលស្​ថិតនៅ ផ្លូវចូលវត្ត ខ្សាច់ពោធិអារ្យ ក្នុងទឹកដី ភូមិខ្សាច់ ឃុំ​អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ពាក់ព័ន្ធនិងពត៌មានរិះគន់ពីប្រជាពលរដ្ឋសារពត៌មានយើងរង់ចាំបកស្រា​យសមត្ថកិច្ចបង់ខែរាល់ម៉ោងធើ្វការដើម្បីឲ្យសុក្រិត្យនិងយុត្តិធម៌៕

16507931_707075369465811_816313305226414325_n