មន្រ្តីគ​យប៉ោយ​ប៉ែតឈ្មោះ​លោក​ឃឹម សូម៉ា​លីរងកា​ររិះគន់​ជា​ខ្លាំង

ក្រុមអាជីវករនៅក្រុងប៉ោយប៉ែតបានឲដឹងថាដោយសារមានការសម្របសម្រួលគ្នារវាងមន្រ្តីគយឈ្មោះរ៉ានិងឈ្មួញខិលខូចទើបមានទំនិញមួយចំនួនដែលនាំពីប្រទេសសៀមចូលប្រទេសកម្ពុជាពុំមានបង់ពន្ធបានត្រឹមត្រូវឡើយពិសេសទំនិញជាច្រើនមុខដែលបណ្តាលឲ្យរដ្ឋត្រូវបាត់បង់ថវិកាជាតិជាច្រើន។ប្រភពដដែលបានបញ្ជាក់ថាអំពើពុករលួយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅតែកើតមានយូរឆ្នាំមកហើយបើទោះជាមានការផ្លាស់ប្តូរមន្រ្តីគយក៏ដោយនេះក៏ដោយសារតែការអនុវត្តច្បាប់គ្មានប្រសិទ្ធភាព។

មន្រ្តីគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតទទួលបន្ទុកពិនិត្យរទេះដឹកទំនិញចេញពីប្រទេសសៀមកំពុងរងការរិះគន់យ៉ាងខ្លាំងថាបានប្រព្រឹត្តអំពើពុករលួយជាចំហដើម្បីប្រមូលលុយចិញ្ចឹមបក្ខពួករបស់ខ្លួន។ប្រជាពលរដ្ឋជាអាជីវកររកស៊ីនាំទំនិញចេញពីទឹកដីសៀមតាមរទេះបាននិយាយតគ្នាថាការបំពេញការងាររបស់មន្រ្តីគយកំពុងតែធ្វើប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកបអាជីវកម្មរបស់ពួកគាត់។

ប្រជាពលរដ្ឋជាអាជីវករបានឲ្យដឹងទៀតថាមន្ត្រីគយពុំបានធ្វើការត្រួតពិនិត្យឆែកឆេរទំនិញនៅក្នុងរទេះឲ្យបានហ្មត់ចត់នោះឡើយព្រោះអ្នករកស៊ីជ្រែឥវ៉ាន់គេចពន្ធគេបានសម្របសម្រួលជាមួយលោកឃឹមសូម៉ាលីជាមុនរួចអស់ហើយដោយតម្រូវឲ្យបង់ខែឬបង់ប្រចាំថ្ងៃដូចជាក្នុងរទេះមានជ្រែបង្កប់ទំនិញគ្រឿងប្រណីតត្រូវបង់ពន្ធខ្ពស់ជាដើម។ តែបើគ្មានការសម្របសម្រួលគ្នាជាមុនទេនោះរទេះរបស់អាជីវករនឹងត្រូវឆែកឆេរយ៉ាងល្អិតល្អន់ បើទោះជាទំនិញនៅក្នុងរទេះជាទំនិញស្របច្បាប់ ឬបានបង់ពន្ធហើយក៏ដោយ។

ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋក្រុងប៉ោយប៉ែតបានស្នើដល់រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តបន្ទាយមានជ័យគប្បីដោះស្រាយបញ្ហាខាងលើនេះឲ្យមានប្រសិទ្ធភាពព្រោះអំពើពុករលួយរបស់មន្រ្តីជំនាញនៅតែកើតមានដដែ ៕

IMG_1904