ខេត្តព្រះវិហារ៖ ក្រោយសារព័ត៌មានយើង ចេញផ្សាយស្ដីពីសកម្មភាព រោងម៉ាស៊ីនអារ ឈើ របស់ ក្រុមឈ្មួញនៅ ខាងក្រោយកងពលលេ ខ៣ ឈៀងខាងត្បូងក្នុងទឹកដីក ងអង្គរក្សនិងច្រើនកន្លែង ទៀតស្ថិតក្នុងឃុំកន្ទួត ស្រុកជាំ ក្សានខេត្ត ព្រះវិហារសមត្ថកិច្ចមិនហ៊ាន បង្ត្រាបនោះ។រហូតដល់រសៀល ថ្ងៃទី២៧ខែកុម្ភៈនេះ សេចក្ដីរាយ ការណ៍ថ្មីពីទី តាំងម៉ាស៊ីនអារ ឈើមក ថាកាលពីម្សិលមិញ ថ្ងៃទី២៦កុម្ភៈមានកម្លាំងមន្ត្រីបរិស្ថាន បានចុះទៅទីតាំងនោះ ហើយ។ប៉ុន្តែគេមិន ទាន់ ឃើញ មានការ បង្ក្រាបពីគណៈបញ្ជាការ ខេត្តព្រះវិហារនៅឡើយ។ ប្រភពពីមន្ត្រីយោធា តូចតាចបានប្រាប់ អង្គភាពសារព័ត៌ មានយើង អោយដឹងថារោងម៉ាស៊ីន ប្រភេទរណាខ្សែមួយកន្លែង ចាប់ពីរទៅបីគ្រឿង ចំនួន៩ កន្លែងកំពុង បញ្ចេញ សកម្មភាព អារនិងច្រៀកឈើដោយខុសច្បាប់មិនញញើតនិងការបង្ក្រាបរបស់សមត្ថកិច្ចថ្នាក់លើខណៈគេអះអាងថាបង្កើតម៉ាស៊ីនអារឈើលក់គ្រាន់បានលុយចែកគ្នាដាក់ហោប៉ាវផ្ទាល់ខ្លួន។ក្រៅពីប្រាក់សម្រាប់បង់អោយនាយខណ្ឌរដ្ឋបាលព្រៃឈើនិងប្រធានមន្ទីរក សិកម្មមួយចំណែកធំបង់អោយលោក អភិបាល ខេត្តព្រះវិហារ…?។ ទុកគ្រាន់ដាក់ ហោប៉ាវ ទើបប្រព្រឹត្ត ទៅបានយ៉ាងរលូនដូច្នេះ ។មន្ត្រីយោធាតូចតាចលើកឡើង ថាករណីឈ្មួញដាក់ម៉ាស៊ីន អាឈើជាទ្រង់ទ្រាយ ធំក្រោយ លេសបោក ថាយកលុយចិញ្ចឹមយោធា ទាំងនេះគួរនាយឧត្ដមសេនីយ៍ ផ្កាយមាស៤ហ៊ីងប៊ុនហៀង ចាត់វិធានការបែបណាលើ មេញ្ជាការយោធាកងអង្គរក្ស ដែលកំពុងបង្កវិនាសកម្ មព្រៃឈើយ៉ាងអនាធិបតេយ្យទាំងនោះ ។ជុំវិញសេចក្ដីរាយ ការណ៏ខាងលើអង្គភាពយើងរង់ចាំទទួលស្វាគមន៍រាល់ការបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ ព័ន្ធនៃខេត្តព្រះវិហារ ទាំងអស់ដើម្បីទទួលបានព័ត៌មានសុក្រិត្យនិងយុត្តិធម៌៕
Recent Comments