ខេត្តស្ទឹងត្រែង៖ តាមសេចក្ដីរាយការណ៍បាន ឲ្យដឹងថា មានរថយន្តខ្នាតយក្សជាច្រើន គ្រឿងប្រភេទយ៉ីឌុប បានសម្រុក ដឹក ជញ្ជូនឈើប្រណិតខេខ១និងខេខ២ចេញ ពីកន្លែងស្ដារបាតអាង ស្ថិតនៅឃុំស្ដៅឃុំ ស្រែគរស្រុកសេសាន ខេត្ត ស្ទឹងត្រែង ឆ្ពោះ ទៅកាន់បណ្ដារ ខេត្តក្រុងមួយចំនួនដែលមាន មេការម្នាក់ឈ្មោះ ជ័យ ជាអ្នករត់ការ ក្នុងក្នុងការ នាំក្បួនរថយន្ត ដឹកឈើ ទាំងនោះ ។ជាមួយគ្នានេះក្រុមហ៊ុន ដែលមានសិទ្ធិស្ដារបាតអាង ត្រូវបានប្រភពបង្ហើបប្រាប់ថា ជារបស់លោក ឧកញ៉ាគិតម៉េង មហាសេដ្ឋីរកស៊ីផ្នែកជំនួញ ។
យ៉ាងនេះក្ដីបុរសម្នាក់ ដែលបានដឹងរឿងដឹកឈើនេះ បានបង្ហើបថាក្រុមហ៊ុន ជារបស់ លោកឧកញ៉ា គិតម៉េងក្នុងការ ដឹកជញ្ជូន ឈើមានការបង់ពន្ធត្រឹមត្រូវដោយផ្ទៃដី សម្រាប់ស្ដារបាតអាងនោះមានជាង៣ម៉ឺនហិកតា។បុរសរូបនោះមិនបានបញ្ជាក់ លំអិតនោះទេគ្រាន់ តែថាការរត់ការក្នុងការ ដឹកជញ្ជូនឈើ មានឈ្មោះជ័យ។
សេចក្ដីរាយការណ៍បន្ថែមថាក្រុមហ៊ុនខាងលើបានប្រើប្រាស់រថយន្តធុនធំក្នុងការដឹក ជញ្ជូន ឈើក្នុង មួយយប់ៗ ជាច្រើន គ្រឿង ដោយផ្ទុកឈើមានទម្ងន់ រាប់តោនដែល កំពុងតែ បំផ្លាញផ្លូវ យ៉ាង ធ្ងន់ធ្ងរផ្គើន ទៅនឹងបទបញ្ជា របស់ សម្ដេច តេជោហ៊ុនសែន ផងដែរ។
ការស្ដារបាតអាងនៅតំបន់ទំនប់វារីអគ្គិសនីសេសាន២ដែលក្រុមហ៊ុនកំពុងធ្វើសកម្មភាព អាឈើនិង ដឹកជញ្ជូនឈើ ទាំង យប់ ទាំងថ្ងៃ ត្រូវបានគេសង្ស័យថាមានភាពមិនក្រក្រតីជាច្រើន ។ ពតិមានយើងមិនអាចទាក់ទងតំណាងក្រុមហ៊ុនដែលមានសិទ្ធស្ដារបាទអាង ទំបន់វារីអគ្គិសនីសេសាន២ បាននៅឡើយទេ ដោយមិនមាន លេខទូរស័ព្ទទំនាក់ទំនងបានឡើយ៕
Recent Comments