ប្រជាពល រដ្ឋកំពុងរង់ចាំមើល ចំណាត់ការរបស់ សមត្ថកិច្ចទៅលើ ឈ្មួញឈ្មោះ ចែយូវី ព្រោះគេគ្មាន ជំនឿថា សមត្ ថកិច្ចហ៊ាន ចាត់ការ តាមច្បាប់ទៅ លើឈ្មួញម្នាក់នេះ ទេ ព្រោះឈ្មួញ ម្នាក់នេះ ជាឆ្នាំងបាយ របស់សមត្ថកិច្ច ក្នុង ខេត្ត ស្ទឹងត្រែង និង ខេត្តរ តនគិរី ជាយូរមកហើយ ។ ប្រជាពលរដ្ឋក្នុង ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី បានរិះគន់ ថាកន្លង មក សមត្ថកិច្ចក្នុង ខេត្តទាំង ពីរ នេះ គិតតែពីរឿង ផលប្រយោជន៍ ហើយបណ្តោយឲ្យឈ្មួញឈ្មោះ ចែយូវី ដឹកជញ្ជូន ឈើ ខុសច្បាប់ តាមអំពើ ចិត្ត ដើម្បីជាថ្នូរ នឹង ផលប្រយោជន៍ ។ បញ្ហានេះក្រសួងនិង ស្ថាប័នពាក់ព័ន្ធ គួរពិនិត្យឡើងវិញ ផងដែរ ព្រោះក្រៅពីឈ្មួញឈ្មោះ ចែយូវី គឺមានឈ្មួញជាច្រើននាក់នៅតែ បន្តដឹកជញ្ជូនឈើពីស្រុកសៀមប៉ាង ចូលក្រុងស្ទឹងត្រែង និងដឹកចូលទៅខេត្តរតនគិរីយ៉ាង អនាធិបតេយ្យ។
នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រឺង ប្រជាពលរដ្ឋភាគច្រើនបានស្គាល់យ៉ាងច្បាស់ នូវឈ្មួញឈើម្នាក់ឈ្មោះ ចែយូវី ព្រោះ ឈ្មួញ រូបនេះរលស៊ីដឹកជញ្ជូន ឈើតាមទូកពីស្រុក សៀមប៉ាង ចូលស្រុកវ៉ើនសៃ ខេត្តរតនគិរី និងបន្តដឹក ជញ្ជូន ចេញទៅ ស្រុកយួនដោយគ្មាន មន្ត្រីជំនាញឬ សមត្ថកិច្ចណាចាត់វិធានការបង្ក្រាប ឡើយ។ ពាក់ព័ន្ធនឹងបញ្ហានេះ ចែយូវី បាននិំ យាយ ជាសា ធារណៈថា គាត់មានទំនាក់ ទំនងជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ ព័ន្ធអស់ ហើយទើបអាច ចៀសផុត ពីការ បង្ក្រាប ។ ប្រសិន បើគាត់មិនរត់ការបង់លុយឲ្យ មន្ត្រីជំនាញនិង សមត្ថកិច្ចទេនោះ គឺមិនអាចដឹកឈើពីស្រុកសៀមប៉ាង ខេត្ត ស្ទឹងត្រែង ចូលស្រុកវ៉ើនសៃ ខេត្តរតនគិរី និងដឹកទៅស្រុកយួនយ៉ាងរលូនបានឡើយ។
ទោះជា យ៉ាងណាកាល ពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចចម្រុះ បានធ្វើ ការស្រាវជ្រាវ ចុះចាប់ឈើដែល ឈ្មួញ កំពុង លើកចេញ ពីទន្លេដោយប្រើម៉ាស៊ីនសម្រាប់អូសនិងត្រៀមលើកដាក់លើរថយន្តបង្កុង។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ឈើនេះឈ្មួញត្រៀម ដឹកចេញទៅស្រុកយួនតាមច្រកវ៉ើនសៃ នៅចំណុចមាត់ទន្លេត្រើយខាងកើតក្នុងភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយក្រុមជនល្មើសបានរត់គេចខ្លួន។ សមត្ថកិច្ច បានរកឃើញឈើធ្នង់ជ្រុង១៣៣ដុំ ស្មើ៩,៩៦៨ម៉ែត្រគូបនិងម៉ាស៊ីនសម្រាប់អូសឈើចេញ ពីទឹក១គ្រឿងផងដែរ៕
Recent Comments