ខេត្តព្រះសីហនុ :ប្រភពខ្លះបានឲ្យដឹងថា ការដែលលោក សេង ណុង ហ៊ានប្រព្រឹត្ តអំពើពុករលួយយ៉ាង គឃ្លើន ដូច សព្វ ថ្ងៃនេះ គឺដោយសារតែអាងមាន ខ្នង បង្អែករឹងមាំ នៅក្នុងក្រសួងសុខាភិបាល ដែលចាំជួយបិទបាំង អំពើអាក្រក់ របស់ ខ្លួន គ្រប់ពេលវេលាលោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលល្បីល្បាញខាង ប្រព្រឹត្តអំពើពុករលួយ បក្ខពួក និយមយ៉ាងពេញ បន្ទុកនាពេលកន្លងមកនោះ បច្ចុប្បន្នបន្ត ប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុកដដែល ម្យ៉ាង ទៀត លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បច្ចុប្បន្នចូលចិត្តតែមន្ត្រីពុក រលួយដែលចេះរកផល ប្រយោជន៍ឲ្យខ្លួន ហេតុ នេះហើយទើបលោក ម៉ម ប៊ុនហេង រក្សាទុក មន្ត្រីពុករ លួយដូចជាលោក សេង ណុង ដោយមិន ខ្វល់ ពីការរិះ គន់អ្វី ទាំងអស់។
កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០១៧មានត្រាក់ជាច្រើនសន្លឹកត្រូវបានគេប្រទះ ឃើញនៅ មុខមន្ទីរពេទ្យបង្អែក ខេត្តព្រះ សីហនុ នឹងនៅកន្លែងខ្លះទៀត ក្នុងក្រុងព្រះសីហនុ ហើយ ខ្លឹមសារនៃត្រាក់នោះ គឺលាតត្រដាងអំពើពុករលួយ របស់លោក សេង ណុង ដែលជា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត។ តាមរយៈខ្លឹមសារនៃត្រាក់នោះបានបង្ហាញយ៉ាងច្បាស់ថា លោក សេង ណុង នៅតែ ប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម ដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នង បង្អែករឹងមាំ។ បញ្ហានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុក រលួយគួរពិនិត្យ មើល ខ្លះផង ព្រោះរឿងអាស្រូវ ពុករលួយរបស់លោក សេង ណុង ជារឿងដដែលៗ។
សូមបញ្ជាក់ថាកន្លងមកក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុជាច្រើននាក់ ធ្លាប់បើកកកាយ រឿងអាស្រូវពុក រលួយ របស់លោក សេង ណុង ជាសាធារណៈរហូត មានក្រុម អធិការកិច្ចក្ រសួងសុខាភិបាលចុះទៅស៊ើប អង្កេតទៀតផង។ ក៏ប៉ុន្តែទំនងក្រុមអធិការកិច្ចទាំង នោះត្រូវថ្នាំសណ្តំរបស់លោក សេង ណុង ទើបរកមិនឃើញអំពើពុករលួយរបស់មន្ត្រីរូបនេះ ហើយជួយបិទបាំងរឿងអាស្រូវពុករលួយរបស់លោក សេង ណុង យ៉ាងស្ងាត់ៗទៅវិញ នៅតែបន្តប្រព្រឹត្ត អំពើពុករលួយ ប្រ មូល ផល ប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់ រហូតដល់មានការបាចត្រាក់លាតត្រដាង អំពើពុក រលួយរបស់ លោក សេង ណុង ជាថ្មីទៀតដើម្បីឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល និងស្ថាប័ន ពាក់ ព័ន្ធ ដទៃទៀត បានដឹង។
Recent Comments