អំពើពុក​រលួយនៅ​រដ្ឋាកទឹក​ខេត្តបាត់​ដំបងត្រូវបាន​លាតត្រដាង

ខេត្តបាត់ដំបង៖ មានការលើកឡើង ជាបន្តបន្ទាប់ថា អំពើពុករលួយ នៅអង្គភាព រដ្ឋាកទឹក ខេត្តបាត់ដំបង ត្រូវបាន បើកកកាយ ជាសាធារណះហើយ។ នេះបើតាម គេហទំព័រ ព័ត៌មាន ក្នុងស្រុក បានចេញផ្សាយ នៅថ្ងៃ១៧កុម្ភះនេះ។

យោងតាមប្រភព បានឲ្យដឹងថា ភាពមិនប្រក្រតី និងអំពើពុករលួយ នៅអង្គភាព រដ្ឋាកទឹកខេត្តបាត់ដំបង ក្រោមការដឹកនាំ របស់លោកតូច ឈួនសៅរិទ្ធ អស់រយៈពេល ជាង១០ឆ្នាំមកនេះគឺ មានទំហំធំធេងណាស់ ដែលធ្វើអោយ បាត់បង់ថវិកាជាតិ ក្នុងឆ្នាំៗ រាប់រយលានរៀលប៉ុន្តែសកម្មភាព មិនត្រូវបាន ក្រុមអធិការកិច្ច និងក្រុមសវនកម្ម រកឃើញទេ ដោយសារលោកប្រធាន គាត់ពូកែរៀបចំ របាយការណ៍ ចំណូលនិង ចំណាយកុហក ថ្នាក់លើ មានជំនាញខ្ពស់ និងសហការគ្នាផ្ទៃ ក្នុងចែកគ្នាស៊ី បានល្អ។

ចំណែកលោកសំ បូរផូ ប្រធានមន្ទីរ ឧស្សារហកម្ម និងសិប្បកម្ម ខេត្តបាត់ដំបង ក៏មិនហ៊ានជាមួយលោកតូច ឈួនសៅរិទ្ធ ដែរទោះ លោកជាប្រធានមន្ទីរ ត្រូវជាចៅហ្វាយរបស់លោកតូច ឈួនសៅរិទ្ធ ក៏ដោយ។

ព្រោះលោកប្រធានមន្ទីរ ពុំអាចមានលទ្ធភាព ដូចលោកតូច ឈួនសៅរិទ្ធ ទាំងបក្ខពួក ជាមន្ត្រីធំនៅខេត្តនិង ភ្នំពេញ បើនិយាយពី ទឹកប្រាក់ គឺចាញ់ដាច់ កាន់តែឆ្ងាយ ទៅទៀត។ ដូច្នេះចាប់តាំងពី លោកសំ បូរផូ ឡើងជា ប្រធានមន្ទីរ គឺរូបគាត់បាន បណ្ដោយអោយលោកតូច ឈួនសៅរិទ្ធ បង្កព្យុះភ្លៀង កាន់តែខ្លាំងៗ ពីមួយថ្ងៃទៅ មួយថ្ងៃប៉ុន្តែ លោកសំ បូរផូ ក៏ត្រូវបានលោកតូច ឈួនសៅរិទ្ធ ផ្ដល់ផល ប្រយោជន៍ខ្លះៗដែរ ដើម្បីអោយ គាត់ស្រងំ ស្ងៀមបូករូមរាល់ចំណូល ចំណាយរបស់ រដ្ឋាករស្វ័យត ផងធ្វើអោយ លោកសំ បូរផូ យកលេស ដេកលក់ដើម្បី សុខសាន្ត តែម្ដង។

ប្រភពបានអោយដឹងថា សកម្មភាពប្រព្រឹត្ត អំពើពុក រលួយរបស់ លោកប្រធាន រដ្ឋាកទឹកតូច ឈួនសៅរិទ្ធ កន្លងមកគឺ មានការចូលរួម ពីលោកអនុប្រធាន អ៊ុតក្លឹង និងប្រធាន គណនេយ្យ លោកសេងធាង រួមនិងមន្ត្រី សំខាន២ រូបផ្សេងទៀត។

