ប្រភពពីសមត្ថកិច្ចក្នុង ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានឲ្យដឹងថាមួយ រយៈពេល ចុងក្រោយនេះឧកញ៉ា សី បានដឹក ជញ្ជូនឈើ ប្រណីតតាម រថយន្តធំៗឆ្លងកាត់ខេត្ត ព្រៃវែង ហើយចេញ ទៅស្រុកយួនតាមច្រក របៀងក្នុងស្រុករមាស ហែក ស្រុករំដួល និងស្រុក ចន្ទ្រា ខេត្តស្វាយរៀង។ ច្រករបៀងដែលឧកញ៉ា សី ដឹកឈើចេញទៅ ស្រុកយួនមាន ដូចជា ច្រក របៀងដូង ក្នុងស្រុករមាសហែក ច្រករបៀងបុស្សមន ក្នុងស្រុករំដួល និងច្រករបៀង សំរោង ក្នុងស្រុកចន្ទ្រា ខេត្ តស្វាយរៀង ។ សមត្ថកិច្ចនៅ តាមដងផ្លូវ ក៏ដូចជា មន្ត្រីជំនាញមិន បង្ក្រាប រថយន្តដឹកឈើ ប្រណីតរបស់ ឧកញ៉ា សី នោះទេ ផ្ទុយទៅវិញ ពួកគេបែរជាជួយឃុបឃិត សម្របសម្រួលដើម្បីជា ថ្នូរនឹងផល ប្រយោជន៍ទៅវិញ។
ឧកញ៉ា ធី ប្ញទ្ធិសី ហៅឧកញ៉ា សី ដែលជា ឧកញ៉ាវ័យក្មេង ហើយមានខ្នងបង្អែករឹងមាំ នៅតែអាចដឹកជញ្ជូន ឈើ ចេញ ពីតំបន់ភូមិភាគឦសាន ឆ្លងកាត់ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ហើយចេញ ទៅស្រុកយួនតាម ច្រក របៀង ជាច្រើនកន្លែង ក្នុងខេត្តស្វាយរៀង យ៉ាង រលូន។ ប្រភពពីសមត្ថកិច្ចតូចតាចមួយចំនួនឲ្យដឹងថា ការដែលឧកញ៉ា សី អាចបន្តប្រព្រឹត្ត បទល្មើសព្រៃឈើ តាមអំពើចិត្តគឺមានការ ឃុបឃិត ជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើន ស្ថាប័ននៅក្នុងបណ្តា ខេត្តដូចខាងលើនេះ ។ កន្លងមកសមត្ថកិច្ចធ្លាប់បង្ក្រាបរថយន្តដឹក ឈើ ខុសច្បាប់របស់ឧកញ៉ា សី នៅក្នុងទឹកដីខេត្តព្រៃវែង ជាបន្តបន្ទាប់ក៏ប៉ុន្តែឧកញ៉ា សី មិនញញើត នឹងការបង្ក្រាបនោះឡើយហើយនៅតែប្រព្រឹត្ត បទល្មើស ។
សមត្ថកិច្ចតូចតាចនៅ ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង បានឲ្យដឹងថាបច្ចុប្បន្នមាន ឈ្មួញ២នាក់កំពុងបន្ត សកម្មភាព ដឹកជញ្ជូន ឈើប្រណីតចេញទៅ ស្រុកយួនតាមច្រករបៀង ក្នុងខេត្តស្វាយរៀងគឺឧកញ៉ាសី និង ឧកញ៉ា សាយ ។ ក៏ប៉ុន្តែជាក់ ស្តែងឧកញ៉ា សី ដែលមាន ខ្នងបង្អែករឹងមាំ កំពុងធ្វើ សកម្មភាពខ្លាំងជាងគេ ក្នុងខណៈដែល ឈ្មួញមួយចំនួនទៀតបាន ផ្អាកសកម្មភាពជាបណ្តោះអាសន្នព្រោះត្រូវប្រឈមនឹងការបង្ក្រាប។ ការដែលឧកញ៉ា សី បន្តសកម្មភាព ដឹកជញ្ជូន ឈើ ប្រណីត ចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះ មានន័យថា បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើសរត់ពន្ធ ឈើប្រណីតទៅស្រុកយួនគឺជារឿងឥតន័យ? ៕
Recent Comments