អភិបាល​ខេត្តកំ​ពង់ធំ​បញ្ជាឲ្យលោក​អភិបាល​ស្រុកសន្ទុក​រកមុខមេខ្លោងដែលរៀបដី​លក់ឲ្យក្រុ​មហ៊ុន​ចិន

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១៥  ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម សុខលូ  អភិបាលនៃគណៈ អភិបាលខេត្តកំពង់ធំ បាន ដឹកនាំ ក្រុមការងារនិងមន្ទីរជំនាញ  ចុះពិនិត្យជាក់ស្តែងជួប ជាមួយប្រជាពលរដ្ឋដើម្បីរកនូវ ចំនុចអវិជ្ជមានខ្លះ ៗ ដែល បង្ កឲ្យប៉ះ ពាល់ដល់ប្រជាពលរដ្ឋ  នៅទីតាំងការដ្ឋានធ្វើផ្លូវ ក្រុមហ៊ុនចិន(បាវហ្វេង)  នៅតំបន់នាគជ្រុំ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ឯកឧត្តម សុខលូ អភិបាលខេត្តកំពង់ធំ​ មានប្រសាសន៏ទៅកាន់​ ប្រជាពលរដ្ឋថា​ សូមឲ្យបងប្អូនដែលកំពុងអា​ស្រ័យផល នៅទីនោះ បន្តធ្វើស្រែ ទៀតចុះកុំមានការ ព្រួយបារម្ភណ៏អីចំនែក ដីអាស្រ័យផលរបស់ បងប្អូន គ្មានអ្នក ណាហ៊ាន យកឡើយ  បើសិនជាបងប្អូនមិន លក់!ជាមួយគ្នានេះដែរ  ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ ប្រជាពលរដ្ឋយ៉ាងទទួចថា សូមបង ប្អូនកុំលក់ ដីឲ្យទៅឈ្មួញក្នុងតម្លៃថោក  ទោះបីមានក្រុមឈ្មួញប្រើសំដីបំផិតបំភ័យ ដោ​យ​រូបភាពណាក្តី លោក បានបន្ត ថា! ករណីនេះ  លោកបានបញ្ជា ឲ្យអភិបាលស្រុក សន្ទុករកមេខ្លោង ដែលដើរ គំរាមកំហែង ប្រជាពលរដ្ឋនិង មេខ្លោងរៀប ដីលក់ ឲ្យក្រុមហ៊ុនចិនធ្វើឲ្យអោយប៉ះពាល់ដល់ដីស្រែពួកគាត់និងការដឹកជញ្ជូនផលដំណាំកសិកម្មយកទៅកាន់ទីផ្សារឬលំនៅដ្ឋានពួកគាត់។ ជាមួយគ្នានេះភាគីតំណាងក្រុមហ៊ុនចិន បន្ទាប់ពីមានការស្តីបន្ទោសរបស់ថ្នាក់ដឹកនាំខេត្តពី បញ្ហាបិទ ផ្លូវទឹក ទូកការ ណូត  ក្នុងការ  ធ្វើចរាចរដឹកផលនេសាទ នៅរដូវវស្សានិងការដឹកផល កសិកម្មរដូវប្រាំងរបស់ពលរដ្ឋ លោកក៏ បាន សន្យា នូវ ចំពោះមុខ អាជ្ញាធរខេត្តនិង ប្រជាពលរដ្ឋថា៖  ក្រុមហ៊ុនរបស់លោក នឹងអនុវត្តន៏តាមការណែ នាំ របស់ អាជ្ញា ធរ ខេត្ត ត និង សំណូ មពរ  របស់ប្រជាពរដ្ឋនៅពេល ធ្វើផ្លូវរួចទើបអាចដឹកសម្ភារៈ ចូលធ្វើស្ពានបាននិង កែសម្រួល ពង្រឹងផ្លូវ សា ជាថ្មីម្តង ទៀតដែល អាចបង្កលក្ខណៈ ងាយស្រួលដល់អ្នក ដំណើនៅ ស្រុកភូមិតំបន់នោះ ។ ទន្ទឹមគ្នានេះប្រជា ពលរដ្ឋ បានសម្តែង ការ សាទរចំពោះ ឯកឧត្តមអភិបាលខេត្ តដែលបានយកចិត្តទុកដាក់ និងគិតគូរដោះស្រាយពីផល ប៉ះ ពាល់ចុះ ផ្ទាល់ដល់ក ន្លែង  ដែលគាត់មានបញ្ហា។    យោងតាមព័ត៍មានពីកម្លាំងប្រ​ដាប់អាវុធនៅក្នុងស្រុកសន្ទុកបានបង្ហើបឲ្យដឹងថា! មេខ្លោងធំ ដែលជាអ្នករៀបដីរដ្ឋលក់ឲ្យក្រុមហ៊ុនចិននេះ ឈ្មោះ អ៊ឹមឆន ជាអភិបាលរង ស្រុកសន្ទុក និងបក្សពួក១ចំនួនទៀត ដែល តែង តែ លួចធ្វើសកម្មភាពរៀបចំឯកសារយកដីរដ្ឋលក់ឲ្យឈ្មួញ​ ៕

IMG_2556 IMG_2554