ប្រភពពី សមត្ថកិច្ចតូច តាចក្នុងក្រុងបាត់ ដំបង បានបង្ហើប ឲ្យដឹងថា មេល្បែងស៊ីសង ក្នុងតំបន់វាល ស្រែ ១០០០ មាន ទំនាក់ ទំនងជា មួយសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរ ក្នុងក្រុងបាត់ ដំបង ទើបពួក គេអាចប្រព្រឹត្ត ខុសច្បាប់តាមអំពើ ចិត្ត ឬអាច និយាយបានថា សមត្ថកិច្ចខ្លះ មាន ភាគហ៊ុន ជាមួយក្រុមអ្នកបើក លេងល្បែងស៊ីសង ទើបពួកគេមិន បង្ក្រាប។ ប្រភព ពីប្រជាពលរដ្ឋ រស់នៅភូមិចំការសំរោង បានឲ្យដឹងថាវង់បៀ អាប៉ោង នៅក្នុងចម្ការក្រូចនោះមាន៣ភាគហ៊ុន ហើយ មាន ទាក់ ទ ងនឹងមន្ត្រីជាន់ ខ្ពស់ក្នុងខេត្ តបាត់ដំបង ទើបលោក ប៉ាង ហៀង អធិការនគរ បាល ក្រុងបាត់ ដំបង មិនហ៊ាន ប៉ះពាល់ ព្រោះខ្លាច ជ្រុះស័ក្តិពីលើស្មា។ ប្រការនេះកំពុងធ្វើឲ្យប៉ះ បាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ហើយអំពើចោរកម្មលួច ប្លន់ និងបទល្មើសគ្រឿងញៀន ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំការសំរោង សង្កាត់សំរោង ក្រុងបាត់ដំបង បានឲ្យ ដឹងថា នៅក្នុងចំការ ក្រូចចំណុចវាល ស្រែ១០០០ ឈ្មោះ យិត និងឈ្មោះ មិត្ត បានបើកលេង ល្បែង បៀអាប៉ោង យ៉ាងពេញបន្ទុក ដោយពុំមាន មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធណាចាត់ វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានឲ្យដឹងថា លោក ប៉ាង ហៀង អធិការនគរបាល ក្រុង បាត់ដំបង និងអភិបាលក្រុងបាត់ដំបង មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលកំពុង ធ្វើឲ្យប៉ះពាល់ ដល់ សន្តិសុខ សង្គមនោះទេ ។ ប្រជាពលរដ្ឋសង្ស័យថា មន្ត្រីអាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋានទំនងជា ទទួលបានផល ប្រយោជន៍ពី ក្រុមអ្នក បើកល្បែងស៊ីសង ទើបមិនបង្ក្រាប បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ដូច្នេះលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង គួរពិនិត្យ មើលបញ្ហានេះផង។មន្ត្រីនគរបាលក្នុងខេត្តបាត់ដំបងបានឲ្យដឹងថា កន្លងមកលោក ស ថេត ស្នងការ នគរ បាល ខេត្តបាត់ ដំបង បាន ចេញបទ បញ្ជា ឲ្យមន្ត្រីក្រោមឱវាទចាត់វិធានការបង្ក្រាបល្បែងស៊ី សងនៅតាម បណ្តា ស្រុកនានា ជាបន្តបន្ទាប់ដូចជា បង្ក្រាប ល្បែង បញ្ជល់មាន់ នៅក្នុងស្រុករតន មណ្ឌលនិងស្រុកថ្មគោល ជាដើម។ ក៏ប៉ុន្តែវង់បៀអាប៉ោង នៅក្នុងចម្ការក្រូចភូមិចំការសំរោង ក្រុងបាត់ដំបង ដែលឈ្មោះ យិត និង ឈ្មោះ មិត្ត បើកលេង យ៉ាង ពេញបន្ទុកនោះគឺលោក ស ថេត ស្នងការ នគរបាល ខេត្ តបាត់ដំបង មិនទាន់ចេញបញ្ជាឲ្យបង្ក្រាបនៅឡើយ ៕
Recent Comments