ខេត្តកំពង់ស្ពឺ៖ ជាយូណាស់ មកហើយដែល ប្រធាននិងអនុប្រធាន មន្ទីរសង្គមកិច្ច ខេត្តកំពង់ស្ពឺ បានឃុបឃិតគ្នា ស៊ី លុយ មន្ត្រីខ្មោច រាប់រយលានរៀល ក្នុង១ឆ្នាំៗ។ នេះបើតាម គេហទំព័រ ក្នុងស្រុកបាន ចេញផ្សាយ នៅព្រឹកនេះ។
យោងតាម ប្រភព ពីមន្ត្រីបម្រើការងារ នៅមន្ទីរសង្គមកិច្ច ខេត្តកំពង់ស្ពឺ បានបង្ហើបថា លោក លុយ ឡុំ ប្រធានមន្ទីរ សង្គម កិច្ច ខេត្តកំពង់ស្ ពឺ ក្នុងរយះពេល ជាង១០ឆ្នាំបាន ប្រព្រឹត្តអំពើពុករលួយ កិបកេងថវិការ ជាតិយ៉ាងខ្លាំង ក្នុងឆ្នាំៗ អស់ ប្រាក់ រាប់រយលានរៀល ។
ស្របពេល រាជរដ្ឋាភិបាល ធ្វើកំណែរទម្រង់ លុបបំបាតអំពើ ពុករលួយ ក្រសួងស្ថាប័ន ជាច្រើន បានកែទម្រង់។ ដោយ ឡែក៣ ឆ្នាំកន្លងទៅលោកលុយ ឡុំ មិនបានកែទម្រង់ទេ ផ្ទុយទៅវិញ លោកលុយ ឡុំ បានបង្កើន សកម្មភាព ពុករលួយលើ ខ្ទង់ ប្រាក់ ចំណាយជាច្រើន ១- ប្រាក់ជួយជនរ ងគ្រោះ ដោយសារគ្រោះ ធម្មជាតិ (សង្គ្រោះសង្គម) ដែល ក្នុងឆ្នាំៗ លោក លុយ ឡុំ កឹប កេង បាន មិនតិចជាង ១០០លានរៀល បើមិនជឿទៅពិនិត្យ ឈ្មោះអ្នក ទទួលអំណោយ ពីមន្ទីរសង្គមកិច្ច ខេត្ តកំពង់ស្ ពឺ អោយដល់មូលដ្ឋាន ប្រាកដជារកឃើញ បញ្ជីឈ្មោះអ្នកទទួលអំណោយខ្មោច មិនតិចនោះឡើយ ដោយឈ្មោះអ្នកទទួល អំណោយមាន តែអ្នកខ្លះយកតែឈ្មោះមកប្រើ ថាបានទទួល អំណោយតែសាម៉ីខ្លួន មិនបានទទួលឬ មិនដឹងថា ខ្លួនមានឈ្មោះបើកអំណោយ ប្រាក់អំណោយ ត្រូវគេឃុបឃិត គ្នាស៊ីដាច់ ហើយមួយផ្នែកគេយកទៅចែកដើម្បី ថតរូបដាក់តាំង នឹងភ្ជាប់របាយការណ៍ តែប៉ុណ្ណោះ។ ២- ប្រាក់ចំណាយលើផ្នែកថែទាំនឹងជុសជុល ក្នុង១ឆ្នាំរាបសិបលានរៀល ។ ៣- ប្រាក់ចំណាយ លើផ្នែករដ្ឋបាល នឹងប្រង ក្នុង១ឆ្នាំរាប់សិបលានរៀល។ នេះមិនទាន់គិតអំពីការ ចំណាយជាច្រើន ផ្សេងទៀតដែលលោកលុយ ឡុំ នឹង បក្ខពួក មានលោកស្រីអនុប្រធានមន្ទីរស្រី លីនណា រួមនឹងលោកហិរញវត្ថុ ណាំ ហៃ បានធ្វើជា មួយគ្នានោះ។
សូមបញ្ជាក់ថា នៅក្នុងមន្ទីរសង្គមកិច្ច ខេត្តកំពង់ស្ពឺ មានមន្ត្រីរាជការ ក្របខ័ណ្ឌជាង៧០នាក់ តែអ្នកមានអំណាច់ ខ្លាំងនឹងទទួល បានប្រយោជន៍ច្រើន តែ៣រូបខាងលើ នឹងលោក ស្រីអនុប្រធានមន្ទីរប៉ុល សុខលីតែប៉ុណ្ណោះ។
សកម្មភាពនេះ កន្លងទៅមិនត្រូវ បានថ្នាក់ដឹកនាំ ក្រសួងសង្គមកិច្ច ចាត់វិធានការទេ ដោយសារលោកលុយ ឡុំ ជាមនុស្ស ពូកែអែបនិង ចេះយកចិត្ត ក្រុមអធិការកិច្ចនិង ក្រុមសវនកម្មក្រសួង របស់ខ្លួន ធ្វើអោយរូបគាត់រួចខ្លួនរហូត។
ករណីនេះសូមលោក រដ្ឋមន្ត្រីវង់ សូត និងលោកទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការ ស្រាវជ្រាវ អោយបាន ស៊ីជម្រៅនិង រកឃើញ អំពើពុករលួយនេះមិនខាន។ គេហទំព័រ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺពីមន្ទីរសង្គមកិច្ច ខេត្តកំពង់ស្ពឺ បាននៅឡើយទេ នៅព្រឹកថ្ងៃច័ន្ទនេះ ដោយមិនមាន លេខទូរស័ព្ទ៕
Recent Comments