លោក​ឈាង​តុលា​ប្រធាន​មន្ទីរកសិ​កម្មខេត្ត​កំពង់ស្ពឺ​ ត្រូវបាន​លាតត្រ​ដាង?

មន្ត្រីរដ្ឋបាលព្រៃឈើ តូចតាចនៅក្នុងស្រុកថ្ពង  ខេត្តកំពង់ស្ពឺ  បានប្រាប់ប្រជាពលរដ្ឋ  ដែលដឹកជញ្ជូនឈើ បន្តិចបន្តួចថា ការ ដែល ពួក គេតម្រូវឲ្យប្រជាពលរដ្ឋ បង់លុយ ក្នុងតម្លៃខ្ពស់ នោះ  គឺធ្វើតាមបញ្ជាលោក ឈាង តុលា  ប្រធានមន្ទីរកសិកម្ម ខេត្ត ហើយ ឈ្មួញធំៗ ទាំងអស់ ក៏ចៀសមិនរួចពីការ បង់លុយដែរ។ បញ្ហានេះលោក  វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មគួរ ពិនិត្យមើល ទង្វើមិនប្រក្រតីរបស់ លោក ឈាង តុលា ជាបន្ទាន់ ព្រោះមន្ត្រីមន្ទីរកសិកម្មខេត្ត  កំពង់ស្ពឺ ភាគច្រើន បានរិះគន់ថា លោក  ឈាង តុលាមាន ជំនាញតែម្យ៉ាងគត់ គឺរឿងចាប់ឈើ យកលុយដាក់ហៅប៉ៅ ។ ដោយមានបញ្ជាពីលោក ឈាង តុលា បែបនេះ ហើយទើបនៅក្នុង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ធ្វើសកម្មភាពជំរិតយកលុយពីពលរដ្ឋដឹកឈើតាមរទេះគោក្របីឬ តាមរថយន្តនិងគោយន្ត យ៉ាងពេញបន្ទុក ។

លោក ឈាង តុលា កាលនៅធ្វើជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ធ្លាប់ ល្បីល្បាញ ខាងប្រព្រឹត្ តអំពើពុករលួយ ដល់ឆ្អឹង តាមរយៈ ការបើកដៃឲ្យឈ្មួញកាប់ឈើនិងដឹក ជញ្ជូនឈើខុស ច្បាប់យ៉ាង ពេញបន្ទុក ដើម្បីជាថ្នូរ នឹងផល ប្រ យោជន៍  ដោយគ្មានខ្លាច ក្រែងអ្វី ទាំងអស់ ។ ក្នុងនោះឈ្មួញឈ្មោះ ហេង សំនៀង ហៅយាយព្រឿង ត្រូវបានគេដឹងថា យក លោក ឈាង តុលា ធ្វើជាខ្នងបង្អែកដ៏រឹងមាំ ហើយនៅពេលពេលលោក ឈាង តុលា ត្រូវ បានប្តូរមកកាន់ តំណែង ជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ យាយព្រឿង ក៏ត្រូវប្រឈម នឹងការបង្ក្រាបដែរ។ ឥឡូវនេះ ពេលមកកាន់ តំណែងជាប្រធាន មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ មិនបានប៉ុន្មានផងរឿងអាស្រូវពុករលួយរបស់លោក ឈាង តុលា ត្រូវបានលាតត្រដាងជា សាធារណៈទៀតហើយ។

គេមិនដឹងថាលោក ឈាង តុលា ចំណាយដើមទុនអស់ប៉ុន្មានក្នុងការទទួលបានតំ ណែងជាប្រធាន មន្ទីរកសិកម្មខេត្ត កំពង់ស្ពឺនោះទេ ព្រោះ គ្រាន់តែទទួលបានតំណែងនេះភ្លាម លោក ឈាង តុលា ខំប្រឹងស្រង់ដើមយ៉ាងក្រអឺតក្រទម ហើយលោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មមិនគួរបណ្តែតបណ្តោយតទៅទៀតទេ។ មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកថ្ពង ទាំងពីរនាក់ដែលធ្វើ សកម្មភាពជំរិតយកលុយពីប្រជាពលរដ្ឋនិងឈ្មួញដឹកឈើនោះមាន ឈ្មោះ ហ៊ ផល្លី និងឈ្មោះ មៀច សារឿន ដោយពួកគេធ្វើតាមបញ្ជាលោកឈាងតុលាជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ៕

IMG_2017