បទ​ល្មើស​កាប់​ឈើប្រ​ណិតតំបន់​ក្រៅបាតអាង​ទំនប់វារីអគ្គិស​នីសេសាន​ក្រោម២​កើតពេញ​បន្ទុក

ប្រភពពី ប្រជាសហគមន៍ក្នុងឃុំ ស្រែគរបានឲ្យដឹងទៀតថា មានរថយន្តបង្កុងនិង រថយន្តយីឌុបជាច្រើន គ្រឿងក្នុងមួយថ្ងៃ ៗ ដឹក ឈើចេញ ពីតំបន់ក្រៅបាតអាងចូល ទៅក្នុងតំបន់ បាតអាងរួចទើប ដឹកចេញពីតំបន់ បាតអាងទៅកាន់ បណ្តាខេត្តនានាយ៉ាង រលូនព្រោះមានការ ឃុបឃិតជាមួយសមត្ថកិច្ ចច្រើនស្ថាប័ន។

ប្រភពពីសមត្ថកិច្ចតូចតាចបានឲ្យដឹងថាមានមនុស្សម្នាក់ឈ្មោះជ័យជាអ្នករត់ការបើកផ្លូវឲ្យរថយន្តធំៗដឹកឈើ ចេញ ពីតំបន់ បាតអាងទំនប់ វារីអគ្គិសនីសេសានក្រោម២ ទៅកាន់បណ្តាខេត្តផ្សេងៗក្នុង នោះក៏មានការដឹកឈើចេញទៅ ស្រុកតាមច្រក របៀងជាច្រើនកន្លែងក្នុងខេត្តស្វាយរៀងផងដែរ។ជាក់ស្តែងថ្មីៗនេះសមត្ថកិច្ចចម្រុះឆែកឆេរទីតាំងស្តុកឈើរបស់ឈ្មួញ នៅក្នុងស្រុករមាសហែកនិងស្រុករំដួលខេត្តស្វាយរៀងហើយរកឃើញខុសច្បាប់ឈើរាប់រយម៉ែត្រគូបប្រភព ពីប្រជាពលរដ្ឋ រស់នៅ ក្នុងស្រុកសេសានខេត្តស្ទឹងត្រែងបានឲ្យដឹងថាបទ ល្មើសកាប់ ឈើនិងដឹកជញ្ជូន ឈើចេញ ពីតំបន់ខាង ក្រៅបាតអាងទំនប់វារីអគ្គិសនី សេសានក្រោម២កំពុងកើតឡើង យ៉ាងរាលដាលដោយសារក្រុមឈ្មួញ ប្រើប្រាស់អាជ្ញាប័ណ្ណ ក្រុមហ៊ុនសំអាតបាតអាងធ្វើឲ្យឈើខុសច្បាប់ក្លាយជាឈើស្របច្បាប់។ប្រជាសហគមន៍ក្នុងឃុំស្រែគរស្រុកសេសានបានឲ្យដឹងថាអាជ្ញាធរខេត្តស្ទឹងត្រែងមន្ត្រីរដ្ឋបាលព្រៃឈើមន្ត្រីបរិស្ថាននិង សមត្ថកិច្ច ពាក់ព័ន្ធដទៃទៀត មិនត្រួតពិនិត្ យឈើខុសច្បាប់ ដែលឈ្មួញដឹក ចេញពីតំបន់ក្រៅបាតអាង ចូលទៅក្នុងតំបន់ផ្ទៃអាងទំនប់ វារីអគ្គិសនីសេសានក្រោម២នោះទេ។ផ្ទុយទៅវិញពួកគេឃុបឃិតឲ្យមានបទល្មើសកើតឡើងយ៉ាងអនាធិបតេយ្យដើម្បីជាថ្នូរនឹងផលប្រយោជន៍ យ៉ាងសុខស្រួល។

សកម្មជនព្រៃឈើក្នុង ខេត្តស្ទឹងត្រែងនិងមន្ត្រីអង្គការក្រៅ រដ្ឋាភិបាលបានឲ្យ ដឹងថាឈើក្នុងផ្ទៃអាងទំនប់ វារីអគ្គិសនី សេសានក្រោម២ត្រូវបំផ្លាញអស់ ទាំងស្រុងតាំងពីអំឡុងឆ្នាំ២០១៥ព្រោះ ឈ្មួញកាប់ដឹក ជញ្ជូនធ្វើអាជីវ កម្មយ៉ាង ពេញបន្ទុក។ចំណែកឈើដែលឈ្មួញដឹកចេញបច្ចុប្បន្នគឺជាឈើដែលគេកាប់នៅក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីហើយជ្រកនៅ ក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុនសំអាតបាតអាងយ៉ាងរលូនព្រោះមានមន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយមួយចំនួនជួយបិទបាំង។ ក្រសួងនិងស្ថាប័នពា ក់ព័ន្ធជាពិសេសលោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរបណ្តែតបណ្តោយ តទៅទៀតទេព្រោះព្រៃឈើ ក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេ សានក្រោម២ កំពុងប្រឈម ៕

IMG_2083 IMG_2085-1024x576 IMG_2086