របៀបនៃការ ប្រព្រឹត្ត អំពើពុក រលួយរបស់ លោកប្រធាន និងបក្ខពួក នាពេលកន្លងមកគឺតាមរយៈការ កេងបន្លំ ចំណូលថ្លៃ ទឹកដែលមួយខែៗ ពួកកិបកេង បានមិនតិច ជាង៣០លានរៀល។

ក្រៅពីនោះពួក គេបានកិបកេង ថវិកាចំណាយ លើការកសាង ថែទាំជួសនិង តបណ្ដាញទឹកទឹកថ្មី រួមនិងការ កេងបន្លំការ ចំណាយ ផ្នែករដ្ឋបាល ប្រាក់បេសកកម្ម របស់មន្ត្រី ក្នុង១ឆ្នាំបាត់ប្រាក់ រាប់រយលាន រៀលថែមទៀត។

ហើយប្រាក់ដែល គេកិបកេង គឺលោកប្រធានតូច ឈួនសៅរិទ្ធ បានចែកអោយលោកអនុប្រធានអ៊ុត ក្លឹង មួយធំនិង លោកប្រធាន គណនេយ្យ សេងធាង មួយផ្នែក តូចរួមនិងមន្ត្រី ជាបក្ខពួកមួយ ផ្នែកតូចទៀត សរុបទាំងអស់ គឺប្រមាណ ជាង២០រយនៃប្រាក់ពុករលួយ។

ចំពោះមន្ត្រី ដែលជាបក្ខពួក លោកប្រធានតូច ឈួនសៅរិទ្ធ គឺនណាម្នាក់ ប្រឆាំងតវារឿងចំណែកផលពី អំពើពុករលួយឡើយ ទោះលោកប្រធាន ស៊ីច្រើនជាង ដោយសារ ពួកយល់ថាលោកប្រធានមនុស្ស ចេះចែករំលែក ណាមួយលោកប្រធាន ក៏យកទៅបែង ចែកជូនថ្នាក់លើខ្លះៗដែរ។

ដូច្នេះទើបបាន លោកតូច ឈួនសៅរិទ្ធ មានវាសនា ធ្វើជាប្រធានអង្គភាព រដ្ឋាកទឹកខេត្តបាត់ដំបង បានខ្ទង់១១ឆ្នាំមក នេះប៉ុន្តែ សម្រាប់មន្ត្រី មួយចំនួន ជាពិសេស មន្ត្រីតូចតាចគឺពួកគាត់មិន បានទទួល ផលប្រយោជន៍ អ្វីក្រៅតែពី ប្រាក់ខែហើយ ខំធ្វើការប្រៀប បាននិងខ្ញុំបំរើអោយ លោកតូច ឈួនសៅរិទ្ធ និងបក្ខពួក។

ចំណែករាល់ ការងារ ដែលមានប្រយោជន៍ធំៗ គឺលោកតូច ឈួនសៅរិទ្ធ ផ្ដល់អោយ តែមនុស្សជំនិត ខ្លួនជាពិសេស លោកអនុប្រធានអ៊ុត ក្លឹង និងលោកសេង គាង រួមនិង មន្ត្រីជំនិតខ្លះទៀត។

រហូតដល់ពេលនេះ ដោយសារ អំពើពុករលួយ បានធ្វើអោយ លោកតូច ឈួនសៅរិទ្ធ ក្លាយជាអ្នកមានទ្រព្យ ដ៏ស្ដុកស្ដម មិនចាញ់ឈ្មួញ ល្បីៗនៅក្នុង ខេត្តបាត់ដំបង ប៉ុន្មានឡើយ។ ករណីនេះគួរ លោកទេសរដ្ឋ មន្ត្រីរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ចមប្រសិទ្ធ និងលោកទេសរដ្ឋមន្ត្រី ឱមយិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើ ពុករលួយ និងក្រសួងស្ថាប័នពាក់ព័ន្ធ គួរបើកការស្រាវជ្រាវ ករណីនេះអោយ បានស៊ីជម្រៅ និងរកឃើញ ការពិតជាមិនខាន។ គេហទំព័រ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺពីអង្គភាព រដ្ឋាកទឹក ខេត្តបាត់ដំបង និងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តបាត់ដំបង នៅឡើយទេ ដោយមិនមាន លេខទូរស័ព្ទ 

WhatsApp Image 2017-02-17 at 09_36_46